ព័ត៌មានទាន់ហេតុការណ៍៖

ស្រីស្អាតស្រវឹងស្រាបើករថយន្តបុកបង្គោលខ្សែភ្លើងទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តតាមផ្លូវតែម្នាក់ឯង មិនប្រយ័ត្នបានរេចង្កូតជ្រុលទៅបុកបង្គោលខ្សែភ្លើងបណ្ដាលឲ្យខូចខាតរថយន្តបើកទៅមុខលែងរួច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចខាងត្បូងស្ថានីយទូរទស្សន៍អាសុីអាគ្នេយ៍ ប្រមាណជា១០០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវណតប្រ៊ីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពព័តមានពីសាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីស្រស់ឆើតឆាយម្នាក់បើកបរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z 4415 ក្នុងទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹងជោកជាំ ហើយក្នុងល្បឿនលឿនថែមទៀតផងហើយលុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅខាងស្ដាំហើយជ្រុលទៅបុកបង្គោលខ្សែភ្លើងបណ្ដាលឲ្យរថយន្តខូចខាតផ្នែកចំហៀងខាងស្ដាំ និងដាច់កាឡេកង់មុខ បើកទៅមុខលែងរួច ។

សមត្ថកិច្ចឲ្យដឹងថា ម្ចាស់រថយន្តបង្កឈ្មោះ ដា លីន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍បានចុះមកវាស់វែង និងអូសរថយន្តខាងលើយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖