ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទទួលទាន អាហារពេលល្ងាចជា មួយអ្នកសារព័ត៌មានក្នុងស្រុកជាង១ពាន់នាក់

ចែករំលែក៖

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទទួលទាន អាហារពេលល្ងាចជា មួយអ្នកសារព័ត៌មានក្នុងស្រុកជាង១ពាន់នាក់កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ។

សម្តេចតេជោបានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកថា៖ ” ថ្ងៃនេះ ខ្ញុំ និងភរិយាសប្បាយរីករាយណាស់ដែលមានកិត្តិយសបានមកចូលរួមនៅក្នុងពិធីជួបជុំ និងទទួលទាន អាហារពេលល្ងាចជាមួយអ្នកសារព័ត៌មានក្នុងស្រុកជាង១ពាន់នាក់។ ខ្ញុំសូមអភ័យទោសជំនួសរដ្ឋមន្រ្តីព័ត៌មាន ផងដែរ ដែលបងប្អូនសារព័ត៌មានមួយចំនួនមិនបានអញ្ជើញចូលរួមនៅថ្ងៃនេះ។ យើងសម្រេចយកថ្ងៃទី ១៤ មករា ជារៀងរាល់ឆ្នាំដើម្បីប្រារព្ឋពិធីជួបជុំអ្នកកាសែតក្នុងស្រុក។

ឆ្នាំក្រោយគឺយើងអាចអញ្ជើញបងប្អូនអ្នកសារ ព័ត៌មានពី៣ទៅ៤ពាន់នាក់ ក្នុងនោះគឺយើងនឹងអញ្ជើញសារព័ត៌មានបក្សប្រឆាំងចូលរួមពេញទីនៅទីនេះ។ យើងរស់នៅក្នុងប្រទេសតែមួយ ទោះបីយើងមានទស្សនៈខុសគ្នា ដូចជាអ្នកខ្លះគាំទ្ររដ្ឋាភិបាល អ្នកខ្លះគាំទ្របក្សប្រឆំាង គឺយើងអាចជួបគា្នបាន។ សូមក្រសួងមន្ទីរ និងជាពិសេសគឺខេត្តត្រូវរៀបចំអ្នកនាំពាក្យអោយបានត្រឹមត្រូវ និងពង្រឹងគេហទំព័រតាមក្រសួង មន្ទីរអោយបានល្អ (Website) និងហ្វេសប៊ុគ (Facebook)។ កន្លងមកក្រសួង មន្ទីរ និងខេត្តមួយចំនួនពុំមានព័ត៌មានទាន់ពេលវេលា (Not update)។

សំខាន់ណាស់សម្រាប់អ្នកសាព័ត៌មាន គឺត្រូវតែនិយាយការពិត និងទាន់ហេតុការណ៌។ គ្មានអ្នកណាអានព័ត៌មានផ្អូមទេ។ អ្នកសារព័ត៌មានគឺមិនត្រូវធ្វើខ្លួនជាអ្នកអត្ថាធិប្បាយផង ជាព្រះរាជអាជ្ញា និងជាចៅក្រមផង។ ត្រូវស្គាល់តួនាទីខ្លួន កុំធ្វើការសន្និដ្ឋានបិទផ្លូវ។ អ្នកសារព័ត៌មានគឺកុំធ្វើការដោះដូរបំបិទព័ត៌មានជាមួយនឹងលុយកាក់។ ទន្ទឹមនឹងនេះ សូមអ្នកសារព័ត៌មានត្រូវរៀនអំពីរបៀបសួរសំណួរ។ សូមបន្តពង្រឹងការបណ្តុះបណ្តាលធនធានអ្នកសារព័ត៌មាន។ សារព័ត៌មានល្អ បើមានការថ្លោះធ្លោយគឺត្រូវការសុំកែតម្រូវ។ ចំណុចដែលខ្ញុំបានលើកឡើងទាំងអស់នេះ គឺខ្ញុំចង់បានសារព័តមានយើងល្អ ជាគ្រួសារតែមួយ។

ខ្ញុំសូមអរគុណរដ្ឋមន្រី្តក្រសួងព័ត៌មានដែលបានរៀបកម្មវិធីជួបជុំនេះ និងសូមអរគុណបងប្អូនអ្នកសារព័ត៌មាន ទាំងអស់ ដែលបានមកចូលរួមនៅក្នុងពិធីជួបជុំល្ងាចនេះ។ ខ្ញុំនិងភរិយាសូមជូនពរបងប្អូនអ្នកសារព័ត៌មានក្នុង ស្រុកទាំងអស់ទទួលជោគជ័យក្នុវិជ្ជាជីវៈដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសយើងអោយកាន់តែរីកចម្រើន” ៕

FB_IMG_1484410643051

FB_IMG_1484410669416FB_IMG_1484410652788FB_IMG_1484410690375FB_IMG_1484410681045IMG-20170114-WA0040IMG-20170114-WA0041IMG-20170114-WA0035

 

 


ចែករំលែក៖