កាលពីថ្ងៃទី២៣ ខែមករា ប្រធានា ធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ដកអាមេរិកចេញពី កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងទ្វីប TPP ។ ទាំងនោះគឺជាការអនុវត្តសន្យារបស់លោក ត្រាំ ពេលឃោសនាបោះឆ្នោត ។
លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា TPP ដែលមានការចូលរួមពីអាមេរិកនិង ប្រទេស១១ផ្សេងទៀតជាដៃគូសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិក ។ TPP បានធ្វើឲ្យប៉ះពាល់ដល់វិស័យផលិតរបស់អាមេរិក និងធ្វើឲ្យបាត់បង់ការងារធ្វើជាច្រើនផ្សេងទៀត របស់ពលរដ្ឋអាមេរិកទាំងមូល។
កិច្ចព្រមព្រៀង TPP បានចាប់ផ្តើម ឡើងតាំងពីឆ្នាំ២០០៥ ដោយចាប់ផ្តើម ពេលដំបូងមាន៤ប្រទេសគឺប៊្រុយណេ ឈីលី ញូវហ្សេឡេន និងសិង្ហបុរី ហើយបច្ចុប្បន្ន TPP មានសមាជិក១២ប្រទេស ក្នុងនោះ មានប្រុយណេ ញូវហ្សេឡេន អូស្ត្រាលី កា ណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី មិុចស៊ីកូ ប៉េរ៉ូ សិង្ហបុរី អាមេរិក និងវៀតណាម។
កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ នៅ ទីក្រុង Atlanta អាមេរិកបានជួបប្រជុំរដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសជាសមាជិក ហើយឈានដល់កិច្ចព្រមព្រៀងជាលើក ចុងក្រោយ។
ពាក់ព័ន្ធនឹងការដកចេញរបស់អាមេរិក ប្រទេសញូវហ្សេឡេន និងអូស្ត្រាលីបាន សម្រេច ស្វែងរកវិធីសាស្ត្រជួយស្រោច ស្រង់។
ប្រទេសញូវហ្សេឡេនបានចូលក្នុងកិច្ចព្រមព្រៀង TPP កាលពីខែកុម្ភៈឆ្នាំ២០១៦ក្រោយការពិភាក្សារយៈពេល៥ឆ្នាំនៅពេល នេះបានខិតខំរកវិធីសាស្ត្រដើម្បីអូសទាញប្រទេសមួយចំនួនទៀតចូលក្នុងកិច្ចព្រមព្រៀង TPP។
អូស្ត្រាលីដែលជាសមាជិក TPP បាន ប្រកាសថា ចិននិងឥណ្ឌូនេស៊ីអាចចូលរួមនៅក្នុងកិច្ចព្រមព្រៀងខាងលើដើម្បីបំពេញ ចន្លោះប្រហោងក្រោយអាមេរិកដកចេញនោះ។
ពាក់ព័ន្ធនឹងករណីនោះដែររដ្ឋមន្ត្រី ក្រសួងការបរទេសប្រទេសឈីលីបាន ប្រកាសថានឹងកោះប្រជុំថ្នាក់រដ្ឋមន្ត្រី TPP នៅខែមីនាខាងមុខក្នុងការស្វែងរកផ្លូវដើរផ្សេងក្រោយអាមេរិកចាកចេញនោះ។
នៅពេលនេះកេរដំណែលធំៗរបស់លោកអូបាម៉ាដែលសម្រេចបានក្នុងរយៈពេល៨ឆ្នាំនៃការកាន់អំណាចត្រូវបានប្រធានាធិបតីថ្មីអាមេរិកបំផ្លាញចោល។ កេរ ដំណែលធំៗដែលចាប់អារម្មណ៍បំផុតនោះគឺកម្មវិធីសុខាភិបាលអូបាម៉ាឃែរ និង TPP ត្រូវបានលោក ត្រាំ លុបចោលហើយនៅ សល់តែកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ តែប៉ុណ្ណោះ។
នៅពេលនេះប្រទេសមួយចំនួនទៀត បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសកម្មភាពរបស់ លោក ត្រាំ អាចធ្វើឲ្យពិភពលោកច្របូក ច្របល់បានគ្រប់ពេល។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរចុះហត្ថលេខា រវាងអីុរ៉ង់នឹងសហគមន៍អន្តរជាតិដែលចូល ជាធរមានក្នុងខែមករា ឆ្នាំ២០១៦ នេះបានអនុញ្ញាតឲ្យមានការលើកទណ្ឌកម្មមួយភាគ ចេញពីអីុរ៉ង់។ អង្គការសហប្រជាជាតិបានទទួលស្គាល់ថា អីុរ៉ង់ពិតជាបានអនុវត្តតាមកិច្ចព្រមព្រៀងដែលតម្រូវឲ្យកាត់បន្ថយ កម្មវិធីនុយក្លេអ៊ែរ។ តែទីក្រុងតេអេរ៉ង់បានចោទអាមេរិកពីបទបន្តយកជើងរាទឹកមិនឲ្យអីុរ៉ង់មានទំនាក់ទំនងសេដ្ឋកិច្ចប្រក្រតីឡើងវិញជាមួយអាមេរិកក៏ដូចប្រទេស ផ្សេងៗក្នុងលោក។
ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ទណ្ឌ កម្មប្រឆាំងអីុរ៉ង់ក្នុងសំណុំរឿងនុយក្លេអ៊ែរត្រូវបានអាមេរិកព្យួរដូចមានចែងក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរមែន តែទណ្ឌកម្ម ដែលអាមេរិកបានពន្យារបន្ថែមពេលនេះ គឺជាទណ្ឌកម្មទាក់ទងនឹងការរំលោភសិទ្ធិមនុស្សការគាំទ្រភេរវនិយម និងកម្មវិធីមី ស៊ីលរបស់អុីរ៉ង់។ ទីក្រុងតេអេរ៉ង់បាន ទទួលស្គាល់ថា ទណ្ឌកម្មអាមេរិកប្រឆាំង អុីរ៉ង់ក្នុងវិស័យការពារធនាគារ និងថាម ពលពេលនេះបានធ្វើឲ្យអុីរ៉ង់ទទួលបាន ប្រយោជន៍សេដ្ឋកិច្ចតិចជាងការរំពឹងទុកពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
នៅពេលដែលឃោសនាបោះឆ្នោត លោក ត្រាំ ធ្លាប់បានព្រមានថា និងលុបចោលកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់វិញ។
ចំណុចទាំងនោះហើយបានធ្វើឲ្យអីុរ៉ង់បង្កើតគម្រោងអភិវឌ្ឍន៍ដែលរដ្ឋាភិបាល អុីរ៉ង់ដៅពង្រឹងសមត្ថភាពការពារជាតិក្នុង នាមជាមហាអំណាចមួយក្នុងតំបន់ និងដៅ ធានាសន្តិសុខផលប្រយោជន៍ប្រទេស ដោយសុខចិត្តចំណាយថវិកាផ្នែកយោធា ដល់ទៅ៥ភាគរយនៃថវិកាជាតិទាំងមូល។
តាមការពិតផែនការនេះត្រូវបានបង្ហើបបង្ហាញដោយអគ្គមគ្គុទ្ទេសក៍ អាយ៉ាតូឡា ខាមេណី តាំងពីខែកក្កដា ឆ្នាំ២០១៥ ថា អីុរ៉ង់មានគម្រោងអភិវឌ្ឍន៍កម្មវិធីមីស៊ីលប៉ាលីស្ទិក ដ្រូន និងពង្រឹងសមត្ថភាពធ្វើ សង្គ្រាមតាមអុីនធើណេត។
សំឡេងឆ្នោតអនុម័តគម្រោងថវិកា របស់សភាអីុរ៉ង់ថ្ងៃនេះបានផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងដល់អ្នកទទួលខុសត្រូវយោធា របស់ប្រទេសដល់ទាហានជាតិ ឆ្មាំបដិវត្តន៍ និងក្រសួងការពារជាតិដែលធ្លាប់រំពឹងលើថវិកាត្រឹមតែ២ភាគរយពីមុនមក។
ប៉ុន្តែអីុរ៉ង់អាចនឹងបញ្ឆេះឱ្យមានសម្ពាធតានតឹងជាមួយក្រុមប្រទេសលោកខាងលិច ដែលទើបនឹងរិះគន់សើមៗការធ្វើតេស្តបាញ់ សាកល្បងមីស៊ីលបាលីស្ទិកអីុរ៉ង់ថា ជាការរំលោភសេចក្តីសម្រេចអង្គការសហប្រជាជាតិអនុម័តកាលពីឆ្នាំទៅ។
ថ្វីបើរដ្ឋាបាលអាមេរិករបស់លោក អូបា ម៉ា បានចាត់ទុកការបាញ់សាកល្បងមីស៊ីល បាលីស្ទិកថា មិនផ្ទុយនឹងកិច្ចព្រមព្រៀង នុយក្លេអ៊ែររវាងអីុរ៉ង់នឹងមហាអំណាចមែន ប៉ុន្តែសម្រាប់លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកការបាញ់មីស៊ីលអីុរ៉ង់គឺជាការ កំញើញអីុស្រាអែលសហភាពអឺរ៉ុប និងចង់វាយប្រហារលើអាមេរិកនៅថ្ងៃណាមួយ។ លោក ដូណាល់ ត្រាំ បានសន្យានៅក្នុង ពេលឃោសនាថានឹងធ្វើជារនាំងខ្ទប់ការ អភិវឌ្ឍកម្មវិធី មីស៊ីលអុីរង់ និងមិនអនុញ្ញាត ឱ្យអីុរ៉ង់ធ្វើសកម្មភាពបែបនេះទៀតបានឡើយ។
លោក ដូណាល់ ត្រាំ ប្រធានាធិបតី អាមេរិកបានចាប់ផ្តើមខិតខំប្រឹងប្រែងក្នុង ការរុះរើនូវកេរដំណែលរបស់លោក បារ៉ាក់ អូបាម៉ា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសចំនួន១១ និងនៅអាស៊ីប៉ា ស៊ីហ្វិក។
យោងតាមសារព័ត៌មាន THE GUA- RDIAN ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា ប្រធានាធិបតីថ្មី របស់អាមេរិករូបនេះក៏បានចុះហត្ថលេខា ហាមមិនឲ្យអាមេរិកផ្តល់មូលនិធិដល់ក្រុមអន្តរជាតិលើគម្រោងរំលូតកូន រួមទាំងបង្ក ការងារផ្នែកកម្មករសហព័ន្ធដែលមិនមែន ជាយោធាថែមទៀត។
សូមជម្រាបផងដែរថា នៅពេលដែល លោក ត្រាំ បានសម្រេចចិត្តមិនចូលរួមនៅ ក្នុងប្រទេសនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចឬ TTP បានបង្កើតឲ្យមានភាពភ្ញាក់ផ្អើលតិចតួចដែរ។ នៅអំឡុងពេលយុទ្ធនាការឃោស នារកសំឡេងឆ្នោតលោកបានលើកឡើងប្រឆាំងនឹងកិច្ចព្រមព្រៀងនេះដោយហេតុ ថា នេះជាកិច្ចព្រមព្រៀងនាំឲ្យបាត់បង់ការងារធ្វើ និងផ្តោតទៅលើកំហឹងផ្នែកឧស្សាហកម្ម។ ដោយឡែកអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា វិញ លោកបានអះ អាងថា កិច្ចព្រមព្រៀងនេះនឹងផ្តល់នូវអានុភាពដើម្បីប្រឆាំងនឹងឥទ្ធិពលប្រទេសចិន នៅក្នុងតំបន់៕ ម៉ែវ សាធី