ខេត្តកំពង់ស្ពឺ ៖ លោកនាយរងប៉ុស្តិ៍ឃុំវាលម្មាក់ត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់ថា អសមត្ថភាព ខណៈជនរងគ្រោះទៅប្តឹងអោយជួយអន្តរាគមន៍ក្នុងហេតុការណ៍វ៉ៃ និងគប់បណ្តាលអោយមានអ្នករងរបួសក្នុងជម្លោះមួយ ដោយលោកនាយរងរូបនោះប្រាប់ថា រវល់ផឹក ចាំគាត់ផឹកហើយចាំប្តឹង ។
ហេតុការណ៍គប់បណ្តាលអោយមានអ្នករបួសនេះ កើតឡើងកាពីម៉ោងជាង៩យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិក្រសាំងជីមែឃុឱវាលស្រុកគងពិសីខេត្តកំពង់ស្ពឺ។ ជនរងគ្រោះឈ្មោះ ឃឹម នឿន អាយុ៤៥ឆ្នាំ មានប្រពន្ឋឈ្មោះ នូ មុំ អាយុ៤២ឆ្នាំ មុខរបរជាមេផ្ទះរស់នៅភូមិ ឃុំកើតហេតុខាងលើ។
ចំណែកនាយរងប៉ុស្តិ៍ដែលធ្វើអោយប្រជាពលរដ្ឋ និងជនរងគ្រោះអស់ជំនឿនោះឈ្មោះកង សាវ៉ាង ឋានៈអនុសេនីយ៍ទោដែលជានាយរងប៉ុស្តិ៍ ។
អ្នកស្រី នូ មុំ អាយុ៤២ឆ្នាំ ដែលជាប្រពន្ធជនរងគ្រោះឈ្មោះ ឃឹម នឿន អាយុ៤៥ឆ្នាំ បានរៀបរាប់ថា នៅមុនពេលកើតហេតុនោះគឺក្រុមគ្រួសាររបស់គាត់មានកម្មវិធីហូបចុកនៅក្នុងបរិវេណដីឡូត៍ផ្ទះរបស់ខ្លួនដោយបានរៀបចំចាក់ធុងបាស់ច្រៀងរាំលេងសប្បាយកំដររដូវបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ដោយការហូបចុកនោះអូសបន្លាយរហូតដល់ពេលព្រលប់ពេលនោះក៏ស្រាប់តែមានការទាស់ពាក្យសម្តីពីសំណាក់ផ្ទះអ្នកជិតខាងដែលទើបមានកម្មវិធីផឹកសុីតាមក្រោយដែរ រហូតក្លាយជាជម្លោះពាល្យសំដីម្តងមកហើយតែមួយសន្ទុះក៏ស្ងប់ទៅវិញ។
អ្នកស្រីបន្តថា រហូតដល់ម៉ោងជាង៩យប់ ថ្ងៃខែឆ្នាំដដែល ស្រាប់តែក្រុមជនដៃដល់ដែលឈ្មោះគ្នាពីមុនមានគ្នាជាច្រើនបានសំរុកយកដែក ដំបង និងដុំថ្មគប់សំដៅចូលមកក្នុងបរិវេណផ្ទះរបស់អ្នកស្រីបណ្តាលឲ្យប្តីរបស់អ្នកស្រីបានរងរបួសបែកក្បាលដួលសន្លប់រហូតដល់មានការភ្ញាក់ផ្អើល ហើយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញទាំងយប់។
ក្រោយពេលកើតហេតុនោះអ្នកស្រីបានទៅហៅនគរបាលម្នាក់ឈ្មោះ វ៉ាង ដែលមានតួនាទីនាយរងប៉ុស្តិ៍នគរបាលឃុំវាលមកជួយអន្តរាគមន៍ដែរ ប៉ុន្តែនាយរងប៉ុស្តិ៍រូបនោះធ្វើមិនដឹង ដូចជាមិនមានរឿងអ្វីកើតឡើងឡើយ ដោយនាយរងរូបនោះប្រាប់ថា មិនអីទេចាំព្រឹក ចាំប្តឹង ក៏បានព្រោះពេលនេះគាត់រវល់ផឹកសុីសិន។ លោកនាយរងរូបនោះគឺនៅផឹកសុីនៅនឹងផ្ទះក្រុមជនដៃដល់តែម្តងហើយបែរជាជួសរសេបណ្តឹងអោយក្រុមដទៃដល់ទៀតចំណែកគាត់ដែលជាអ្នករងគ្រោះលោកវ៉ាង មិនបានមកសរសេពាក្យឬទទួលបណ្តឹងរបស់គាត់ឡើយ ។ ក្រុមជនដៃដល់ដែលបានវាយ និងគប់បណ្តាលឲ្យប្តីរបស់អ្នកស្រីរងរបួសនោះត្រូវបានស្គាល់ឈ្មោះទី១ រតនា ទី២ ណូ ទី៣ រីន ទី៤ ដែត ទី៥ មុយ ទី៦ សិដ្ឋិនិងបក្ខពួកជាច្រើនទៀតមិនបានស្គាល់ឈ្មោះ ក្រោយបង្កហេតុរួចហើយក្រុមជនដៃដល់មិនបានរត់ទៅណានោះទេ ហើយនគរបាលក៏មិនបានចាប់ខ្លួនពួកគេនោះដែរ។ សកម្មភាពនេះធ្វើអោយក្រុមកក្រួសារជនរងគ្រោះមានកាតអស់សង្ឃឹមជាខ្លាំងចំពោះចំណាត់ការរបស់សមត្ថកិច្ចនគរបាលប៉ុស្តិវាលដែលមានលោកវ៉ាងជានាយរងហើយនៅក្នុងហេតុការណ៍ទៀតផង បែរជាមិនមានវិធានការឃាត់ខ្លួនជនដដៃដល់ទុកអោយពួកគេធ្វើព្យុះភ្លៀងតាមអំពើចិត្ត ។
បើតាមសម្តីសាក្សីត្រូវជាមិត្តភក្តិរបស់កូន បុរសរងគ្រោះដែលបានមកចូលរួមក្នុងកម្មវិធីហូបចុកនិយាយក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះថា រូបគេបានឃើញក្រុមជនដៃដល់មានគ្នាច្រើនណាស់បានសម្រុកយកដែកជ្រុង ដំបងនិងដុំថ្មគប់សំដៅមកលើពួកខ្លួន និងជនរងគ្រោះដែលកំពុងតែអង្គុយហូបចុកក្នុងបរិវេណដីឡូត៍ផ្ទះនោះ បណ្តាលឲ្យមនុស្សរត់គេចខ្លួនព្រោងព្រាត ហើយបុរសរងគ្រោះរងរបួសបែកក្បាលដួលសន្លប់។
សាច់ញាតិក្រុមគ្រួសារជនរងគ្រោះបាននិយាយរិះគន់នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាល ឈ្មោះ វ៉ាងនោះថា មិនយកចិត្តទុកដាក់រាល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិមូលដ្ឋានរបស់ខ្លួន ពួកគាត់អស់ជំនឿលើនាយរងប៉ុស្តិ៍នគរបាលម្នាក់នេះទៀតហើយ សូមឲ្យលោកឩត្តមសេនីយ៍ត្រីសមសាមួនស្នងការនគរបាលខេត្តថ្នាក់ជួយចុះពិនិត្យមើលទង្វើរបស់លោក កងសាវ៉ាង នាយរងប៉ុស្តិ៍ម្នាក់នេះផង កន្លងមកលោកនាយរងប៉ុស្តិ៍នេះក៏ធ្លាប់មានរឿងអាស្រូវម្តងហើយដែរ ដោយកាលណោះលោកវ៉ាងបានចាប់មុខសញ្ញាលក់គ្រឿងញៀនហើយដោះលែងយកលុយស្ងាត់ៗជាថ្នូរនឹងលិយដ៏ច្រើនសន្ឋឹកសន្ឋាប់តែបែរជាឃាត់អ្នកជក់បញ្ជូនទៅថ្នាក់លើទៅវិញដែលករណីនេះធ្វើអោយស្រុកវិលមុខយ៉ាងខ្លាំងហើយបានបញ្ជូនរឿងទៅខេត្តចាត់ការបន្ត។ ពាក់ពន្ធ័នឹងការលើកឡើងនេះផងដែលអ្នកយកព័ត៌មានយើងបានព្យាយាមទូរស័ព្ទទៅលោកកងសាវ៉ាងដើម្បីសុំការពន្យល់បកស្រាយដែរតែប្រពន័ន្ឋទូរស័ព្ទមិនអាវទំនាក់ទំនងបាន។ បើតាមមន្ត្រីនគរបាលស្រុកគងពិសី បានប្រាប់នៅព្រឹកថ្ងៃទី៣០ មករា ២០១៧នេះថា ករណីនេះលឺតែតាមតេអូនៅមិនទាន់ឃើញខាងប៉ុស្តិផ្ញើរបាយការណ៍មកនៅឡើយទេ ៕ សេនាស័ក្តិ