ព័ត៌មានទាន់ហេតុការណ៍៖

មាន់៣ក្បាលមនុស្ស៣នាក់ម៉ូតូ៨០គ្រឿង ត្រូវនគរបាលព្រហ្មទណ្ឌស្រាលខេត្តចាប់និងដកហូតក្នុងករណីបង្រ្កាបសង្វៀនជល់មាន់ដ៏ក្តៅគគុក

ចែករំលែក៖

 

ខេត្តកំពង់ចាម៖ មាន់៣ក្បាល មនុស្ស៣នាក់ម៉ូតូ៨០គ្រឿងនិងវត្ថុតាងជាសម្ភារៈបំរើឲ្យបទល្មើសមួយចំនួនទៀតត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយនគរបាលមូលដ្ឋានបង្រ្កាប។

ប្រតិបត្តការណ៍នេះធ្វើឡើងនៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចព្រំប្រទល់ អិនប្រាំ(N5) ឃំុតាអុង ស្រុកចំការលេី និងឃំុថ្មពូន ស្រុកព្រៃឈរ ។

លោកវរសេនីយ ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានខេត្តបានឲ្យថា ក្រោយពីបានទទួលពត៍មានបានពីភ្ងាក់ងារសំងាត់ភ្លាម លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម ឯម កុសល បានចាត់បញ្ជា លោកវរសេនីយឯក ចាន់ ហោ អនុប្រធានផែននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកំលាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងប៉ុស្តិ៍រដ្ឋបាលថ្មពូន ចុះធ្វេីការបង្រ្កាបទីតាំងសៃវៀនជល់មាន់១កន្លែងនៅចំណុចព្រំប្រទល់ អិនប្រាំ(N5) ឃំុតាអុង ស្រុកចំការលេី និងឃំុថ្មពូន ស្រុកព្រៃឈរ ។

លោកបន្តថា ជាលទ្ឋផលយេីងបង្រ្កាបឃាត់ខ្លួនបានអ្នកលេង ល្បែងជល់មាន់ចំនួន០៣នាក់គឺ ទី១ឈ្មោះ សាម វុធដា ប្រុស អាយុ៤៥ឆ្នាំ នៅភូមិថ្មី ឃំុរការគយ ស្រុកកងមាស ខេត្តកំពង់ចាម ទី២ឈ្មោះ ស៊ាង ភាស់ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិសំព័រឃំុតាអុង ស្រុកចំការលេី ខេត្តកំពង់ចាម ទី៣ឈ្មោះ ជុច សេត ភេទប្រុសអាយុ៦៥ឆ្នាំ នៅភូមិកន្ឋំ ឃំុច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងដកហូតវត្ថុតាងបានរួមមាន:មាន់ជល់ ចំនួន ៣ក្បា កន្រ្កកដាក់មាន់ ចំនួន៥ ជេីងម៉ាជ័រ ចំនួន ២០ ជញ្ជីងថ្លឹងមាន់១ ហាន់តោអាប៉ោង១ ស្កុតរុំជេីងមាន់ ៣០ ម៉ូតូ ចំនួន ៨០ គ្រឿង។

លោកនាយការិយាល័យក៏បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បបន្ន ដោយមានការឯកភាពពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជនសង្ស័យ និង វត្ថុតាងខាងលេី សមត្ថកិច្ចកំពុងចាត់ចែងដឹកជញ្ជូននាំយកមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដេីម្បីចាត់វិធានការតាមនិតិវិធី ៕ វណ្ណះ

IMG-20170119-WA0024-600x337 IMG-20170119-WA0028-600x337 IMG-20170119-WA0026-600x337 IMG-20170119-WA0025-600x337 IMG-20170119-WA0031-600x337 IMG-20170119-WA0030-600x337 IMG-20170119-WA0029-600x337 IMG-20170119-WA0027-600x337 IMG-20170119-WA0034-600x337 IMG-20170119-WA0033-600x337 IMG-20170119-WA0032-600x337 IMG-20170119-WA0037-600x337 IMG-20170119-WA0036-600x337 IMG-20170119-WA0035-600x337 IMG-20170119-WA0039-600x337 IMG-20170119-WA0038-600x337

 


ចែករំលែក៖