ភ្នំពេញ៖ មានករណីផ្ទុះអាវុធចំនួន២គ្រាប់ ដេញចាប់យុវជនម្នាក់ ក្នុងចំណោម២នាក់ ដោយស្មានថា ជាក្រុមចោរប្លន់ធ្វើអោយភ្ញាក់ផ្អើលដល់សមត្ថកិច្ចស្ទើមួយខណ្ឌសែនសុខ ព្រោះតែរូបគេគ្មានលុយអោយម្ចាស់ម៉ូតូកង់បីហើយក៏នាំគ្នាចុះរត់។
ហេតុការណ៍នេះ បានភ្ញាក់ផ្អើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យុវជនដែលគេស្មានថា ជាចោរនោះមាន ឈ្មោះ ចាន់ នី អាយុ១៨ឆ្នាំ ធ្វើការនៅក្នុងក្រុមហ៊ុនហាយឡែនសុីធី សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិរជោគ ឃុំចំបុី ស្រុកអង្គជ័យ ខេត្តកំពត។ ចំណែកមិត្តភក្កិម្នាក់ទៀតដែលរត់រួចនោះពុំស្គាល់អត្តសញ្ញាណទេ។
ដោយឡែក អ្នករត់ម៉ូតូរ៉ឺម៉កកង់បីមានឈ្មោះ សុខ សុផា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូរ៉ីម៉ក់កងបី១គ្រឿង បើកបរដោយបុរសម្នាក់ឈ្មោះ សុខ សុផា អាយុ៥២ឆ្នាំខាងលើ ដោយមានដឹកយុវជនចំនួន២នាក់ បើកទៅវិញទៅមក ក្រោយមកស្រាប់តែឃើញយុវជនទាំង២នាក់នោះចុះពីលើម៉ូតូកង់បីនាំគ្នារត់ ហើយប្រជាពលរដ្ឋបានឮសូរសំឡេងស្រែកថា អោយលុយអាញ់ៗ ពេលនោះប្រជាពលរដ្ឋ ដែលនៅក្បែរនោះស្មានថា ជាក្រុមចោរប្លន់ ក៏នាំគ្នាដេញចាប់យុវជនទាំងពីរនាក់នោះហើយស្រែកថា ចោរៗពេលនោះស្រាប់តែឮស្នូរផ្ទុះអាវុធចំនួន២គ្រាប់ ធ្វើអោយយុវជនម្នាក់ក្នុងចំណោមពីរនាក់ភ័យរត់មិនរួច ក៏ត្រូវប្រជាពលរដ្ឋចាប់បានតែម្តង។ ករណីនេះធ្វើអោយភ្ញាក់ផ្អើលដល់សមត្ថកិច្ចស្ទើរមួយខណ្ឌ ចុះមកអន្តរាគមន៍ និងនាំយកយុវជននេះទៅសាកសួរនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មី។
អ្នកបើកម៉ូតូកង់បីបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានខ្ចីម៉ូតូរ៉ឺម៉កកង់បីរបស់ប្អូនចេញពីផ្ទះមកចាំយកប្រពន្ធដែលធ្វើការរោងចក្រនៅម្តុំទួលសង្កែ ពេលកំពុងអង្គុយ ស្រាបតែមានយុវជន២នាក់ បានដើរមកជួលគាត់អោយដឹកទៅក្រុមហ៊ុនហាយឡែនជាកន្លែងធ្វើការរបស់ពួកគេ នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយអោយតម្លៃ១២០០០រៀល។ ពេលនោះគាត់បានដឹកពួកគេទាំងពីរនាក់ទៅដល់ម្តុំផ្សារសេនជួរីផ្លាហ្សារ មុខសួនកុមារពោធិ៍ចិនតុង ពេលនោះពួកគេបានអោយគាត់ដឹកមកវិញ ដោយអោយចូលមកផ្លូវបេតុងចំណុចកើតហេតុពេលនោះពួកគេចេះតែអោយគាត់ដឹកទៅមុខទៀត តែគាត់បានឈប់មិនទៅពេលនោះយុវជនទាំងពីបាននាំគ្នាចុះពីលើម៉ូតូរត់តែម្តង ហើយគាត់ក៏ស្រែកថាអោយលុយអាញ់ៗ ពេលនោះប្រជាពរដ្ឋដែលនៅក្បែនោះស្មានថាចោរ ក៏នាំគ្នាដេញចាប់ហើយស្រែកថា ចោរៗទើបឮស្នូរផ្ទុះអាវុធចំនួន២គ្រាប់តែម្តង តែពុំដឹងថាអ្នកណាជាអ្នកបាញ់នោះទេ។
លោក ដួង វណ្ណះ នាយប៉ុស្តិ៍ស្តីទីភ្នំពេញថ្មីតំណាងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានបញ្ជាអោយលោកចុះពិនិត្យដល់កន្លែងកើតហេតុ តែរកមិនឃើញសំបកន្ទុះអីនោះទេ ព្រោះយប់ងងឹតហើយគ្រាន់តែឮប្រជាពលរដ្ឋប្រាប់ថា មានករណីផ្ទុះអាវុធចំនួន២គ្រាប់ បន្ទាប់មកលោកបាននាំយុវជនម្នាក់ក្នុងចំណោម២នាក់នោះយកទៅសាកួរនៅប៉ុស្តិ៍។
ក្រោយពីសមត្ថកិច្ចសាកសួរយុវជនរូបនេះបាឆ្លើុសារភាពថាពួកគេទាំងពីនៅម៉ោងប្រហែជា៥ល្ងាចខ្លួននិងមិត្តភក្កិបានជួលម៉ូតូឌុបជិះពីចេញពីកន្លែងធ្វើការនៅម្តុំពោធិ៍ចិនតុងដោយមានលុយតែ១៥០០០រៀលទេហើយថាទៅរកការធ្វើនៅរោចក្រផលិតទឹកបរិសុទ្ធម្តុំទួលសង្កែ តែដោយសារកន្លែងនោះគេឈប់រើសកម្មករទើបនាំគ្នាដើរមកជួលម៉ូតូរ៉ឺម៉កកង់បីខាងលើអោយដឹកទៅកន្លែងដើមវិញ ប៉ុន្តែដោយពួកខ្លួនអស់លុយគ្មានអីអោយថ្លៃម៉ូតូ ក៏អោយគាត់ដឹកមកតាមផ្លូវបេតុងចំណុចកើតហេតុជាកន្លែងស្ងាត់ហើយបាននាំគ្នាចុះពីលើម៉ូតូរត់តែម្តង ព្រោះពួកគេភ័យពេក ។ យុវជនរូបនេះបន្តទៀតថា ពួកគេមិនមែនជាចោរទេ ការដែលពួកគេរត់នោះ ព្រោះតែគ្មានលុយអោយថ្លៃម៉ូតូកង់បីតែប៉ុណ្ណោះ។
បច្ចប្បន្នយុវជនរូបនេះត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរបន្ត៕ តុង សីហា