ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ បានបាត់បងជីវិតយ៉ាងអាណោចអាធ័មខណៈជិះរ៉ឺម៉កម៉ូតូ ជ្រុល ទៅបុកលូធំកម្ពស់ជាង១ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ: យុវជនម្នាក់ បានបាត់បងជីវិតយ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ក្រោយពីជិះរ៉ឺម៉កម៉ូតូម្នាក់ឯងទៅដឹកមិត្តរួមការងារទៅធ្វើការនៅរោងចក្រ តែមិនទាន់ដល់គោលដៅផងក៏ជ្រុលចង្កូតទៅបុកលូធំកម្ពស់ជាង១ម៉ែត្រដែលគេដាក់នៅលើចិញ្ចើមផ្លូវបេតុងប្រកាច់ស្លាប់តែម្នាក់ឯង។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជាធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវជនដែលស្លាប់ខាងលើមានឈ្មោះ សយ សិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅភូមិត្រពាំរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតភូមខ្លោងទ្វារ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញបុរសខាងលើបើករ៉ឺម៉កម៉ូតូមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1AJ-9832 និងម៉ូតូសណ្តោងម៉ាកហុងដា ពណ៌ក្រហម ធ្វើដំណើរតែម្នាក់ឯងតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយក្នុងល្បឿនល្មមទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតបើកទៅចូលលូ ដែលគេដាក់នៅលើផ្លូវ បណ្តាលឲ្យដួលបាក់កស្លាប់បនៅកន្លែងកើតហេតុតែម្តង។ បន្ទាប់មកគេឃើញអ្នកស្គាល់សពខាងលើបានមកដល់ហើយប្រាប់ឲ្យដឹង ថា ជារៀងរាល់ព្រឹកជនរងគ្រោះបតែងបើករ៉ឺម៉កម៉ូតូចេញទៅដឹកមិត្តរួមការងារ ដែលធ្វើការរោងចក្រជាមួយគ្នាទៅធ្វើការនៅរោងចក្រកាត់ដែរមិនដែលមានបញ្ហាអ្វីឡើយ ទើបតែថ្ងៃនេះមិនដឹងរឿងជួបឧប្បត្តិហេតុអាក្រក់បែបនេះឡើយ ។

ក្រោយពីកើតសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាបើករ៉ឺម៉កម៉ូតូទៅបុកលូធំបណ្តាលឲ្យដួលបាក់កស្លាប់ប្រាកដមែនទើបស្រាវ ជ្រាវរកក្រុមគ្រួសារប្រគល់សពទៅបូជានៅបច្ឆាក្រោយវត្តសុវណ្ណមុនីវង្សតាមប្រពៃណី៕ ប្រាថ្នា

បុកលូ១១ បុកលូ១២_1 បុកលូ១៣_2


ចែករំលែក៖