ព័ត៌មានទាន់ហេតុការណ៍៖

ថៃ នរៈពិទូត្រូវឃុំខ្លួន ខណៈភរិយាត្រូវបញ្ជូនទៅមណ្ឌលកែប្រែ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដំណឹងចុងក្រោយពីមន្ត្រីសាលាដំបូងខេត្តបាត់ដំបងបានទម្លាយថា ករណីចុះបង្ក្រាបគ្រឿងញៀនចាប់បានអតីតារាសម្តែង ថៃ នរៈពិទូ នោះត្រូវបានតុលាការសម្រេចចេញដីការឲ្យឃុំខ្លួនតារាសម្តែងរូបនេះហើយ ។ ប៉ុន្តែភរិយារបស់លោក និងនារីម្នាក់ផ្សេងទៀតមិនត្រូវបានឃុំខ្លួនទេ ត្រូវបញ្ជូនទៅកាន់មណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន។

អតីតតារាសម្តែង និងជាអតីតហ្វ្រេស៊ីលេខ១ ថៃ នរៈពិទូ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មី ក្រោយពីតារារូបនេះនិងបក្សពួកជាច្រើននាក់ត្រូវបានមន្ត្រីសមត្ថកិច្ចខេត្តបាត់ដំបងចាប់ខ្លួន ព្រោះតែមានការពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន ។ ក្រៅពីលោក ក៏មានភរិយា និងបក្ខពួកមួយចំនួនទៀតផងដែរ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ប្រភពពីមន្ត្រីសាលាដំបូងខេត្តបាត់ដំបងបានលើកឡើងថា អតីតតារាសម្តែង និងបក្ខពួក៣នាក់ផ្សេងទៀត ត្រូវបានមន្ត្រីតុលាការសម្រេចឲ្យឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមបទចោទប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងបើកស្រាវជ្រាវសើបអង្កេតបន្ត មុនពេលបើកសវនាការកាត់ក្តីនៅថ្ងៃក្រោយ។

ប្រភពដដែលលើកឡើងដែរថា ភរិយារបស់តារាសម្តែងថៃរនៈ ពិទូ គឺអ្នកនាងអោករតនះប៉ុណ្ណិកាភេទស្រីអាយុ២៧ឆ្នាំនិងឈ្មោះហ៊ុនម៉ាណេភេទស្រីអាយុ២៧ឆ្នាំត្រូវបានសម្រេចឲ្យធ្វើការបញ្ជូនទៅមណ្ឌលកែប្រែ ព្រោះតែអ្នកទាំងពីរត្រឹមពាក់ព័ន្ធលើករណីប្រើប្រាស់គ្រឿងញៀន។ ទោះជាយ៉ាងណា ករណីចោទប្រកាន់លើអតីតតារាសម្តែង ថៃនរៈ ពិទូ និងបក្ខពួកនៅមិនទាន់កំណត់ថ្ងៃបើកសាវនាការជំនុំជម្រះនៅថ្ងៃណានៅឡើយ ។

គួរបញ្ជាក់ដែរថាអតីតតារាសម្តែងថៃ នរៈពិទូ និងបក្ខពួកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅទីតាំងខារ៉ាអូខេមួយកន្លែងយីហោដឺសោនហ្វាមីលី (The Sound Family KTV)បន្ទាប់ពីរកឃើញថា ពួកគេបានផ្តប្រើប្រាស់រក្សាទុកនិងជួញដូរសារធាតុញៀន ។

វត្ថុតាងដកហូតបានរួមមានថ្នាំញៀនប្រភេទកេតាមីន(KETAMINEខេ )ចំនួន៣ថង់ ទម្ងន់០,៨៨ក្រាម,ឧបករណ៍(ពុម្ភ)សំរាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ីចំនួន២,ថ្នាំអំពូលDiazepamចំនួន២អំពូល,ថ្នាំគ្រាប់ZEPAMចំនួន១៦បន្ទះនិងសម្ភារះវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត៕ វឌ្ឍនា

res (1) copy res (2) copy res (3) copy res (4) copy res (5) copy Untitled-1 copy


ចែករំលែក៖