ខេត្តពោធិ៍សាត់ ៖ ស្រី្តម្នាក់ខណៈប្តីមាន ជំងឺដេកនៅលើកន្ទេលលួចទៅរួមរ័កជា មួយនឹងបុរសពោះម៉ាយផ្ទះនៅទល់មុខគ្នា តែចៃដន្យកូនប្រុសទៅទាន់ទាញពូថៅកាប់ ប្រុសសហាយបណ្តាលឲ្យរងរបួសធ្ងន់កាល ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិ ក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្ត ពោធិ៍សាត់។
បើតាមមេប៉ុស្តិ៍ស្នាអន្សាបានឲ្យដឹងកាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ថា សមត្ថកិច្ចនៅពុំទាន់ចាប់ខ្លួនជនដៃដល់ បាននៅឡើយទេ គ្រាដែលសង្ស័យថា ជន នោះបានរត់ទៅពួននៅខេត្តផ្សេង ។
លោកបានឲ្យដឹងទៀតថា ជនសង្ស័យ ដែលរត់គេចខ្លួនឈ្មោះ សយ ជា អាយុ២៥ ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។ រីឯជន រងគ្រោះជាសហាយស្មន់របស់ម្តាយជន សង្ស័យឈ្មោះ ប៊ុន ប៉ាន់ អាយុ៦៥ឆ្នាំ ជា បុរសពោះម៉ាយ ផ្ទះនៅទល់មុខនឹងផ្ទះជន ដៃដល់ស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ។
លោកនាយប៉ុស្តិ៍ស្នាអន្សាបានបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៧ ក្រុមគ្រួសារជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងដើម្បីទាមទារសំណង ព្យាបាលរបួស ប៉ុន្តែនៅក្នុងបណ្តឹងមិនបានកំណត់ចំនួនលុយនោះទេ ។
លោកនាយប៉ុស្តិ៍មិនបានប្រាប់ពីអត្ត សញ្ញាណស្រ្តីដែលបានផិតក្បត់ប្តីនោះទេ ប៉ុន្តែបើតាមអ្នកភូមិបានឲ្យដឹងថា ស្រ្តីដែលលួចមកបង្កាត់ភ្លើងស្នេហ៏ជាមួយនឹងបុរសពោះម៉ាយផ្ទះនៅទល់មុខគ្នានេះឈ្មោះ ឯម ប៉ែន អាយុ៤៦ឆ្នាំ មានប្តីឈ្មោះ សុិន ថា អាយុ៤៧ឆ្នាំ មានកូន៣នាក់រស់នៅភូមិកើតហេតុខាងលើ ។
បើតាមប្រភពពីអ្នកភូមិឲ្យដឹងទៀតថា បុរសវ័យចំណាស់ដែលត្រូវជាសហាយនឹង ស្ត្រីឈ្មោះ ឯម ប៉ែន រស់នៅផ្ទះទល់មុខគ្នា ហើយប្តីរបស់ស្ត្រីរូបនេះជាមនុស្សមានជំងឺប្រចាំកាយដេកជាប់កន្ទេល។ ប្រភពបាន បន្តថា មុនពេលកើតហេតុព្រោះតែកូន ប្រុសដែលជាជនដៃដល់ឮអ្នកភូមិនិយាយពីមាត់មួយទៅមាត់មួយថា បុរសពោះម៉ាយ ផ្ទះនៅទល់មុខតែងតែលួងលោមប្រលោមស្នេហ៍ជាមួយម្តាយរបស់ខ្លួនហើយបានលួច ទៅបង្កាត់ភ្លើងស្នេហ៍យ៉ាងរោលរាលជា ញឹកញាប់។ ពេលនោះធ្វើឲ្យកូនប្រុសខឹងលាក់ទុកក្នុងចិត្តក៏ចេះតែលួចតាមដានពីសកម្មភាពរបស់ម្តាយជាមួយនឹងបុរសពោះម៉ាយជាជនរងគ្រោះនោះ។ លុះនៅ វេលាម៉ោងកើតហេតុខាងលើកូនប្រុស ដែលជាជនសង្ស័យបានដើរពីផ្ទះរបស់ខ្លួនទៅអើតឈ្ងោកមើលផ្ទះម្តាយ ហើយពេលទៅដល់ឃើញតែឪពុកដេកឈឺលើកន្ទេលមិនឃើញម្តាយរបស់ខ្លួននោះក៏មានការ សង្ស័យទើបកូនប្រុសបានដើរទៅផ្ទះបុរសពោះម៉ាយជាជនរងគ្រោះដែលនៅទល់មុខគ្នាស្រាប់តែឃើញម្តាយ និងបុរសពោះម៉ាយ កំពុងរួមរ័កគ្នាយ៉ាងរោលរាលធ្វើឲ្យកូន ប្រុសខឹងសម្បាក៏ដើរត្រឡប់ទៅផ្ទះលីពូថៅ មកកាប់ជនរងគ្រោះ១ពូថៅចំសៀតផ្កាខាង ឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់តែម្តង ។
ក្រោយពេលកើតហេតុជនសង្ស័យ បានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវបានអ្នកភូមិបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកខេត្តពោធិ៍សាត់ ហើយរហូត មកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ឋិត ក្នុងការព្យាបាលនិងសង្គ្រោះបន្ទាន់នៅឡើយ ។
ជុំវិញករណីស្រ្តីមានប្តី និងមានកូន ទន្ទឹមខ្លួន ហើយលួចទៅសហាយស្មន់ជា មួយនឹងបុរសពោះម៉ាយនៅផ្ទះទល់មុខគ្នា នេះអ្នកយកព័ត៌មាននគរវត្តមិនអាចរកការបំភ្លឺពីស្រ្តីឈ្មោះ ឯម ប៉ែន បានទេថា តើភ្លើង ស្នេហ៍នេះចាប់ផ្តើមតាំងពីពេលណាមក។
ករណីដដែលនេះត្រូវបានអ្នកភូមិខ្លះ បង្ហើបថា ការណ៍ដែលស្រ្តីឈ្មោះ ឯម ប៉ែន ក្បត់ប្តីគឺបណ្តាលមកពីប្តីស្រ្តីរូបនេះលែងមានសមត្ថភាពក្នុងការបំពេញកាមតណ្ហាឲ្យប្រពន្ធទើបកើតមានរឿងដែលសង្គម ស្អប់ខ្ពើម ៕ សហការី