ព័ត៌មានទាន់ហេតុការណ៍៖

ឈិត សុវណ្ណបញ្ញា វេចបង្វេចចេញពីហង្សមាស ចូលថោន

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែតារាចម្រៀងស្រគត់ស្រគំកញ្ញា ឈិត សុវណ្ណបញ្ញា បានរើបង្វេចចេញពីផលិតកម្មចាស់ហើយបន្ទាប់ពីជ្រកក្រោមផលិតកម្មហង្សមាសអស់រយៈពេល១០ឆ្នាំ។ នាងក៏ត្រូវបានគេទម្លាយដែរថា នឹងចូលទៅច្រៀងក្នុងផលិតកម្មថោនក្នុងពេលដ៏ខ្លីខាងមុខនេះ។

ឈិត សុវណ្ណបញ្ញា បញ្ជាក់ថា មុនពេលសម្រេចចិត្តចាកចេញពីផលិតកម្ម ដែលនាងជ្រកអស់១១ឆ្នាំ គឺនាងគិតយ៉ាងល្អិតល្អន់. នាងថាមិនមានការអាក់អន់ស្រពន់ចិត្តជាមួយផលិតកម្មនោះទេហើយនាងមិនបានបញ្ជាក់អំពីផលិតកម្មដែលត្រូវទៅបន្ទាប់នោះដែរ។ នាងថាអាចនឹងជាតារាចម្រៀងក្រៅផលិតកម្មឬក្នុងផលិតកម្មនៅពេលខាងមុខ។ នាងបញ្ជាក់ដែរថា ហេតុផលដែលនាងចាកចេញពីផលិតកម្មចាស់គឺនាងចង់បានបទពិសោធន៍និងចង់សាងអនាគតថ្មីមួយ។ឈិតសុវណ្ណបញ្ញាក៏បានថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃផលិតកម្មហង្សមាសនិងរៀមច្បងទាំងអស់ដែលតែងតែផ្តល់ដំបូន្មានល្អៗដល់នាង។

បើទោះមិនបញ្ជាក់ច្បាស់ពីគម្រោងផលិតកម្មបន្ទាប់ដែលនាងនឹងទៅជ្រកក្តីក៏មានប្រភពក្រៅផ្លូវការទម្លាយថាតារាចម្រៀងស្រី ឈិន សុវណ្ណបញ្ញា នឹងទៅជ្រកក្រោយផលិតកម្មថោន ជាមួយនឹងកិច្ចសន្យាថ្មី។ ការចាកចេញរបស់នាងគឺក្រោយពេលស្ថានភាពប្រជាប្រិយភាពរបស់នាងនៅផលិតកម្មចាស់នៅទ្រឹងនិងមិនដែលមានឱកាសចេញបទចម្រៀងទោលក្នុងអាល់ប៊ុមតែឯងតាំងពីចូលផលិតកម្មអស់១១ឆ្នាំមក។ ប៉ុន្តែគេនៅមិនទាន់ប្រាកដនៅឡើយទេថាប្រជាប្រិយភាពរបស់នាងអាចហក់ឡើងខ្ពស់ជាផលិតកម្មចាស់នោះទេព្រោះតែផលិតកម្មថោនបច្ចុប្បន្នកំពុងតែប្រមូលផ្តុំដោយតារាចម្រៀងជាច្រើន ទាំងតារាចម្រៀងចាស់ និងតារាចម្រៀងថ្មី។ នាងអាចនឹងលូតលាស់ខ្លាំងប្រសិនបើផលិតកម្មថោនយកចិត្តទុកដាក់និងផ្តល់បទចម្រៀងល្អសម្រាប់នាង ជាមួយនឹងការផ្តល់ឱកាសឲ្យនាងក្នុងការងារសិល្បៈក្នុងទូរទស្សន៍ដែលថោនគ្រោងផលិតក្នុងពេលដ៏ខ្លីខាងមុខនេះ៕ វឌ្ឍនា

IMG_9674 IMG_9498 IMG_9652 IMG_9665


ចែករំលែក៖