ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ អ្នកជំនួញមិនចង់ចំណាយដែលគ្មានចំណេញមកវិញឡើយ

ចែករំលែក៖

អ្នកជំនួញបានគិតគូរយ៉ាងល្អិតល្អន់ ហើយមិនចំណាយទៅលើអ្វីដែលអត់ ប្រយោជន៍បឡើយពេលចំណាយគឺត្រូវតែមានចំណូលជាចាំបាច់។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អ្នកនយោបាយដែលប្រព័ន្ធផ្សព្វផ្សាយធំៗក៏ដូចជាអ្នកវិភាគធ្លាប់បានលើកឡើងថា ជាមេដឹកនាំដែលគ្មានបទពិសោធន៍នយោបាយនោះឡើយគឺលោកមានតែបទពិសោធន៍ ក្នុងការរកស៊ីស្វែងរកផលចំណេញសម្រាប់ ខ្លួនឯងតែប៉ុណ្ណោះ មិនខ្វល់ពីផលប៉ះពាល់ ដល់អ្នកដទៃ។

ចំណុចទាំងនោះហើយបានជាអ្នក នយោបាយមានបទពិសោធន៍របស់អាមេ រិកបង្ហាញក្តីបារម្ភទៅលើការដឹកនាំរបស់លោក ត្រាំ ខ្លាចគិតតែផលប្រយោនជ៍ របស់អាមេរិក និងពលរដ្ឋអាមេរិកខ្លាំងពេក ធ្វើឲ្យអាមេរិកជួបគ្រោះថ្នាក់នៅពេលអនាគតគឺការវាយប្រហារភេរវកម្មកើនឡើងការ ស្អប់អាមេរិកពីប្រទេសជុំវិញពិភពលោកកាន់តែច្រើន។ ចំណុចទាំងនោះហើយ ដែលធ្វើឲ្យមហាអំណាចទី១របស់អាមេរិកប្រឈមនឹងការបាត់បង់ធ្លាក់ទៅលើដៃ ប្រទេសដទៃទៀត។

ចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែង លោកបានប្រកាសកាត់បន្ថយគ្រប់យ៉ាង មានទាំងជំនួយយោធាក៏ដូចជាជំនួយទៅលើអង្គការធំៗនៅជុំវិញពិភពលោកក្នុងនោះមានអង្គការសហប្រជាជាតិជាដើម។

លោក ត្រាំ ចង់ធ្វើអ្វីដោយមិនចាំបាច់ ចំណាយនោះឡើយ ជាក់ស្តែងគម្រោងសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសមិុច ស៊ីកូជាដើម លោក ត្រាំ ក៏បានស្នើឲ្យប្រទេស មិុចស៊ីកូជាអ្នកចំណាយក្នុងការសាងសង់ជញ្ជាំងនោះ។

ប្រធានាធិបតីនៃប្រទេសម៉ិចស៊ីកូលោក Enrique Peña Nieto បានលើកឡើងថា ប្រទេសរបស់លោកនឹងមិនបង់ប្រាក់ឬធ្វើការចំណាយសម្រាប់សាងសង់ជញ្ជាំង តាមបណ្ដោយព្រំដែនណាមួយទេ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការសាងសង់ជញ្ជាំងព្រំដែន គឺមិុចស៊ីកូត្រូវតែចំណាយក្នុងការសាងសង់ ទាំងនោះ។ នៅសប្តាហ៍ក្រោយប្រធានា ធិបតីមិុចស៊ីកូនឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីជួបពិភាក្សាជា មួយប្រធានាធិបតី ដូណាល់ ត្រាំ ពីបញ្ហា សំខាន់ក្នុងនោះមានទាំងការសាងសង់ ជញ្ជាំងព្រំដែនផងដែរ។

ប្រធានាធិបតីមិុចស៊ីកូបានបញ្ជាក់ថា លោកនឹងមិនចំណាយប្រាក់សម្រាប់ការសាងសង់ទាំងនោះឡើយ។ នៅពេលនេះ ដែរលោកនឹងរង់ចាំរបាយការណ៍ចុងក្រោយ មួយពីមន្ត្រីកំពូលរបស់លោកដែលបានធ្វើដំណើរទៅដល់រដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋ អាមេរិកដើម្បីជួបជាមួយរដ្ឋាភិបាលថ្មី របស់ប្រធានាធិបតីអាមេរិកលោក ត្រាំ និងកិច្ចប្រជុំកន្លងមកជាមួយក្រុមអ្នកច្បាប់ របស់ម៉ិចស៊ីកូមុនពេលធ្វើសេចក្ដីសម្រេច ជាជំហានដែលរូបលោកនឹងធ្វើជាបន្ដ ទៀត។

នៅក្នុងគោលនយោបាយថ្មីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីសហរដ្ឋអាមេ រិកគឺកាត់បន្ថយឬក៏អាចលុបចោលទាំងស្រុងនូវប្រាក់វិភាគទានដែលសហរដ្ឋអាមេរិកផ្តល់ទៅឲ្យអង្គការសហប្រជាជាតិក៏ដូចជាអង្គការមនុស្សធម៌អន្តរជាតិនានា។ រដ្ឋាភិបាលលោក ដូណាល់ ត្រាំ កំពុងរៀបចំ ក្រឹត្យច្បាប់ថ្មីពីរដើម្បីចាត់ចែងកិច្ចការនេះ។ យោងតាមការផ្សាយរបស់កាសែត New York Times លោក ត្រាំ បានកំណត់នូវលក្ខ ខណ្ឌមួយចំនួនដើម្បីលប់ចោលលែងផ្តល់ប្រាក់វិភាគទាន តួយ៉ាងដូចជាអង្គការណា ដែលធ្វើការដោយមិនគោរពផលប្រយោជន៍ របស់សហរដ្ឋអាមេរិក។

កាសែត New York Times ចុះផ្សាយថា គម្រោងក្រឹត្យច្បាប់ទីមួយនឹងតម្រូវឲ្យបង្កើត ក្រុមការងារពិសេសមួយដើម្បីធ្វើការវិភាគវាយតម្លៃថាតើអង្គការឬភ្នាក់ងារចំណុះឲ្យអង្គការសហប្រជាជាតិណាខ្លះដែលនឹងត្រូវ កាត់បន្ថយជំនួយថវិកាឬក៏ផ្តាច់លែងផ្តល់ឲ្យទាំងស្រុង? យោងតាមឯកសារផ្លូវការ រដ្ឋាភិបាលលោក ត្រាំ បានជំរុញឲ្យអនាគត ក្រុមការងារវាយតម្លៃនេះពិនិត្យឲ្យមែនទែន ជាពិសេសដូចជាអង្គការដែលធ្វើសកម្ម ភាពការងាររក្សាសន្តិភាពនៅទូទាំងពិភពលោកឬក៏អង្គការណាដែលកំពុងជួយ ប្រទេសនានា តែប្រទេសនោះតែងតែ ប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក។

លោក ត្រាំ ក៏បញ្ជាឲ្យពិនិត្យលើជំនួយថវិការបស់អាមេរិកទៅឲ្យតុលាការព្រហ្ម ទណ្ឌអន្តរជាតិដែរ។ តែតាមការពិតលោក ដូណាល់ ត្រាំ ប្រហែលជាមិនបានដឹងទេថា សហរដ្ឋអាមេរិកមិនបានផ្តល់ថវិកាវិភាគទានឲ្យទៅតុលាការព្រហ្មទណ្ឌអន្តរជាតិទេ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការរក្សា សន្តិភាពទូទាំងពិភពលោកនៃអង្គការ សហប្រជាជាតិសហរដ្ឋអាមេរិកបានចូល រួមថវិកាប្រមាណជា២៨ភាគរយដែលស្មើនឹង៧.៨០០លានដុល្លារ។ បើនិយាយសរុប នៃវិភាគទានទៅឲ្យអង្គការសហប្រជាជាតិ គឺសហរដ្ឋអាមេរិកចូលរួមប្រមាណជា២២ភាគរយ។ បន្ថែមពីនេះនៅឆ្នាំ២០១៦ កន្លង ទៅសហរដ្ឋអាមេរិកបានផ្តល់កញ្ចប់ប្រាក់ ដាច់ដោយឡែកប្រមាណជា៥.៤០០លានដុល្លារផ្សេងទៀត។

ប្រភពពីកាសែតដដែលបានឲ្យដឹងថា លោក ដូណាល់ ត្រាំ បានកំណត់លក្ខ ខណ្ឌជាច្រើនដើម្បីឲ្យក្រុមការងារពិសេសនោះពិនិត្យ និងគោរពតាម។ ឧទាហរណ៍ អង្គការណាដែលទទួលស្គាល់ដែនដីប៉ាឡេ ស្ទីនជាប្រទេសសមាជិកពេញសិទ្ធិអង្គការណាដែលធ្វើសកម្មភាពជួយទ្រទ្រង់ស្រ្តីដែល ចង់រំលូតកូនឬអង្គការណាដែលធ្វើសកម្មភាពលើកកម្ពស់ការបញ្ឈប់ទណ្ឌកម្មទៅ លើអុីរ៉ង់ និងកូរ៉េខាងជើង…អង្គការទាំង នោះនឹងត្រូវអាមេរិកផ្តាច់ជំនួយទាំងស្រុង។ ចំពោះអង្គការចំណុះផ្សេងទៀតទាំងអស់ នៃអង្គការសហប្រជាជាតិទោះមិនជាប់ លក្ខខណ្ឌខាងលើក៏ដោយក៏ជារួមនឹងត្រូវកាត់បន្ថយជំនួយថវិកា៤០ភាគរយដែរ។

ដោយឡែកក្រឹត្យច្បាប់ទីពីរគឺទាក់ទងទៅនឹងការសើរើសន្ធិសញ្ញាអន្តរជាតិធំៗ ដែលធ្វើឡើងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ហើយដែលមិនជាប់ទាក់ទងនឹងសន្តិសុខជាតិអាមេរិកការធ្វើបត្យាប័នឬ ពណិជ្ជកម្មអន្តរជាតិ។ កាសែត New York Times បានសន្និដ្ឋានថា កិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្តីពីអាកាសធាតុប្រហែលជា មិនជាប់នៅក្នុងចំណោមនេះទេមើលទៅ ព្រោះក្នុងឯកសារយោងរបស់លោក ត្រាំ គេបានលើកឡើងតែកិច្ចព្រមព្រៀងពីរ ប៉ុណ្ណោះ គឺសន្ធិសញ្ញាលុបបំបាត់ការរើសអើងគ្រប់ទម្រង់ទៅលើស្ត្រី និងសន្ធិសញ្ញា ស្តីពីសិទ្ធិកុមារ។ រឿងដែលគួរឲ្យអស់ សំណើចនោះគឺលោកដូណាល់ ត្រាំ មាន បំណងសើរើសន្ធិសញ្ញាទាំងពីរនេះ តែ តាមពិតគាត់ប្រហែលជាមិនដឹងទេ ថាសហ រដ្ឋអាមេរិកមិនដែលបានផ្តល់សច្ចាប័នទៅ លើសន្ធិសញ្ញាទាំងពីរនេះទេ៕ ម៉ែវ សាធី

a1


ចែករំលែក៖