ព័ត៌មានទាន់ហេតុការណ៍៖

លោក ដូណាល់ ត្រាំ មានផែនការអ្វីទប់ទល់នឹងរុស្ស៊ីក្រោយពេលទទួលស្គាល់ថាមានការវាយប្រហារលើបណ្តាញបោះឆ្នោតអាមេរិក

ចែករំលែក៖

ប្រធានាធិបតីថ្មីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលស្គាល់ របាយការណ៍របស់ក្រសួងចារកិច្ចអាមេរិកថា រុស្ស៊ី ពិតជាបានវាយប្រហារលើបណ្តាញរបស់អាមេរិកធ្វើឲ្យលទ្ធផលបោះឆ្នោតមានការប្រែប្រួល។ ទន្ទឹមនឹងនោះលោក ត្រាំ នឹងមានវិធានការទប់ទល់ជាមួយរុស្ស៊ី។

លោក Reince Priebus អតីតប្រធាន គណៈកម្មាធិការជាតិរបស់គណបក្ស សាធារណរដ្ឋនិងជាប្រធានខុទ្ទកាល័យ ប្រធានាធិបតីនាពេលអនាគតបានបញ្ជាក់ថា « លោក ដូណាល់ ត្រាំ» បានទទួល ស្គាល់ថាក្រុម ហែកឃើរុស្ស៊ីបានវាយ ប្រហារបំផ្លាញសកម្មភាពរបស់គណបក្សសាធារណរដ្ឋ»។

ការប្រកាសរបស់លោក Reince Priebus បានបញ្ជាក់យ៉ាងច្បាស់ថា លោក ត្រាំបានផ្លាស់ប្តូរឥរិយាបថជាច្រើនមុនពេល ចូលកាន់តំណែងប្រធានាធិបតីអាមេរិក ក្រោយពេលលោកបានជួបពិភាក្សាជា មួយមន្ត្រីចារកិច្ចអាមេរិកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។ កន្លងមកលោក ត្រាំ បានបញ្ជាក់ថា រុស្ស៊ី មិនអាចជ្រៀតជ្រែក ចូលកិច្ចការបោះឆ្នោតអាមេរិកនោះឡើយ។ កាលពីថ្ងៃទី៧ ខែមករា កន្លងមកលើបណ្តាញ Twitter លោក ត្រាំ បានប្រកាសពីគម្រោង ផ្សះផ្សាទំនាក់ទំនងជាមួយរុស្ស៊ីនាពេល អនាគតទៀតផង។

តាមការបញ្ជាក់របស់លោក Reince Priebus លោក ត្រាំ មានគម្រោងប្រឹក្សា ជាមួយបណ្តាមន្ត្រីចារកម្មអាមេរិកដើម្បី ចាត់វិធានការតបតវិញ។

ប្រធានCIA និងអគ្គនាយក FBI នឹង ទៅជួបលោក ដូណាល់ ត្រាំ ដើម្បីពន្យល់ពីការសន្និដ្ឋានរបស់ភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក ស្តីពីតួនាទីរបស់រុស្ស៊ីនៅពីក្រោយការចូលលួចយកទិន្ន័យព័ត៌មាន វិទ្យាក្នុងកំឡុងពេលបោះឆ្នោតកន្លងទៅ។

កាលពីថ្ងៃទី៥ ខែមករា ប្រមុខស៊ើប ការណ៍សំងាត់អាមេរិក បានចូលទៅជួប គណៈកម្មាការការពារជាតិនៃព្រឹទ្ធសភា ហើយបានរក្សាការសន្និដ្ឋានរបស់ខ្លួនថា រុស្ស៊ីពិតជានៅពីក្រោយទង្វើនេះមែន។ កន្លងមកលោក ដូណាល់ ត្រាំ តែងតែប្រកែកមិនទទួលស្គាល់ការសន្និដ្ឋាននេះទេ។ តែយ៉ាងណា ពេលនេះទោះចង់មិនចង់ លោក ដូណាល់ ត្រាំ ត្រូវតែស្តាប់មតិ យោបល់ពន្យល់ ព្រោះរឿងនេះមិនមែន ជារឿងលេងសើចឡើយ។

លោក ចន ម៉ាខេន ប្រធានគណៈកម្មាការការពារជាតិនៃព្រឹទ្ធសភា បានចាត់ទុក ថា ទង្វើរបស់រុស្ស៊ី ដែលបានចូលមកជ្រៀត ជ្រែកក្នុងដំណើរការបោះឆ្នោតប្រធានាធិបតីអាមេរិក គឺមិនខុសពីការប្រកាសសង្រ្គាម ទេ។ សម្តីនេះបង្ហាញឲ្យកាន់តែច្បាស់អំពីគម្លាតគ្នារវាងមន្ត្រីគណបក្សសាធារណរដ្ឋរូបនេះជាមួយលោក ដូណាល់ ត្រាំ ដែល ជាប្រធានាធិបតីថ្មី។ សមាជិកសភា និង ព្រឹទ្ធសភាអាមេរិក មិនថាមកពីគណបក្ស សាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យទេ គេបានសម្តែងជំនឿទុកចិត្តទៅលើលទ្ធផល នៃការស៊ើបអង្កេត។

សូមបញ្ជាក់ថា យោងតាមការចុះផ្សាយ របស់ CNN បានឲ្យដឹងថា ក្រុមស៊ើបការណ៍ សំងាត់អាមេរិក បានកំណត់មុខសញ្ញា និងអត្តសញ្ញាណអ្នកដែលចូលមកលួចទិន្ន័យព័ត៌មានវិទ្យា ដែលជាដៃជើងរបស់រដ្ឋាភិ បាលរុស្ស៊ីមុននឹងចែកចាយទិន្ន័យនេះទៅឲ្យគេហទំព័រWikileaks។ បន្ថែមពីនេះ ទៀតកាសែត Washington Post បានចុះ ផ្សាយដែរថា គេថតបានសំឡេងអបអរ សាទររបស់ថ្នាក់ដឹកនាំរុស្ស៊ី នៅពេល ដែលបានដឹងដំណឹងថា លោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតទៀតផង៕ ម៉ែវ សាធី

trewv


ចែករំលែក៖