ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីឥណ្ឌាម្នាក់ត្រូវក្រុមបុរសល្មោភកាម៦នាក់ចាប់រំលោភបូកកាលពីថ្ងៃឆ្លងឆ្នាំ

ចែករំលែក៖

នៅក្នុងទីក្រុង Bangalore ប្រទេស ឥណ្ឌាស្ត្រីម្នាក់ត្រូវក្រុមបុរសមានគ្នាដល់ទៅ៦នាក់ចាប់រំលោភបូកតាំងពីក្នុងអំឡុងពេលឆ្លងឆ្នាំមកម៉្លេះ រហូតមកដល់ពេលនេះប៉ូលិសចាប់បានមនុស្ស៦នាក់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។

ស្ត្រីរងគ្រោះមិនបានប្តឹងប៉ូលិសឡើយ ប៉ុន្តែប៉ូលិសបានបញ្ជាក់ហើយថា ភស្តុតាងដែលមាននៅក្នុងវិដេអូគឺគ្រប់គ្រាន់សម្រាប់ ការចោទប្រកាន់ទៅលើបុរសទាំង៦នាក់នោះ។ មន្ត្រីក្នុងតំបន់ដដែលបាននិយាយ ថា ការចាប់ខ្លួនត្រូវបានធ្វើឡើងនៅក្រោយពេលដែលរូបភាពវីដេអូជាច្រើនត្រូវបាន បង្ហោះចែកចាយពាសពេញប្រព័ន្ធអនឡាញ ដែលបង្ហាញអំពីការវាយប្រហាររបស់ក្រុមបុរសប៉ុន្មាននាក់មកលើស្ត្រីម្នាក់ដែលកំពុង ធ្វើដំណើរតាមផ្លូវម្នាក់ឯង។

ស្ត្រីរងគ្រោះដោយការរំលោភផ្លូវភេទនៅក្នុងប្រទេសឥណ្ឌាភាគច្រើនមិនហ៊ានប្តឹងប៉ូលិសឡើយដោយខ្លាចត្រូវក្រុមជនល្មើសសងសឹកមកវាយធ្វើបាបសម្លាប់ ចោល។

ឥណ្ឌាគឺជាប្រទេសដែលមានបទល្មើស រំលោភផ្លូវភេទច្រើនជាងគេបំផុតដោយសារតែកត្តាផ្សេងៗគឺទី១.ស្ត្រីមិនហ៊ាន ប្តឹង, ទី២.អំពើពុករលួយក្រោយចាប់ទៅ បានប៉ុន្មានថ្ងៃលែងមកវិញធ្វើឲ្យជនរងគ្រោះត្រូវគេធ្វើបាប, ទី៣.គឺទំនៀមទម្លាប់នៅក្នុងតំបន់នីមួយៗនៅឥណ្ឌាប្រកាន់ ខុសគ្នា។ ក្រៅពីនេះកង្វះបង្គន់អនាម័យ ទឹកប្រើប្រាស់ធ្វើឲ្យស្ត្រីត្រូវទៅបន្ទោបង់នៅកណ្តាលវាលស្ងាត់ និងទៅមុជទឹកពេល ព្រលប់ក្រៅផ្ទះជាដើម។ ដើម្បីទប់ស្កាត់ សកម្មភាពខាងលើកើតឡើងជាដដែលៗ នោះមន្ត្រីឥណ្ឌាបានសម្រេចជ្រើសរើសស្ត្រីបន្ថែមចូលបម្រើការក្នុងជួរកងកម្លាំងសន្តិសុខដើម្បីជួយទប់ស្កាត់ការរំលោភ បំពានផ្លូវភេទកំពុងតែកើនឡើងនៅក្នុង ប្រទេសឥណ្ឌា។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនំាដោយនាយករដ្ឋមន្ត្រី ណារ៉េន ដ្រាម៉ូឌី រដ្ឋាភិបាលបានសម្រេចបង្កើនចំនួនប៉ូលិសស្រីស្មើ១ភាគ៣ក្នុងចំណោមប៉ូលិសក្នុង ទីក្រុងញូវដេលី។ ទាំងនោះជាសកម្មភាពថ្មីបំផុតសម្រាប់ទប់ស្កាត់ការរំលោភបំពានផ្លូវភេទ និងប្រើអំពើហិង្សាទៅលើស្ត្រី។

រដ្ឋាភិបាលឥណ្ឌាបានប្រកាសថា គណៈ រដ្ឋមន្រ្តីបានអនុម័តគោលនយោបាយថ្មីក្នុងនោះបង្កើនចំនួនស្រ្តីក្នុងស្ថាប័នប៉ូលិសឡើង ដល់៣៣ភាគរយដោយជ្រើសរើសស្ត្រីនោះក្នុងតំបន់ផ្ទាល់ រួមទាំងទីក្រុងញូវដេលី ផងដែរ។ មន្រ្តីឥណ្ឌាសង្ឃឹមថា ការសម្រេច ខាងលើនឹងជួយដល់ប៉ូលិសអាចចូលកៀក និងចែករំលែកការឈឺចាប់របស់ស្រ្តីងាយស្រួលជាងមុន។

កន្លងមកចំនួនស្ត្រីនៅក្នុងស្ថាប័នប៉ូលិស មានតែ៧ភាគរយប៉ុណ្ណោះក្នុងទីក្រុងញូវដេលី។ បើប្រៀបធៀបនឹងឆ្នាំ២០១២ចំនួន ប៉ូលិសស្រីកាន់តែទាប ហើយជនរងគ្រោះដែលត្រូវគេរំលោភបំពានផ្លូវភេទក៏មិនហ៊ាន លាតត្រដាងជាមួយប៉ូលិសប្រុសខ្លាចត្រូវសង្គមមើលងាយ។ ជនរងគ្រោះប្រាកដជាប្តឹងប៉ូលិសប្រសិនបើដឹងថា នៅទីស្នាក់ការប៉ូលិសមានប៉ូលិសស្រីនោះ។

បច្ចុប្បន្នប៉ូលិសឥណ្ឌាត្រូវការជ្រើស រើសបន្ថែម២៦ទៅ២៧ពាន់នាក់ក្នុងនោះមានប៉ូលិសស្រីពី៨ពាន់ទៅ៩ពាន់នាក់។ ក្រោយពេលរដ្ឋាភិបាលបានប្រកាសគោល នយោបាយថ្មីតាមប្រព័ន្ធផ្សព្វផ្សាយពល រដ្ឋភាគច្រើនបានឯកភាព ហើយស្ងើចសរសើរដល់រដ្ឋាភិបាលដែលបានលើកកម្ពស់សិទ្ធិរបស់ស្រ្តី។

រដ្ឋាភិបាលឥណ្ឌាបានយកចិត្តទុកដាក់ដល់សិទ្ធិស្ត្រីច្រើនជាងមុនក្រោយពេលក្រុម បុរសចាប់រំលោភនិស្សិតស្រីអាយុ២៣ឆ្នាំនៅលើរថយន្តក្រុងកាលពីខែធ្នូ ឆ្នាំ២០១២ ក្រោយមកនាងក៏បានស្លាប់ដោយសាររង របួសធ្ងន់ពេក។ រយៈពេលកន្លងមកប៉ូលិស ស្រីឥណ្ឌាបានកើនឡើងរហូតដល់ទៅ៥,៨ ភាគរយក្នុងចំណោមប៉ូលិសទាំងអស់នៅតាមបណ្តារដ្ឋនៅទូទាំងប្រទេស។

បណ្តារដ្ឋ Tamil Nadu, Naharshtra និង chandigarh ត្រូវបានគេចាត់ទុកថា ជាកន្លែងមានស្ត្រីច្រើនធ្វើការនៅក្នុងវិស័យ ប៉ូលិស។ នៅរដ្ឋ Tamil Nadu មានច្បាប់ អនុញ្ញាតឲ្យស្ត្រីចូលបម្រើក្នុងវិស័យប៉ូលិស ដល់ទៅ៣៣ភាគរយ។

ប្រទេសដែលមានប៉ូលិសស្រីច្រើនបំផុត គឺប្រទេសអាហ្រ្វិកខាងត្បូងមានប៉ូលិសស្រីដល់ទៅ២៨ភាគរយ, ប្រទេសកាណា ដា មាន១៤ភាគរយ, ប្រទេសអូស្រ្តាលីមាន ៣០ភាគរយ…។

តាមលទ្ធផលស្រាវជ្រាវបានឲ្យដឹងថា ពេលដំបូងគេចាត់ទុកស្ត្រីមិនសក្តិសមទៅនឹងការងារប៉ូលិស ប៉ុន្តែពេលត្រួតពិនិត្យឲ្យបានល្អិតល្អន់ទៅ ប៉ូលិសស្រីមានភាពទន់ភ្លន់មិនប្រើអំពើហិង្សាមានទំនាក់ទំនងល្អប្រសើរជាងប៉ូលិសប្រុស។

ប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងញូវដេលី បានកើតឡើងនូវរឿងរាវជាច្រើនពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទ។ ក្នុងមួយឆ្នាំៗ មានករណីចាប់រំលោភនៅទីក្រុងនេះកើនឡើងរាប់រយករណី ក្នុងនោះមានករណីជាច្រើនធ្វើឲ្យកក្រើកពិភពលោកទាំងមូល ដូចជារំលោភនិស្សិតពេទ្យអាយុ២៣ឆ្នាំលើរថយន្តក្រុងជាដើម៕ ម៉ែវ សាធី

12Fir11.qxp


ចែករំលែក៖