ក្រុមខ្លាំង២ជួបគ្នាគឺហង្សក្រហម Liverpool និងតោខៀវ Chelsea ក្នុងការប្រកួតបាល់ទាត់អង់គ្លេស Premier League កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ បានបញ្ចប់ដោយលទ្ធផល 1-1 ដែលធ្វើឲ្យក្រុមតោខៀវបន្តនាំមុខកំពូលតារាងទៀត។
នៅក្នុងការប្រកួតនោះក្រុមភ្ញៀវChelseaមានឱកាសនាំមុខមុនដោយការស៊ុតបាល់ហ្រ្វីឃីតបញ្ចូលទីពីសំណាក់ខ្សែការពារសញ្ជាតិប្រេស៊ីល David Luiz ខណៈដែលអ្នកចាំទីMignoletរបស់ហង្សក្រហមមិនបានប្រុងប្រយ័ត្នហើយគិតថាគ្រាប់បាល់នោះ នឹងមិនត្រូវបានទទួលស្គាល់ តែអាជ្ញាកណ្តាលលោក Mark Clattenburg បានផ្តល់គ្រាប់បាល់នេះឲ្យទៅក្រុមតោខៀវ ។
ការប្រកួតឈានចូលតង់ទី២ក្រុមម្ចាស់ផ្ទះហង្សក្រហមមានឱកាសតាមស្មើវិញដោយការ តែតបាល់បញ្ចូលទីរបស់កីឡាករGeorginio Wijnaldumពីការបញ្ចូនបាល់របស់James Milnerនៅនាទី ទី៥៧។ ចំណែកនៅនាទីទី៧៦ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Diego Costa មានឱកាសស៊ុតបាល់ពិន័យ១១ម៉ែត្រ តែអ្នកចាំទីរបស់ហង្សក្រហមបានក្លាយទៅជាវីរបុរសជួយ រារាំងមិនឲ្យគ្រាប់បាល់ចូលទីហើយលទ្ធផលចុងក្រោយក្រុមទាំង២ទទួលបាន១ពិន្ទុម្នាក់ ។
ចំណែកនៅក្នុងកីឡដ្ឋានEmiratesទឹកដីរបស់កាំភ្លើងធំវិញ ក្រុមរបស់លោកគ្រូបង្វឹកArsene Wengerបានរងភាពអាម៉ាស់ដោយប្រកួតចាញ់ក្រុមភ្ញៀវWatfordដោយលទ្ធផល 2-1។ ខ្សែការពារ Y. Kaboul និងខ្សែប្រយុទ្ធ T. Deeney អាចរកគ្រាប់បាល់បានយ៉ាងរហ័សឲ្យWatfordនាំមុខក្រុមម្ចាស់ផ្ទះ ២គ្រាប់មុននៅក្នុងនាទីទី១០និងនាទីទី១៣។
ខ្សែបម្រើវ័យក្មេងសញ្ជាតិនីហ្សេរីយ៉ា Alex Iwobi បានជួយក្រុមកាំភ្លើងធំតាម បានតែមួយគ្រាប់វិញ ប៉ុណ្ណោះនៅនាទី៥៨។ ក្រោយចប់ការប្រកួតក្រុមArsenalឈរលេខរៀងទី៣មាន៤៧ពិន្ទុស្មើក្រុមលេខ២ Tottenham Hotspur។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតបាល់ទាត់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧
England – League Two |
|||||
FT | Exeter City | 4 – 2 | Wycombe Wanderers | View events | More info |
FT | Luton Town | 2 – 3 | Cheltenham Town | View events | More info |
FT | Yeovil Town | 2 – 1 | Plymouth Argyle | View events | More info |
England – National League |
|||||
FT | Solihull Moors | 0 – 1 | Lincoln City | View events | More info |
FT | Woking | 0 – 3 | Tranmere Rovers | View events | More info |
England – National League N / S |
|||||
North |
|||||
Alfreton Town | PSTP | Halifax Town | |||
FT | Brackley Town | 0 – 3 | Stockport County | More info | |
FT | Gloucester City | 2 – 0 | Tamworth | More info | |
South |
|||||
FT | St Albans City | 3 – 2 | Welling United |