ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចណ៍ខែមករាឆ្នាំ២០១៧នៅខេត្តស្វាយរៀងកេីងឡេីង១៤លេីក បណ្ដាលឱយស្លាប់និងរងរបួសធ្ងន់ស្រាល៣៥នាក់ 

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមតាមរបាយការណ៍ របស់ការិយាល័យចរាចណ៍ផ្លូវគោក ខេត្តស្វាយរៀង ដោយចាប់គិត ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ក្នុង  រយៈពេល១ខែមករា ឆ្នាំនេះនៅទូទាំងខេត្តមានការគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១៤លើក បើប្រៀបធៀបទៅនឹងខែធ្នូ ឆ្នាំ២០១៦ មានការកើនឡើង ៥លើក ក្នុងនោះមានអ្នកបើក ម៉ូតូចំនួន១៥នាក់ បានរងរបួស និងស្លាប់ក្នុងពេលបើកបរមិនពាក់មួកសុវត្ថិភាព ស្មើឹិង៧១ភាគរយ ក្នុងចំណោមអ្នកបើកបរម៉ូតូចំនួន២១នាក់ ។

ប្រភពបន្តថា ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ក្នុងឧទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ទាំង១៤លើកខាងលើនោះ បណ្តាលអោយមនុស្សចំនួន៧៣ នាក់បានរងប៉ះពាល់ ក្នុងនោះមាន មនុស្សស្លាប់ ចំនួន៧នាក់ កើនឡើង៥នាក់ ស្មើិនឹង ៧១ភាគរយ របួសធ្ងន់ ចំនួន២៨នាក់ កើនឡើងចំនួន១៩នាក់ ស្មើនឹង៦៨ភាគរយ  និង របួសស្រាលចំនួន៣៨នាក់ កើនឡើងចំនួន ៣៣នាក់ស្មើនឹង ៨៧ភាគរយ ។

លោកបានបន្តថា មូលហេតុដែលមានការ គ្រោះថ្នាក់មានការកើនឡើងមកពី អ្នកបើកបរ ក្នុងល្បឿនលឿន ចំនួន៩លើក ស្មើនឹង ៦៤ភាគរយ បើកបរបត់ឆ្វេងមិនមើលក្រោយកើតឡើងចំនួន ៣លើក ស្មើនឹង២១ភាគរយ បើកបរមិនគោរពសិទ្ធិអាទិភាព   ១លើក ស្មើនឹង០៧ភាគរយ មិនប្រកាន់សាំ១លើក ស្មើនឹង០៧ភាគរយ ក្នុងចំណោមអ្នកបើកម៉ូតូចំនួន ២១នាក់   (មានអ្នកបើកម៉ូតូមិន ពាក់មួកសុវត្តិភាព ចំនួន១៥នាក់ បានរងរបួសធ្ងន់ស្រាលនិងស្លាប់)ផងដែរ ។

ដោយកំណើនពីអ្នកបើកបរម៉ូតូ មិនពាក់មួក សុវត្ថិភាព ហើយមានគ្រោះថ្នាក់កើនឡើង ការិយាល័យចរាចរណ៍ រួមនឹង កងរាជអាវុធហត្ថខេត្តស្រុក ក្រុង បានចុះអនុវត្តតាមរយះ វិន័យដល់អ្នកបើកបរម៉ូតូនៅគ្រប់ដងផ្លូវ បានចំនួន៤៨២លើក ត្រួតពិនិត្យល្បឿនបានចំនួន៣០លើក ពិនិត្យជាតិស្រវឹងពេលយប់បានចំនួន១៣០លើក និង ត្រួតពិនិត្យការអនុវត្តច្បាប់លើអ្នកបញ្ជាយានយន្តបានចំនួន៤៨២លើក។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នឹងអាចកាត់បន្ថយភាពក្រីក្របានមួយកម្រឹតផងដែរ ៕ យឹម សុថាន

សុ4 សុ3 សុ2 សុ1


ចែករំលែក៖