រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងធ្វើការ វិនិយោគលើគម្រោងថាមពលព្រះអាទិត្យ ដែលមានទឹកប្រាក់ប្រមាណ៣៦០ពាន់លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំ(២០១៦ -២០២០)
សារព័ត៌មាន Reuters បានចុះផ្សាយ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ថា លេ ខាធិការដ្ឋានថាមពលជាតិ (NEA) បាន ប្រកាសឲ្យដឹងពីគម្រោងខាងលើនេះ ខណៈដែលទីផ្សារថាមពលដ៏ធំជាងគេលើពិភពលោកមួយនេះបានធ្វើការផ្លាស់ប្តូរ ដោយធ្វើការទាញយកថាមពលមកប្រើប្រាស់ជំនួសធ្យូងថ្មដែលប៉ះពាល់ដល់បរិស្ថានវិញ។ NEA បានឲ្យដឹងទៀតថា ការ វិនិយោគគម្រោងនេះនឹងអាចជួយបង្កើត ឱកាសការងារជាង១៣លាននាក់ឯណោះ ហើយគម្រោងការថាមពលនេះដែរមាន រយៈពេល៥ឆ្នាំ ដែលចាត់ចូលក្នុងវិស័យ អភិវឌ្ឍន៍ជាតិ។
រយៈពេលកន្លងមកប្រទេសជាច្រើននៅជុំវិញពិភពលោកបានខិតខំស្វែងរកថាមពលផ្សេងមកជំនួសវិញ ក្នុងនោះមាន ថាមពលព្រះអាទិត្យនិងថាមពលខ្យល់ជាដើមអាចជួយរក្សាបរិស្ថានបានល្អ និងមិន មានគ្រោះថ្នាក់ដូចការប្រើប្រាស់ថាមពលបរមាណូជាដើម៕ ម៉ែវ សាធី