ព័ត៌មានទាន់ហេតុការណ៍៖

មួយគ្រួសាររកសុីគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបចាប់យកវត្ថុតាង៤០កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យមួយគ្រួសារដែលប្រកបមុខរបរលក់គ្រឿងដ៏ធំ និងដកហូតម្សៅក្រាមថ្លាសចំនួន៤០កញ្ចប់ ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន។

ការឃាត់ខ្លួនជនសង្ស័យមួយគ្រួសារខាងលើនេះ ធ្វើឡើងកាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា ២០១៧ នៅក្រុមទី១០ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ប្រតិបត្តិការខាងលើនេះដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ លោកអនុសេនីយ៍ឯកសុខ សុផល នាយប៉ុស្តិ៍ទឹកថ្លា និងដោយមានការសម្របសំរួលពីលោក កុល ប៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងជាច្រើនរូបទៀត។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យទី១ឈ្មោះ ប៊ុត បុទុម ភេទស្រី អាយុ៦១ឆ្នាំ មុខរបរជួញដូរ ។ ទី២ឈ្មោះ ប៊ុត សុខុម ភេទស្រីអាយុ៥១ឆ្នាំ មុខរបរជួញដូរ។ ទី៣ឈ្មោះ សៀក ស៊ីណា ភេទស្រីអាយុ៣០ឆ្នាំមុខរបរជួញដូរ ។ ទី៤ឈ្មោះ នាង ចាន់មករា ភេទប្រុស អាយុ ៣០ឆ្នាំមុខរបរជួញដូរ។ ទី៥ឈ្មោះនាង លក្ខិណា ភេទស្រីអាយុ១៤ឆ្នាំ មុខរបរសិស្ស (ទាំង៥នាក់ស្នាក់នៅក្រុមទី១០ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានប្រាប់ថា មុនឈានទៅបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនខាងលើ គឺកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ជំនាញរហូតដល់ម៉ោងខាងលើ ក៏ដឹកនាំកម្លាំងបង្ក្រាបតែម្តងដោយដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន៤០កញ្ចប់ ក្នុងនោះមានធំចំនួន១៣កញ្ចប់ និង២៧កញ្ចប់ថង់តូច ព្រមទាំងសម្ភារល្មើសមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុតាងត្រូវបាននាំខ្លួនយកមកសាកសួរ និងឃាត់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកសាងសំនុំរឿងបញ្ជួញទៅតុលាការចាត់ការបន្ត៕ តុង សីហា

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖