ព័ត៌មានទាន់ហេតុការណ៍៖

ហាងម៉ាស្សាយីហោ “Flowery” លួចបើកម៉ាស្សាលឹង្គធ្វើឲ្យជនជាតិអាមេរិកម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិអាមេរិកម្នាក់ បានចូលទៅម៉ាស្សាពងស្វាសនិងលឹង្គនៅហាងម៉ាស្សាយីហោ “Flowery” រហូតដល់ ចេញទឹកកាម រួចហើយបានគាំងបេះដូង ស្លាប់កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅ ក្នុងបន្ទប់ឡៅតឿជាន់ទី១ ទីតាំងផ្ទះលេខ ២២E0 ផ្លូវលេខ១០៦ ភូមិទី២ សង្កាត់ផ្សារ កណ្ដាលទី១ ខណ្ឌដូនពេញ ។

សាកសពជនរងគ្រោះឈ្មោះ FREDERICK JNEMERGUT ជនជាតិអាមេរិក អាយុ៧៤ឆ្នាំ កាន់ប័ណ្ណបើកបរលេខ ៥៣៥៨០៦០៧៨។ ចំណែកឯអ្នកគ្រប់ គ្រងហាងម៉ាស្សានេះឈ្មោះ ផា ពេជ្ជនី ភេទស្រី អាយុ២៧ឆ្នាំ។

តាមប្រភពព័ត៌មានពីឈ្មោះ ឈុំ ស្រី ទូច ដែលជាបុគ្គលិកហាងម៉ាស្សាខាងលើ នេះបានឆ្លើយបំភ្លឺនៅមុខសមត្ថកិច្ចចម្រុះថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧នៅ វេលាម៉ោង១រសៀលជនរងគ្រោះជាជន ជាតិបរទេសខាងលើបានចូលមកហាង នេះ ហើយឲ្យរូបនាងម៉ាស្សាប្រេងដោយស្រាតទាំងអស់ និងបានឲ្យនាងម៉ាស្សាពងស្វាសនិងលឹង្គរហូតទល់តែចេញទឹកកាម។ បន្ទាប់មកស្រាប់តែជនរងគ្រោះមានអាការៈ មិនស្រួលខ្លួនពិបាកដង្ហើមនិងទន់ដៃជើងដង្ហក់ ទើបភ្លាមនោះរូបនាងភ័យបានរត់ចុះមកក្រោមហៅបុគ្គលិកម្នាក់ឯទៀតឲ្យជួយទូរស័ព្ទហៅអ្នកគ្រប់គ្រងឈ្មោះ ផា ពេជ្ជនី មកជួយបន្ទាន់ពេលមកដល់ក៏ឃើញជន រងគ្រោះមានសភាពមិនស្រួលខ្លាំងឈ្មោះ ផា ពេជ្ជនី ក៏បានទូរស័ព្ទហៅរថយន្តសា មុយដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែពេលក្រុមគ្រូពេទ្យទៅដល់បានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបញ្ជាក់ថាដោយឆ្លងតាមការពិនិត្យរបស់លោក ឧកញ៉ានង សុវណ្ណរ័ត្នគ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញនិងនគរបាលការិយាល័យ បច្ចេកទេសវិទ្យាសាស្រ្តរាជធានីភ្នំពេញបាន ឲ្យដឹងថាជនរងគ្រោះរូបនោះស្លាប់ដោយគាំងបេះដូង ។

បច្ចុប្បន្នសពត្រូវបានដឹកយកទៅតម្កល់ នៅវត្តស្ទឹងមានជ័យរង់ចាំក្រុមគ្រួសារទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕ ស តារា

img_3932


ចែករំលែក៖