ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះសំណាក់ស្រែយើងផ្តល់ទីតាំងប្រើប្រាស់ និងចែកចាយគ្រឿងញៀន ជាក់ស្តែងឃាត់ខ្លួន៣នាក់ និងថ្នាំញៀន៣៣កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស ស្រី០៣នាក់ដែលនាំគ្នាទៅពពាក់ពពូនប្រើប្រាស់ថ្នាំញៀននៅក្នុងសំណាក់ត្រូវបានកាលពីវេលាម៉ោង១៧ព្រលប់ថ្ងៃទី០៦ខែមករាឆ្នាំ២០១៧នៅក្នុងសំណាក់យីហោ(ស្រែយើង)ដែលមានទីតាំង១៣២ភូមិ២សង្កាត់ស្រះចកខណ្ឌដូនពេញ។

ជនសង្ស័យ៣នាក់ដែលត្រូវឃាត់ខ្លួននេះទី១ឈ្មោះឆុន ឈៀងភេទប្រុសអាយុ៣៥ឆ្នាំទី២ឈ្មោះជា វណ្ណី ភេទស្រីអាយុ២៨ឆ្នាំនិងទី៣ឈ្មោះពៅ ស្រីសឿន ពុំមានមុខរបរនិងទីលំនៅពិតប្រកដ។ត្រូវបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣៣កញ្ចប់។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលដែលចុះប្រតិបត្តិការបង្រ្កាបទីតាំងខាងលើនេះ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញស៊ើដឹងយ៉ាងច្បាស់ថានៅក្នុងផ្ទះសំណាក់យីហោ(ស្រែយើង)នេះសម្បូរទៅក្រុមក្មេងមកពពាក់ពពូននាំគ្នាប្រើប្រាស់ក៏ដូចជាការជួញដូរថ្នាំញៀនពេញបន្ទក់នោះព្រោះម្ចាស់ផ្ទះសំណាក់នោះមានភាពធូរលង់មិនខ្វល់ពីការប្រើប្រាស់ថ្នាំញៀននោះទើបកម្លាំងសមត្ថកិច្ចការិយាល័យជួញដូរគ្រឿងញៀននៃស្នងការរាជធានីភ្នំពេញដែលដឹកនាំដោយលោកអេង ធារិទ្ធិ នាយការិយាល័យដោយមានការអនុញ្ញាតិពីលោកសៀង សុខ ព្រះរាជអាជ្ញារងបានចុះមកសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងផ្ទះសំណាក់នោះដែលមានម្ចាស់អាជីវកម្មឈ្មោះអ៊ុង ថៃភិចគង់ ភេទស្រី ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យប្រុសម្នាក់និងស្រី០២នាក់ពីបទជួញដូរនិងប្រើប្រាស់ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣៣កញ្ចប់រួមទាំងប្រដាប់ប្រើប្រាស់មួយចំនួនទៀត។

ក្រោយប្រតិបត្តិការរួចវត្ថុតាងនិងក្រុមជនសង្ស័យទាំង០៣នាក់បានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនក្រុងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ស ដារា

img_3880 img_3881


ចែករំលែក៖