ព័ត៌មានទាន់ហេតុការណ៍៖

ចិនរំពឹងថា ការនាំទំនិញចេញទៅកាន់អឺរ៉ុបចាប់ពីពេលនេះទៅនឹងល្អប្រសើរជាងមុន

ចែករំលែក៖

នៅក្នុងឆ្នាំ២០១៧នេះការនាំទំនិញ របស់ចិនទៅកាន់តំបន់អឺរ៉ុបកាន់តែប្រសើរឡើងដោយចិនរំពឹងថា នឹងមានទំនិញជាច្រើនចូលទៅទីនោះក្រោយពេលបានបញ្ជូន រថភ្លើងដឹកទំនិញលើកដំបូងរបស់ខ្លួនទៅកាន់ទីក្រុងឡុងរបស់ចក្រភពអង់គ្លេស។

នៅដើមសប្តាហ៍នេះខ្សែរថភ្លើងដំបូងមានចម្ងាយវែងជាងគេបំផុតនៅលើពិភពលោកតភ្ជាប់ពីប្រទេសចិនទៅកាន់អង់ គ្លេស។ រថភ្លើងដែលត្រូវធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយនេះបានចាកចេញពីស្ថានីយរថភ្លើងវីយូ ខេត្តស៊ីជាំង ដើម្បីឆ្ពោះទៅគោល ដៅរដ្ឋធានីរបស់ចក្រភពអង់គ្លេសដោយការធ្វើដំណើររបស់រថភ្លើងនេះនឹងត្រូវ ចំណាយពេលរហូតដល់ទៅ២សប្ដាហ៍ កន្លះ និងមានចម្ងាយជិត៨.០០០ម៉ាយ។

នៅក្នុងរថភ្លើងនោះដែរ មានផ្ទុកសម្ភារគេហដ្ឋានជាច្រើនប្រភេទ កាតាប វ៉ាលិស និងផលិតផលរោងចក្រជាច្រើនទៀតក្នុងចំណោមទំនិញផ្សេងៗដោយខ្សែរថភ្លើង មួយនេះនឹងត្រូវធ្វើដំណើរឆ្លងកាតប្រទេសចំនួន៧ដូចជាប្រទេសកាហ្សាក់ស្ថាន រុស្ស៊ី បេលឡារុស ប៉ូឡូញ អាល្លឺម៉ង់ ប៊ែរឡាំង និងបារាំង ជាដើមមុនពេលដែលវាទៅដល់ទីក្រុងឡុងប្រទេសអង់គ្លេស៕ ម៉ែវ សាធី

dwe


ចែករំលែក៖