ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបុកឃឿនរួចជ្រុលបុកបាក់ស្លាកប៉ានណូបណ្តាលឲ្យក្រឡប់ផ្ងារកង់

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តកូរ៉េ បានជ្រុលចង្កូតបុកឃឿនពុះចែកទ្រូងផ្លូវនឹងបុកបាក់ដើមជ្រៃ ហើយជ្រុលទៅបុកប៉ានណូស្លាកសញ្ញាណស្រាបៀរបាក់ផ្ងារកងមួយចំហៀង។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោង៩យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចជិតខារ៉ាអូខេឌ្រីមវើល ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា។

តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរស៣នាក់ ជាកម្មករដឹកឥដ្ឋក្រឡូបើករថយន្តម៉ាកអុីសុ៊យសុ៊យ ក្បាលរថយន្តពណ៌ត្រចេកពាក់ស្លាកលេខ ភ្នំពេញ 2M0804 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយស្រវឹងស្រាទៀត ខណៈពេលមកដល់ចំណុចកើតហេតុ តៃកុងរថយន្តផឹកនៅលើរថយន្តជាមួយព្រូតៃកុងមិនបានមើលមើលមុខ ក៏រេចង្កូតទៅបុកឃឿនពុះចែកទ្រូងផ្លូវនឹងបាក់ដើមជ្រៃហើយរថយន្តបង្កមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកប៉ានណូស្លាកសញ្ញាស្រាបៀរបាក់ ហើយរថយន្តក្រឡាប់ផ្ងារកង់ឡើងលើ ភ្លាមៗនោះដែរតៃកុងរថយន្តនិងព្រូ២នាក់ទៀតបានរត់ចោលរថយន្ត បាត់ បន្សល់ទុករថយន្តតែប៉ុណ្ណោះ ហើយសមត្ថកិច្ចមូលដ្ឋានបានមកពិនិត្យមើលនៅក្នុងរថយន្តបង្កឃើញកំប៉ុងស្រាបៀរចំនួន២ទៅ៣កំប៉ុងទៀតផង។

ក្រោយពេលកើតហេតុរថយន្តត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រាយជាក្រោយ៕ ជ្រោយពេជ្រ

image1 image2 image3 image4 image5


ចែករំលែក៖