អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានប្រកាសថ្កោលទោស ច្បាប់ហាមជនអន្តោប្រវេសន៍ចូលក្នុងទឹកដីអាមេរិក របស់ប្រធានាធិបតី ដូណាល់ ត្រាំ។
បណ្តាញទូរទស្សន៍ស៊ីអ៊ិនអិនកាលពីថ្ងៃទី៣០ ខែមករា បានដកស្រង់សម្តីលោក Kevin Lewis អ្នកនាំពាក្យអតីតប្រធានា ធិបតី អូបាម៉ា មកបញ្ជាក់ថា លោក អូបាម៉ាបានថ្កោលទោសយ៉ាងខ្លាំងដល់ច្បាប់ប្រឆាំង ជនអន្តោប្រវេសន៍ចូលក្នុងទឹកដីអាមេរិកដែលលោក ត្រាំ បានអនុម័ត។
លោក Lewis បានបញ្ជាក់ថា «អំពីមូលដ្ឋានលោកអូបាម៉ាមិនពេញចិត្តនឹងទស្សនៈ ប្រកាន់វណ្ណៈឬសាសនារបស់ប្រធានាធិបតី ត្រាំ»។ ជាមួយគ្នានោះអតីតប្រធានាធិបតីអាមេរិកបានគាំទ្រការធ្វើបាតុកម្មប្រឆាំងនឹង លោកត្រាំ ។
លោក Lewis បញ្ជាក់ទៀតថា ពលរដ្ឋអាមេរិកមានសិទ្ធិគ្រប់គ្រាន់ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញក្នុងការប្រមូលផ្តុំតវ៉ានៅពេលដែលតម្លៃរបស់អាមេរិកត្រូវបានគំរាម កំហែង។
នេះជាលើកទីមួយដែលលោក អូបាម៉ា បានថ្កោលទោសដល់ប្រធានាធិបតី ត្រាំ ចាប់តាំងពីលោកឡើងកាន់តំណែងប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី២០ ខែមករា។ ការថ្កោលទោសរបស់លោក អូបាម៉ា បានបំផ្លាញទម្លាប់អតីតប្រធានាធិបតីពេល អស់អាណត្តិមិនត្រូវមានសម្តីថ្កោលទោសដល់អ្នកជំនួសតំណែងនោះឡើយ។
បច្ចុប្បន្នបាតុកម្មប្រឆាំងលោក ត្រាំ បាន រាលដាលដល់គ្រប់ទិសទីជុំវិញពិភពលោក ក្រោយពេលលោកត្រាំអនុវត្តគោលនយោបាយដែលសហគមន៍អន្តរជាតិចាត់ទុកថាជាការរើសអើង និងប្រកាន់ជាតិសាសន៍។
នៅពេលនេះដែរបាតុកម្មប្រឆាំងលោកត្រាំបានរាលដាល់ដល់ប្រទេសអង់គ្លេសហើយ។ នៅថ្ងៃទី៣១ ខែធ្នូ មនុស្សរាប់ ពាន់នាក់នៅក្នុងចក្រភពអង់គ្លេសទាំង ទីក្រុងឡុង និងបណ្តាទីក្រុងជាច្រើនទៀតបានចាប់ផ្តើមធ្វើការតវ៉ាប្រឆាំងទៅនឹង បម្រាមហាមជនអន្តោប្រវេសន៍ចូលក្នុង ទឹកដីអាមេរិក ជាពិសេសទៅលើប្រទេស រដ្ឋអ៊ិស្លាមចំនួន៧នោះ។
សមាជិកសភារបស់ចក្រភពអង់គ្លេស បានបើកកិច្ចប្រជុំមួយជាបន្ទាន់ក្រោយការផ្ទុះការតវ៉ាប្រឆាំងនេះ ហើយនឹងធ្វើការស្នើ ឲ្យលោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសផ្អាក ដំណើរទស្សនកិច្ចរបស់ ដូណាល់ ត្រាំ មក កាន់អង់គ្លេសជាបណ្តោះអាសន្នផង។
ក្រុមសមាជិកសភារបស់ចក្រភពអង់គ្លេសបានព្រមគ្នាធ្វើការបោះឆ្នោតជាឯកច្ឆន្ទ បន្ទាប់ពីការជជែកពិភាក្សាគ្នាជាបន្ទាន់មួយ កាលពីថ្ងៃចន្ទ ទី៣០ ខែមករា ដើម្បីជាការជំរុញទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេ រិកលោក ដូណាល់ ត្រាំ ប្រយោជន៍ឈាន ដល់ការលុបចោលចំពោះការហាមប្រាម ការធ្វើដំណើររបស់ក្រុមជនជាតិមូស្លីម។
នៅក្នុងការជជែកពិភាក្សាគ្នារបស់ក្រុមសមាជិកសភាអង់គ្លេសរយៈពេល៣ម៉ោង ដែលត្រូវបានធ្វើឡើងនៅ Westminster ក្នុងនោះក៏មានក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅច្រកទ្វារវិមាន Downing Street ដើម្បីទាមទារឲ្យលើរដ្ឋាភិបាលអង់គ្លេសធ្វើការលុបចោលការអញ្ជើញលោក ដូណាល់ ត្រាំ ដែលគ្រោងនឹងមក បំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេសនាពេលខាងមុខនេះ។
ក្រុមបាតុករដែលធ្វើការតវ៉ានៅវិមាន Downing Street គឺជាការតវ៉ាស្រដៀងគ្នាធំបំផុតនៅក្នុងទីក្រុងធំមួយនៅទូទាំងចក្រភពអង់គ្លេស ហើយការធ្វើបាតុកម្មនោះដែរ បានកើតឡើងនៅតាមបណ្ដាទីក្រុងជាង ៣៥របស់អង់គ្លេសទាំងមូលក្នុងនោះក៏មាន ពលរដ្ឋអង់គ្លេសប្រមាណជាង១,៥លាននាក់បានចុះហត្ថលេខាលើញតិ្ដមួយ ផ្ញើទៅកាន់សភាអង់គ្លេសដោយក្នុងនោះបាន សរសេរថា លោក ដូណាល់ ត្រាំ មិនគួរត្រូវ បានអញ្ជើញឲ្យបំពេញទស្សនកិច្ចផ្លូវរដ្ឋនោះទេ ដោយសារតែអាចនឹងធ្វើឲ្យអាម៉ាស់ ដល់ម្ចាស់ក្សត្រី Elizabeth ប៉ុន្ដែក្នុងនោះ មានអ្នកខ្លះជំទាស់ថា លោក ដូណាល់ ត្រាំ គួរតែត្រូវបានអនុញ្ញាតឲ្យចូលមកអង់គ្លេស ក្នុងនាមជាប្រមុខរដ្ឋាភិបាលអាមេរិក។
ពាក់ព័ន្ធនឹងករណីនោះដែរឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក Filippo Grandis បាន លើកឡើងថា លោកពិតជាព្រួយបារម្ភខ្លាំង ណាស់ដោយសារតែភាពមិនប្រាកដប្រជា កំពុងប្រឈមមុខនឹងជនភៀសខ្លួនរាប់នាក់ នៅជុំវិញពិភពលោកដែលពួកគេកំពុង ស្ថិតក្នុងដំណើរការនៃការតាំងលំនៅថ្មីទៅ កាន់សហរដ្ឋអាមេរិក។
យោងតាមសេចក្តីថ្លែងការណ៍មួយ ចេញដោយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិហៅកាត់ថា (UNHCR) បានឲ្យដឹងថា ត្រឹមតែមួយសប្តាហ៍ ប៉ុណ្ណោះមានជនភៀសខ្លួនរហូតដល់ជាង ៨០០នាក់ត្រូវបានកំណត់យកអាមេរិកជាផ្ទះឬលំនៅឋានថ្មីរបស់ពួកគេ ប៉ុន្ដែផ្ទុយទៅ វិញដំណើរការនោះត្រូវបានរាំងស្ទះដោយសារតែវិធានការរបស់ប្រធានាធិបតីថ្មីរបស់ សហរដ្ឋអាមេរិកដែលកំពុងរឹតបន្ដឹងចំពោះ ជនអន្ដោប្រវេសន៍។
ពាក់ព័ន្ធនឹងបញ្ហា ជនភៀសខ្លួននេះដែរ UNHCR បានប៉ាន់ប្រមាណថា មានជន ភៀសខ្លួនចំនួន២០.០០០នាក់នៅក្នុង កាលៈទេសៈមិនទៀងអាចត្រូវបានតាំង ទីលំនៅថ្មីនៅក្នុងសហរដ្ឋអាមេរិកក្នុងអំឡុង ពេល១២០ថ្ងៃជុំវិញការផ្អាកទទួលជនភៀស ខ្លួនរបស់អាមេរិកខាងលើនេះដែលបាន ប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍មុនដោយ ផ្អែកលើតួលេខប្រចាំខែគិតជាមធ្យម សម្រាប់រយៈពេល១៥ឆ្នាំចុងក្រោយនេះ។
សកម្មភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិ សុខសណ្តាប់ធ្នាប់ពិភពលោក ហើយកាន់តែធ្វើឲ្យក្រុមអ្នកកាន់សាសនាអ៊ិស្លាមខឹងសម្បានឹងអាមេរិកខ្លាំងឡើងថែមទៀត ពិសេសគឺពលរដ្ឋដែលជាជនភៀសខ្លួននៅក្នុងទឹកដីអាមេរិកទាំងមូល។
ជើងហោះហើរជាច្រើនត្រូវបានប្តូរកាលវិភាគក្រោយពេលជនជាតិអ៊ិស្លាមជាច្រើនមិនអាចចូលទៅទឹកដីអាមេរិកបាននាពេលនេះ៕ ម៉ែវ សាធី