ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិឆែកចងកធ្វើអត្តឃាតដោយពុំដឹងមូលហេតុ នៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុៈ ជនបរទេសម្នាក់ទៀតហើយ ត្រូវបានក្រុមប្រជាពលរដ្ឋប្រទះឃើញចងកសម្លាប់ខ្លួនរួមជាមួយការបិទមុខ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុមទី១៧ ភូមិ០៤ សង្កាត់លេខ៤ ក្រុង ព្រះសីហនុបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ និង ប្រជាពលរដ្ឋ។

យោងតាមការត្រួតពិនិត្យរបស់សមត្ថកិច្ច នៅជុំវិញកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញកាបូបស្ពាយ ពណ៌ខ្មៅមួយ មានលិខិតឆ្លងដែននិង សម្ភារៈមួយចំនួន ដោយក្នុងនោះជនរងគ្រោះដែលបានចងករសម្លាប់ខ្លួនមានឈ្មោះ HAITINGER MAREK ភេទ ប្រុស អាយុ៤៧ឆ្នាំ មានមុខរបរ ពាណិជ្ជករ ជនជាតិឆែកកាន់លិខិតឆ្លងដែនលេខ ៣៩២៦៩៥៩៦ ផុតកំណត់ឆ្នាំ២០១៩ ចូលមកកម្ពុជាតាំងពីឆ្នាំ២០១២ ។

ប្រភពពីសមត្ថកិច្ច ដដែលបានបញ្ជាក់ទៀតថា ជនរងគ្រោះអាចធ្វើអត្តឃាត ក្នុងចន្លោះម៉ោងពាក់កណ្តាលអធ្រាត្រទៀបភ្លឺ ក្រោយការពិនិត្យរួចរាល់ សាកសពត្រូវបានបញ្ជូនមករក្សាទុកនៅមន្ទីពេត្យបង្អែកចំការចេក រងចាំតំណាងស្ថានទូតមកទទួលយកទៅចាត់ចែងបន្ត។

សូមបញ្ជាក់ផងដែរថា នៅដើមសប្តាហ៍នេះ នៅក្នុងសង្កាត់លេខ៤ មានជនបរទេស២នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចងកសម្លាប់ខ្លួន៕ ឆ្លាម សមុទ្រ

unnamed (1) unnamed (2) unnamed (3) unnamed (4) unnamed


ចែករំលែក៖