ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ វៀង សាវ៉ន បាក់ដៃម្ខាង ខណៈដែលកីឡាករ ឌុម កែវដម និង ឡុង សំណាងឈ្នះកៅអីវគ្គ៨នាក់

ចែករំលែក៖

ភ្នំពេញ៖ កីឡាករ វៀង សាវ៉ន មកពីក្លិបគីសែនមានប្ញទ្ធិអាជ្ញាធរជាតិអាវុធគីមី បានរងរបួសបាក់ដៃខាងឆ្វេង ដោយរងទម្ងន់ជើងទាត់ របស់កីឡាករ ឡៅ ផានាថ មកពីមកពីក្លិបម្កុដរាជសីហ៍ ខណៈដែលកីឡាករ ឌុម កែវ ដប មកពីក្លិបសុភានូមានជ័យ និងកីឡាករ ឡុង សំណាង មកិពីក្លិបសាលវ័ន្តកីឡា ឈ្នះកៅអីវគ្គ៨នាក់ចុងក្រោយ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅសង្វៀនទូរទស្សប៉ុស្តិ៍លេខ៥ ក្នុងកម្មវិធីកំពូលជើងឯក NKOCK OUT SERIESប្រភេទទម្ងន់៦០គីឡូក្រាម។

វៀង សាវ៉ន រងរបួសបាក់ឆ្អឹងដៃម្ខាងនេះ បណ្តាលមកពីកាធ្វេសប្រហែស ក្នុងពេលប្រកួត ទើបនាំឲ្យឡៅ ផានាថ ប្រើស្នៀតជើងទាត់រហូតដល់បាក់ដៃបែបនេះ ។ តាមរយៈសកម្មភាពប្រកួតដ៏ជក់ចិត្ត ចំនួន៣ទឹក នោះ វៀង សាវ៉ន ហាក់មានចិត្ត ចង់ផ្តួល ផានាថ ក្នុងឱកាសប្រើស្នៀតជង្គង់ ដោយដើរសំដៅចាប់ក្រៀកផានាថរហូត។ ជាការឆ្លើយតប ជាមួយកូប្រប្រកួតនោះ ផានាថ ក៏មិននៅស្ងប់រង់ចាំ សាវ៉នចាប់អុកជង្គង់នោះទេ ផានាថ តែងតែរើបម្រះ ដោយប្រើកណ្តាប់ដៃ និងជើងទាត់សង សាវ៉នវិញ។ ទោះបីយ៉ាណា លោកអាជ្ញាកណ្តលក៏ពុំបានដឹងថា ដៃ សាវ៉នបាក់ភ្លាមៗនោះដែរ គឺស្នូរជួងបានបន្លឺឡើង ស្រាប់តែ សាវ៉ន ថាដៃរបស់ខ្លួនបាក់ហើយ ក្នុងពេលនោះ គ្រូពេទ្យប្រចាំការ ក៏ឯកភាពថា ដៃរបស់សាវ៉ន ពិតជាមិនអាចបន្តការប្រកួតបានតទៅទៀតនោះទេ យ៉ាងណា លោកតម្រូវឲ្យសាវ៉ន ទៅថតមើលអការឆ្អឹងដៃសិនទើបវាយតម្លៃជាក្រោយ។

ដោយឡែកជ័យជម្នះរបស់កីឡាករ ឌុម កែវ ដប និង ឡុង សំណាង ក្នុងវគ្គប្រកួតជម្រុះដណ្តើមកៅអីវគ្គ៨នាក់ចុងក្រោយនោះ ពួកគេបានវាយឈ្នះគូប្រកួតរៀងខ្លួន ដោយ ឌុម កែវដប ឈ្នះកីឡាករ លីន វិរៈ មកពីក្លិប បុរីរាជសីហ៍មានប្ញទ្ធិ ដោយពិន្ទុ និងកីឡាករ ឡុង សំណាង ឈ្នះកីឡាករ ញ៉េ សិទ្ធមកពីក្លិបអេភូថងកីឡា វាយឲ្យបោះបង់ការប្រកួតក្នុងទឹកទី២។

គួររំលឹកថា ការប្រកួតជម្រុះដណ្តើមកៅអីឆ្ពោះទៅដណ្តើមពានរង្វាន់ កំពូលជើងឯក NKOCK OUT SERIESប្រភេទទម្ងន់៦០គីឡូក្រាម មានកីឡាករ១៦នាក់ក្រោយពីជម្រុះជុំទី១ចំនួន៣២នាក់នោះ ពួកគេត្រូវប្រកួតដណ្តើមកៅអីវគ្គ៨នាក់ចុងក្រោយបន្តទៀត មុនឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័តនោះ៕ សារីម

ae rfe te unnamed unnasmed


ចែករំលែក៖