នៅពេលនេះកម្លាំងជើងទឹកប្រទេសវៀតណាមកាន់តែខ្លាំងជាងមុនដើម្បីការពារដែនអធិបតេយ្យនៅសមុទ្រចិនភាគ ខាងត្បូងក្រោយពេលដែលមាននាវាមុជ ទឹកថ្មី។
វៀតណាមបានបញ្ជាទិញនាវាមុជទឹកពីរុស្ស៊ីក្រោមកិច្ចព្រមព្រៀងកាលពីឆ្នាំ ២០០៩ រវាងរដ្ឋាភិបាលទីក្រុងហាណូយ នឹងទីក្រុងមូស្គូ។ ពេលនេះក្រុមហ៊ុនផលិតសព្វាវុធរុស្ស៊ី ទើបបានបញ្ជូននាវាមុជទឹកដើរដោយម៉ាស៊ូតនិងអគ្គិសនីទី៦ចុងក្រោយ ឲ្យទៅវៀតណាម។
នាវាមុជទឹកប្រភេទ Varshavyanka ដែលណាតូហៅថា Kilo ត្រូវបានបញ្ជូន ចេញពីទីក្រុង St. Petersburg ប្រទេសរុស្ស៊ី ទៅកាន់ឈូងសមុទ្រ Cam Ranh Bay ប្រទេសវៀតណាមដោយប្រើនាវាដឹក ជញ្ជូនធុនធ្ងន់របស់ហុល្លង់។
យោងតាមការចេញផ្សាយរបស់ UPI នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នាវាមុជទឹក ប្រភេទ Varshavyanka នេះមានប្រវែងជិត២៤៣ហ្វុីតទម្ងន់៣.៩៥០តោននៅពេល ផ្ទុករបស់ពេញមានល្បឿន២៨,៧៦ម៉ាយក្នុង១ម៉ោង៕ ម៉ែវ សាធី