ព័ត៌មានទាន់ហេតុការណ៍៖

បើកទ្វារឡានលួចកាបូបលុយបានហើយត្រូវសមត្ថកិច្ចដេញតាមភ័យពេកបោះកាបូបចោលរត់យករួចខ្លួន សមត្ថកិច្ចយកទៅរក្សាទុករង់ចាំម្ចាស់មកវិញ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាពបើកទ្វាររថយន្តលួចយកកាបូបបានសម្រេច ហើយនាំគ្នាជិះរត់គេចខ្លួន តែត្រូវម្ចាស់ឃើញទាន់បានស្រែកថា ចោរៗផ្អើលដល់ប្រជាការពារភូមិ និងសមត្ថកិច្ចប៉ុស្តិ៍នាំគ្នាឡោមព័ន្ធដេញចាប់ធ្វើអោយចោរភ័យស្លន់ស្លោ បោះកាបូបចោលរួចរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅចំណុចរោងចក្រក្រោន ផ្លូវវែងស្រេង ទល់មុខវត្តគោកបញ្ជាន់ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅរង់ចាំម្ចាស់មកទទួលយកវិញ។

ប្រភពពីម្ចាស់រថយន្តបានអោយដឹងថា មុនពេលកើតហេតុរូបគាត់២នាក់ប្តីប្រពន្ធបានជិះរថយន្តដឹកអង្ករ បានឈប់ញុំអីនៅចំណុចខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូអាសង់កូរ៉េ ពណ៍ក្រហម អត់មានស្លាកលេខ មកឈប់នៅជិតនោះ ហើយអោយបក្ខពួកម្នាក់បើកទ្វារចូលយកកាបូបលុយរួចជិះចេញ ហើយខ្លួនឃើញក៏ស្រែកថា ចោរៗ ក៏មានការដេញតាម ធ្វើអោយជនសង្ស័យភ័យស្លន់ស្លោបោះកាបូបចោលជិះរត់យករួចខ្លួន។

សមត្ថកិច្ចបានអោយអោយដឹងថា ក្នុងកាបូបលុយនោះមានលុយចំនួន ៤៥០ ០០០ម៉ឺនរៀល ខ្សែ.ក២ខ្សែ និងមានកាតក្រីម៉ូតូ និងសំភារ:មួយចំនួនទៀត។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានរក្សាទុកសំភារ:ទាំងនោះដើម្បីជូនម្ចាស់ដើមវិញ រីឯជនសង្ស័យសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ព្រោះជាមុខសញ្ញាយ៉ាងសកម្មនៅខណ្ឌពោធិ៍សែនជ័យនេះ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖