ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជាងឈើ២នាក់ ពីបទប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ កំលាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកំលាំងប៉ុស្តិ៍រដ្ឋបាល ស្រះចកខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាក់ស្ដែងពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងចាប់យកក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូច នៅចំណុចផ្លូវរថភ្លើង ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០១៧វេលាម៉ោងប្រហែល ២១និង៣០នាទីយប់។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ ជុង ណារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅដេប៉ូឈើ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ សុឹម សង្ហា ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅជាមួយគ្នា ។វត្ថុតាងចាប់យកមាន: -ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ) ទូរស័ព្ទម៉ាកមិតហ្វូនមួយគ្រឿង ម៉ូតូមួយគ្រឿងម៉ាកវ៉េវអេស ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១CL៧៣២៣ ។

ប្រភពដដែល បានបន្តទៀតថា នៅមុខពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ គឺកម្លាំងល្បាតបានជិះម៉ូតូល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ លុះជិះមកចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតរ៉េរា ភ្លាមនោះកម្លាំងបានឃាត់ខ្លួននិងឆែកឆេរ រកឃើញថ្នាំញៀនជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ តារា

img_3878


ចែករំលែក៖