ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីជនជាតិរុស្ស៊ីម្នាក់ដេកស្លាប់ដោយសារគាំងបេះដូងនៅផ្ទះសំណាក់៦៦

ចែករំលែក៖

 

ខេត្តព្រះសីហនុ៖ សាកសពជនបរទេសម្នាក់ត្រូវបានគេប្រទះឃើញកាលពីម៉ោង៩ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ក្នុងផ្ទះសំណាក់៦៦ ទល់មុខស្ថានកុងស៊ុលវៀតណាម ចំណោតតាខ្វាន់ ស្ថិតនៅក្រុម ១៧ ភូមិ២ សង្កាត់៣ ក្រុង ខេត្តព្រះសីហនុ ដែលមានម្ចាស់ ឈ្មោះ HEINER NARTIN ភេទ ប្រុស ជនជាតិ ស្វីស (បច្ចុប្បន្ន មិននៅក្នុងស្រុកទេ ) ។

សមត្ថកិច្ចបញ្ជាក់ថា សាកសព ឈ្មោះ NATALIIA TIUNOVA ភេទ ស្រី ឆ្នាំកំណើត 08-01-1988 ជនជាតិ រុស្សី មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 65N 1504459 សុពលភាព ថ្ងៃទី 03-12-2019 មានទិដ្ឋាការលេខ EI 01084167 សុពលភាព ថ្ងៃទី 28-02-2017 ។

ជនគ្រោះបានចូលមក ជួលផ្ទះសំណាក់ខាងលើ បន្ទប់លេខ ១០៧ ស្នាក់នៅជាខែ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៧ ពេលរសៀល ក៏បាត់មុខជនរងគ្រោះ មិនឃើញចេញពីបន្ទប់ដូចសព្វដង លុះព្រឹកថ្ងៃទីដល់២០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក ដោយមានការសង្ស័យ និងធំក្លិនផងនោះ ឈ្មោះ វាសនា អ្នកគ្រប់គ្រងផ្ទះសំណាក់ ក៏ទៅចាក់សោបន្ទប់មើល ទើបដឹងថា ជនរងគ្រោះដេក ស្លាប់ ក្នុងបន្ទប់បាត់ទៅហើយ ។

តាមការពិនិត្យ និងការធ្វើកោសល្យវិច័យរបស់កម្លាំងជំនាញ និងលោកវេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ អនុប្រធាន មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ សាកសព ស្លាប់ដោយសារគាំងបេះដូង ។

បច្ចុប្បន្ន សាកសពត្រូវបានរក្សារទុកនៅកន្លែងកើតហេតុ រង់ចាំការសម្រេច ពីក្រុមគ្រួសារ និងស្ថានទូតសាម៉ី ៕ ឆ្លាម សមុទ្រ

IMG_7661 IMG_7648 IMG_7649 IMG_7659


ចែករំលែក៖