ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំប្រទេសជាច្រើនថ្កោលទោសអាមេរិកបង្កឲ្យមានភាពតានតឹងប្រធានាធិបតីគ្មានបទពិសោធន៍ដឹកនាំនយោបាយ

ចែករំលែក៖

នៅមុនពេលបោះឆ្នោតលោក ត្រាំ បានរងការរិះគន់ពីពលរដ្ឋអាមេរិកក៏ដូចជា សហគមន៍អន្តរជាតិថា អាចនឹងធ្វើឲ្យពិភព លោក និងអាមេរិកធ្លាក់ក្នុងសភាពចលាចលច្របូកច្របល់។ មកដល់ពេលនេះមាន រយៈពេល១៥ថ្ងៃ ហើយដែលលោក ត្រាំ ឡើងកាន់តំណែងប្រធានាធិបតីអាមេរិក លោក ត្រាំ ពិតជាបានធ្វើឲ្យស្ថានភាពពិភពលោកប្រែប្រួលពិតមែន រហូតមានមេដឹកនាំជាច្រើនបានថ្កោលទោសលោក ត្រាំ ថា ជាមេដឹកនាំដែលគ្មានបទពិសោធន៍។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែត រួមនៅទីក្រុងតេអេរ៉ង់រវាងរដ្ឋមន្ត្រីការបរទេស បារាំងនឹងអីុរ៉ង់រដ្ឋមន្ត្រីការបរទេសអីុរ៉ង់លោក Mohammad Javad Zarif បាន បញ្ជាក់ថា «យើងខ្ញុំសង្ឃឹមថា កម្មវិធីការពារ ជាតិរបស់អីុរ៉ង់នឹងមិនត្រូវរដ្ឋាភិបាលថ្មីអាមេ រិកយកធ្វើជាលេសដើម្បីបង្កឲ្យមានភាពតានតឹងនោះឡើយ»។

នៅថ្ងៃទី១ខែកុម្ភៈប្រធានាធិបតីអីុរ៉ង់លោក Hassan Rouhani បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្មានបទពិសោធន៍ក្នុងនយោបាយដឹកនាំប្រទេសនោះឡើយ ពិសេសក្រោយពេលដែលលោកចេញច្បាប់ហាមប្រាមពលរដ្ឋ៧ ប្រទេសមិនឲ្យចូលក្នុងទឹកដីអាមេរិករយៈពេល៣ខែដំបូងដែលលោកចូលកាន់ អំណាច។ អ្វីដែលលោក ត្រាំ បានធ្វើគឺ បំពានទៅលើច្បាប់អន្តរជាតិធ្វើឲ្យស្ថាន ភាពកាន់តែច្របូកច្របល់។

ក្នុងរយៈពេល២សប្តាហ៍នៃការកាន់ តំណែងប្រធានាធិបតីលោក ត្រាំ បានធ្វើ ឲ្យ «រាត្រីទឹកឃ្មុំរបស់ពលរដ្ឋអាមេរិកត្រូវបានបញ្ចប់» ក្រោយពេលដែលលោកបានអនុវត្តគោលនយោបាយធ្វើឲ្យមានការក្រោកឈរឡើងប្រឆាំងយ៉ាងខ្លាំងពីពល រដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក។ ក្នុង នោះមានការចុះហត្ថលេខាដកអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងទ្វីប TPP , លុបចោលកម្មវិធីសុខាភិបាលរបស់អូបាម៉ា និងការហាមប្រាមពលរដ្ឋ៧ប្រទេស ចូលក្នុងទឹកដីអាមេរិកបង្កឲ្យមានបាតុកម្មកើតឡើងនៅជុំវិញពិភពលោក។

កន្លងមកមានការធ្វើបាតុកម្មនៅអាមេ រិកប៉ុណ្ណោះប្រឆាំងនឹងលោក ត្រាំ តែពេលនេះប្រទេសជាច្រើននៅជុំវិញពិភពលោកបានធ្វើបាតុកម្មប្រឆាំងលោកត្រាំផងដែរ ក្នុងនោះមានប្រទេសអាល្លឺម៉ង់ អង់គ្លេស អីុរ៉ង់ជាដើម ។

នៅអង់គ្លេសពលរដ្ឋជាង១លាននាក់ បាននាំគ្នាចុះហត្ថលេខាលើញត្តិមួយតាម រយៈ website សភាដើម្បីទាមទារឲ្យអាជ្ញាធរអង់គ្លេសដកចេញវិញនូវការអញ្ជើញលោក Donald Trump ឲ្យមកបំពេញទស្សន កិច្ចផ្លូវរដ្ឋនៅទីក្រុង Londres និងពិធីជប់លៀងអាហារពេលយប់ជាមួយព្រះមហា ក្សត្រី Elisabeth។

នៅក្នុងសារនៃញត្តិនោះពលរដ្ឋអង់ គ្លេសបានគូសបញ្ជាក់ប្រាប់ថា “លោក Donald Trump អាចនឹងអនុញ្ញាតឲ្យធ្វើ ដំណើរមកកាន់ប្រទេសអង់គ្លេសបាននៅក្នុងឋានៈជាប្រមុខរដ្ឋាភិបាលអាមេរិក។ ប៉ុន្តែអាជ្ញាធរអង់គ្លេសពុំត្រូវធ្វើការអញ្ជើញគាត់ឲ្យមកបំពេញទស្សនកិច្ចក្នុងនាមជា ផ្លូវរដ្ឋឡើយ ពីព្រោះបញ្ហានេះវានឹងបង្កជាស្ថានភាពអាម៉ាស់មួយដល់ព្រះមហាក្សត្រី អង់គ្លេស។

នៅពេលនេះដែរពលរដ្ឋនៅក្នុងប្រទេស ហុល្លង់រាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងលោកត្រាំ។ នៅក្នុងទីក្រុងឡាអេ ពលរដ្ឋបាននាំគ្នាធ្វើការតវ៉ាប្រឆាំងទៅនឹង បម្រាមធ្វើដំណើរថ្មីរបស់អាមេរិកកាលពីសប្តាហ៍មុន ជាពិសេសសម្រាប់ប្រទេស ដែលកាន់សាសនាមូស្លីមទាំង៧។

អ្នកខ្លះមានទាំងកាន់បដា និងពាក្យស្លោកផងក្រុមតវ៉ាប្រឆាំងដែលក្នុងនោះ គេក៏បានសង្កេតឃើញគួរឲ្យកត់សម្កាល់ ផងដែរ ដោយសារតែមានការចូលរួមពី សំណាក់អ្នកនយោបាយល្បីរបស់ប្រទេសហុល្លង់ ដូចជាឧបនាយករដ្ឋមន្ត្រី លោក Ledwijk Asscher ក៏ដូចជារដ្ឋមន្ត្រីអប់រំរបស់ ប្រទេសហុល្លង់លោក Jet Bussemaker។

លោក Bussemaker បានថ្លែងថា បម្រាម ធ្វើដំណើររបស់ ដូណាល់ ត្រាំ គឺជាការ វាយប្រហារទៅលើក្រុមមនុស្សដែលព្យាយាម ធ្វើការដើម្បីសេរីភាព និងសិទ្ធិសេរីភាព។

ក្រុមជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គ ការសហប្រជាជាតិកាលពីថ្ងៃពុធបាន ចេញសេចក្តីថ្លែងការណ៍រួមមួយដោយ និយាយថា បទបញ្ជារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកគឺបានល្មើសទៅនឹងកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់ប្រទេសនេះដែលការពារគោលការណ៍មិនរើសអើងផ្អែកលើការប្រកួតប្រជែង, បញ្ហា សញ្ជាតិ និងសាសនា។

ទីភ្នាកងារព័ត៌មានចិនស៊ីនហួចេញ ផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍ រួមនោះថា គោលបំណងនេះគឺបង្ហាញពីការ រើសអើងយ៉ាងច្បាស់ក្រឡែតដោយផ្អែកលើសញ្ជាតិរបស់មនុស្សម្នាក់ ហើយនឹងនាំឲ្យមានការរើសអើងមាក់ងាយដល់សហ គមន៍មូស្លីម។

សូមជម្រាបផងដែរថាកាលពីពេលថ្មីៗនេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាហាមមិនឲ្យពលរដ្ឋមកពីប្រទេសមូស្លីមធំៗចំនួន៧ចូលទឹកដីអាមេរិកក្នុងរយៈពេល៩០ថ្ងៃ។ ប្រទេសមូស្លីម ទំាង៧នោះ រួមមានប្រទេសអុីរ៉ង់, អុីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី និងប្រទេស យេម៉ែន។

នៅពេលខាងមុខបើលោកត្រាំទៅដល់ប្រទេសណានេងទទួលរងការធ្វើបាតុកម្មប្រឆាំងដល់ទីនោះមិនដូចជាប្រធានាធិបតីមុនៗរបស់អាមេរិកឡើយពេលនេះគ្រាន់ តែឮថា លោក ត្រាំ ទទួលបានការអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសអង់គ្លេសនោះក៏ រងការធ្វើបាតុកម្មទៅហើយចុះទម្រាំតែទៅកាន់ប្រទេសនោះទៀត៕ ម៉ែវ សាធី

trwe


ចែករំលែក៖