ព័ត៌មានទាន់ហេតុការណ៍៖

ឡង់គ្រីស័រស៊េរីទំនើប ស្លាកលេខ ភ្នំពេញ 2Z-0126 បុកម៉ូតូឆ្លងផ្លូវស្លាប់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្ដ Land Cruiser ស៊េរីទំនើបមួយគ្រឿង បានបើកបុកបុរសម្នាក់កំពុងជិះ ម៉ូតូឆ្លងថ្នល់បណ្ដាលឲ្យឆេះម៉ូតូឥ និងស្លាប់មនុស្ស ភ្លាមៗ នៅនិងកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំប្រាសាទ ស្រុកប្រាសាទបាល្ល័ង ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាកLand Cruiser ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Z-0126 បើកបរក្នុងទិសដៅពីជើងទៅត្បូង ឆ្ពោះទៅក្រុង ភ្នំពេញ លុះមកដល់ចំណុចកើត ស្រាប់តែវ៉ាក់អឺនិងម៉ូតូម៉ាកវេ៉វ ពណ៍ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1N1262 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ កំពុងបើក ឆ្លងថ្នល់ក៏បុកពេញទំហឹង បណ្ដាលឲ្យផ្ទុះឆេះម៉ូតូ និងស្លាប់ម្ចាស់ នៅនិងកន្លែងកើតហេតុ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញវាស់វែងនិង យកវត្ថុតាងទាំង២ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសន្ទុកព្រមទាំងម្ចាស់រថយន្ដបង្កចូលខ្លួនមកដោះស្រាយ គ្នាតាមច្បាប់៕ ប៊ុន រិទ្ធី

ase (1) ase (2) ase (3) ase (4)


ចែករំលែក៖