ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់ហាមឃាត់ពលរដ្ឋអាមេរិកចូលទឹកដីអុីរ៉ង់

ចែករំលែក៖

ច្បាប់ហាមពលរដ្ឋអ៊ិស្លាមចូលក្នុងទឹកដីអាមេរិក ដែលមានពលរដ្ឋមកពីប្រទេស អីុរ៉ាក់,លីបី,សូម៉ាលី,ស៊ូដង់ ,ស៊ីរី,យេរមែន និងអីុរ៉ង់ ត្រូវបានប្រធានាធិបតី ដូណាល់ ត្រាំ ហាមប្រាមមិនឲ្យចូលក្នុងទឹកដីអាមេរិក។ នៅពេលនេះដែរ អីុរ៉ង់ក៏បានតបតវិញ ដោយ ហាមពលរដ្ឋអាមេរិកចូលក្នុងទឹកដីអីុរ៉ង់ដូចគ្នា។ ចំណុចទាំងនេះហើយបានធ្វើឲ្យទំនាក់ទំនងប្រទេសអ៊ិស្លាម និង អាមេរិកកាន់តែតានតឹងជាងមុន។

ក្រសួងការបរទេសអីុរ៉ង់បានប្រកាសថាអីុរ៉ង់ឲ្យតម្លៃដល់ពលរដ្ឋអាមេរិក ប៉ុន្តែ ដើម្បីការពារសិទ្ធិរបស់ពលរដ្ឋខ្លួនអីុរ៉ង់ បានសម្រេចចេញច្បាប់ហាមពលរដ្ឋអាមេរិកចូលក្នុងទឹកដីអីុរ៉ង់ដូចគ្នា ក្រោយពេលអាមេរិកបានសម្រេចនយោបាយដែល មានចេតនាមិនផ្តល់តម្លៃឲ្យពលរដ្ឋអីុរ៉ង់។ ចាប់តាំងពីពេលនេះទៅអ្នកដែលមាន សញ្ជាតិអាមេរិក មិនអនុញ្ញាត្តឲ្យចូលទឹកដីអីុរ៉ង់នោះឡើយ រហូតដល់ទីក្រុងវ៉ាស៊ីនតោន លុបចោលបម្រាម។

ទីក្រុងតេអីុរ៉ង់ បានវាយតម្លៃថាការ សម្រេចរបស់អាមេរិកជារឿងខុសច្បាប់ អន្តរជាតិហើយ។

អីុរ៉ង់ និងអាមេរិក គ្មានទំនាក់ទំនងការទូតចាប់តាំងពីបដិវត្តអ៊ិស្លាមអីុរ៉ង់នៅឆ្នាំ ១៩៧៩រហូតមកទល់ពេលនេះ។ ប៉ុន្តែមក ទល់បច្ចុប្បន្ន មានពលរដ្ឋអីុរ៉ង់រស់នៅអាមេរិកប្រមាណជាង១លាននាក់ ហើយនៅ មានពលរដ្ឋអីុរ៉ង់ជាច្រើនទៀតទៅរស់នៅអាមេរិកជារៀងរាល់ឆ្នាំ។

ប្រធានាធិបតីអីុរ៉ង់លោក រ៉ូហានី បាន បញ្ជាក់ថា ដំណាក់កាលរារាំងដោយជញ្ជាំងវណ្ណៈគឺហួសសម័យទៅហើយ វាមានតែ កាលពីអតីតកាលប៉ុណ្ណោះ។

ក្រៅពីនេះប្រទេសកាន់សាសនាអ៊ិស្លាមជាច្រើនទៀតក៏បានបង្ហាញអារម្មណ៏ខក ចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ប្រធានាធិបតីអាមេរិកដោយប្រជាជាតិទាំងនោះចាត់ទុកថាជាការរើសអើង ប្រកាន់ពូជ សាសន៍។ រដ្ឋមន្ត្រីក្រសួងការបរទេស ឥណ្ឌូនេស៊ីបង្ហាញអារម្មណ៏សោកស្តាយ ចំពោះទស្សនៈរបស់លោក ត្រាំ ដែលបាន ប្រកាសកាលពីពេលថ្មីៗនេះ ហើយឥណ្ឌូនេស៊ីជាប្រទេសកាន់សាសនាអ៊ិស្លាមច្រើន បំផុតលើពិភពលោក៕ ម៉ែវ សាធី

dwe


ចែករំលែក៖