ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីសោ មន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិនអញ្ជើញបិទការប្រកួតកីឡាបាល់ទាត់ដណ្តើមពាន់រង្វាន់ ក្លឹបបាល់ទាត់ជាង ហៀង

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីល្ងាចថ្ងៃទី០៧ ទី៨ ខែមករា ឆ្នាំ២០១៧ នៅទីលានក្លឹបកីឡាបាល់ទាត់ ជាង ហៀង ដែលស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានរៀបចំពិធីបិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ក្លឹបកីឡាបាល់ទាត់ ជាង ហៀង ដើម្បីអបអរសាទរខួបទី៣៨ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ – ៧ មករា ២០១៧ ក្រោមអធិបតីភាព លោកស្រី សោ មុន្នីរ័ត្ត អភិបាលរងខេត្តប៉ៃលិន។

លោក ឡោ ស៊ុនជាង តំណាងក្លឹបកីឡាបាល់ទាត់ ជាង ហៀង បានឱ្យដឹងថា៖ ការរៀបចំការប្រកួតកីឡាបាល់ទាត់នាពេលនេះគឺ ដើម្បីអបអរសាទរខួបទី៣៨ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ -៧ មករា ២០១៧ និងដណ្តើមពានរង្វាន់ក្លឹបកីឡាបាល់ទាត់ ជាង ហៀង ដែលចាប់ផ្តើមពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ដល់ថ្ងៃទី០៧ ខែមករាឆ្នាំ២០១៧ ដែលមានក្រុមកីឡាករចំនួន១៤ក្រុមចូលរួម ក្នុងនោះមានពូលA មាន ០៧ក្រុម និង ពូលB មាន ០៧ក្រុម។

លោកស្រី សោ មន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ ប្រកួតកីឡាបាល់ទាត់ដើម្បីអបអរសាទរខួបទី៣៨ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ -៧ មករា ២០១៧ និង ដណ្តើមពានរង្វាន់ ក្លឹបបាល់ទាត់ ជាង ហៀងនាពេលនេះ គឺបានបង្ហាញពីសមិទ្ធិផលរបស់ថ្ងៃ៧ មករា ដែលបានធ្វើអោយយើងទាំងអស់គ្នាបានរស់ឡើងវិញ ព្រមទាំងបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យក្នុងនោះមានវិស័យកីឡាផងដែរ។

លោកស្រីបានបន្តថា៖ ការប្រកួតកីឡាគឺនាំមកនូវសុខភាព មាំមួន បង្កើតមិត្តភាព សាមគ្គីភាព ជាជាងយកពេលវេលាទៅប្រព្រឹត្តិនូវអំពើអបាយមុខផ្សេងៗ ជាពិសេសគឺការជាសឱ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន។ដូច្នេះសុំអោយក្រុមកីឡាករទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ហ្វឹកហាត់បន្តទៀតដើម្បីធ្វើការប្រកួតក្នុងកម្មវិធីផ្សេងៗទៀត អោយទទួលជោគជ័យជូនក្រុមយើង ក៍ដូចជាជូនខេត្តយើងផងដែរ។

គួរបញ្ជាក់ថា៖ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្តដណ្តើមពានរង្វាន់ក្លឹបបាល់ទាត់ ជាង ហៀង គូទី១ គឺក្រុមអតីតៈកូនខ្លា ជួបជាមួយ ក្រុមម៉ាក់មួងមេងហ្គោ មកពីប្រទេសថៃ ប្រកួតយកលេខ១និងលេខ២ និងគូទី២ គឺក្រុមសុខលាបកសិផល ជួបជាមួយក្រុមពីទូហូតែល ប្រកួតយកលេខ៣និងលេខ៤។ ឆ្លងតាមការប្រកួតជាលក្ខណៈបច្ចេកទេស ក្រុមសុខលាបកសិផលទទួលបានលំដាប់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់លើកទឹក ចិត្តចំនួន ១លានរៀល និងក្រុមពីទូហូតែល ទទួលបានលេខ៤ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥០ម៉ឺនរៀល។

ចំណែកការប្រកួតដណ្តើមពានរង្វាន់រវាងក្រុមអតីតៈកូនខ្លា និង ក្រុមម៉ាក់មួងមេងហ្គោ មកពីប្រទេសថៃវិញ ជាលទ្ធផល ក្រុមម៉ាក់មួងមេងហ្គោមកពីប្រទេសថៃបានស៊ុតបញ្ចូលទីបានចំនួន៥គ្រាប់នៅទីបញ្ចប់ការប្រកួតជាលទ្ធផលក្រុមអតីតៈកូនខ្លាស៊ុតបញ្ចូលទីបាន ០២គ្រាប់ដូច្នេះក្រុមអតីតៈកូនខ្លាទទួលបានលំដាប់ថ្នាក់លេខ២ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លាន៥សែនរៀល ហើយក្រុមម៉ាក់មួងមេងហ្គោមកពីប្រទេសថៃទទួលបានពាន១និងទឹកប្រាក់រង្វាន់ចំនួន០២លានរៀលដើម្បីដល់ទឹកប្រាក់ផ្ដល់ឲ្យក្រុមកីឡាជាប់ថ្នាក់លេខ១,លេខ២,លេខ៣,៕ ស សារ៉េត

9 0 1 2 3 5 6 7 8


ចែករំលែក៖