*លោក កែវ សាវឿន សុំបដិសេធថា អតីតចៅសង្កាត់ចាក់អង្រែលើដើរសុំទាន
ភ្នំពេញ៖ អតីតចៅសង្កាត់អង្រែលើក្នុងអំឡុងឆ្នាំ១៩៩៥ លោកតា កែវ គឹមសាន្ត វ័យ៨៧ឆ្នាំនោះ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ បានទទួលអំណោយមនុស្សធម៌របស់អនុសាខា កាកបាទក្រហមខណ្ឌមានជ័យ ដែលបានប្រព្រឹត្តធ្វើឡើងក្រោមវត្តមានលោកស្រីឃឹម វណ្ណី ជាសមាជិកអចិន្ត្រៃយ៍អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ និងលោក កែវ សាវឿន ជា ចៅសង្កាត់ចាក់អង្រែលើបច្ចុប្បន្ន។ ដោយឡែកអំណោយដែលបាននាំយកទៅផ្តល់ជូនអតី តៈចៅសង្កាត់ចាក់អង្រែលើចាស់ គឺលោកតា កែវ គឹមសាន្ត នោះរួមមាន៖ អង្ករ១បាវ៣០គីឡូក្រាម គ្រឿងសំភារៈផ្ទះបាយចំនួន១៥មុខ និងថវិកាចំនួន១៥ម៉ឺនរៀលផងដែរ។
លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើបច្ចុប្បន្នបានប្រាប់ថា ការដែលលោកនាំយកអំណោយទៅផ្តល់ជូនលោកតា កែវ គឹមសាន្ត ជាអតីតៈមេឃុំចាក់អង្រែលើចាស់នោះមិនមែនតែម្តងនេះទេ ជាច្រើនលើកហើយ។ លោកថា កាលនោះគេហៅថាមេឃុំចាក់ អង្រែលើ ហើយគាត់មានណាស់ដីធី្លគាត់បានលក់ចែកពលរដ្ឋថោកៗអស់ហើយ ចែកទាំងកូនៗទៀតផងគាត់ក៏ទៅបាត់ក្រោយពីគាត់សុំឈប់ពីមេឃុំនៅឆ្នាំ១៩៩៨។ លុះដល់នៅឆ្នាំ ២០១៥ គាត់ក៏មកវិញហើយបានមកសាលាសង្កាត់ក្នុងគោលបំណងសុំដីពីរូបលោក ហើយ លោកថាមានដីមកពីណា។ លោកបន្តថា ដល់ចឹងក៏ពិភាក្សាគ្នាជាមួយព្រះចៅអធិការវត្តថា ឲ្យគាត់ស្នាក់នៅវត្ត ហើយខាងវត្តនឹងគេក៏ខ្លាចក្រែងនៅវត្តយកដីវត្តខ្លាចមានបញ្ហាថ្ងៃក្រោយ ហើយរូបលោកក៏បានអះអាងមិនអីទេ ក៏បានសប្បុរសជនជួយសង់រោងរួមគ្នាទៅ។ លោកបានបញ្ជាក់បន្ថែមថា បញ្ហាអង្ករនិងសម្ភារៈហូបចុកទឹកក្រូចមិនខ្វះទេសព្វថ្ងៃនេះ ហើយចេះតែបង្ហោះថាមេឃុំលោកតាគាត់ដើរសុំទាន ហើយថាអាជ្ញាធរមិនគិតគូរនោះ កុំចេះតែនិយាយបែបនេះ គឺក្នុងនាមលោកជាអាជ្ញាធរមិនអាចទទួលយកបានទេ សុំបដិសេដ ទាំងស្រុង។ លោកថា កាលពីកន្លងទៅលោកនិងលោកប្រធានក្រុមប្រឹក្សាខណ្ឌក្នុងនាមអភិ បាលខណ្ឌមានជ័យ លោក ឌី រ័ត្ឋខេមរុណ បាននាំយកអំណោយទៅផ្តល់ជូនជាហូរហែ។
លោកចៅសង្កាត់ចាក់អង្រែលើក៏បានបន្ថែមទៀតថា ក្រៅពីនោះប្រជាពលរដ្ឋដែល បានក្លាយជាអ្នកមានដោយសារលោកតា កែវ គឹមសាន្ត ឲ្យដីខ្លះគាត់លក់ឲ្យក្នុងតម្លៃថោកៗ កាលនោះក៏បាននឹកនាជួយគាត់ជាថវិកាផងដែរបច្ចុប្បន្ននេះ។ លោក កែវ សាវឿន ក៏បាន បញ្ជាក់ឲ្យដឹងដែរថា លោកតា កែវ គឹមសាន្ត មានកូនជាមានផងដែររហូតដល់ជាអ្នកលក់ មាស និងមានឋានៈខ្ពង់ខ្ពស់ផងដែរ។
លោកក៏បានបញ្ជាក់ឲ្យដឹងដែរថា បច្ចុប្បន្នលោកតា កែវ គឹមសាន្ត អតីតៈមេឃុំចាក់អង្រែលើរស់នៅតែពីរនាក់ប្តីប្រពន្ធទេ។ លោកក៏បានបញ្ជាក់ឲ្យដឹងដែរថា លោកតា កែវ គឹមសាន្ត ធ្វើជាមេឃុំចាក់អង្រែលើក្នុងអំឡុងឆ្នាំ១៩៩៥ដល់ឆ្នាំ១៩៩៨ រីឯរូបលោកផ្ទាល់មិន មែនជាមន្ត្រីឃុំចាក់អង្រែលើនោះ គឺលោកមកពីក្រៅហើយគណៈបក្សប្រជាជនបានមានជំនឿលើរូបលោកក៏បានចាត់តាំងលោកជាចៅសង្កាត់ចាក់អង្រែលើរហូតមកដល់សព្វថ្ងៃ៕ តាឡឹម