ភ្នំពេញ ៖ ជនសង្សយ័ម្នាក់រួមទាំងថ្នាំញៀន១៤កញ្ចប់តូច ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ សហការជាមួយកំលាំងអធិការដ្ឋានខណ្ឌមានជ័យ ដឹកនាំដោយលោកហ៊ួ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យឃាត់ខ្លួន ខណៈកំពុងវេចខ្ចប់គ្រឿងញៀនទុកសំរាប់លក់អោយម៉ូយបន្ត ។
ការឃាត់ខ្លួនជនសង្សយ័ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួល នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកអនុសេនីយ៍ឯកម៉ៅសាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ជាមុខសញ្ញាជួញដូរយ៉ាងសកម្ម ទើបលោកដាក់កម្លាំងឃ្លាំមើល និងឈានដល់ការឃាត់ខ្លួនរួមទាំងវត្ថុុតាងគ្រឿងញៀន១៤កញ្ចប់ ។
សមត្ថកិច្ចបានអោយដឹងបន្តទៀតថា ជនសង្សយ័ខាងលើមាន ឈ្មោះ សែម ហុឹម ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់ចំណុចផ្ទះឃាត់ខ្លួនខាងលើ មុខរបរប្រជាការពារសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឌានខណ្ឌមានជ័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ តាឡឹម