ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាល ដូណាល់ ត្រាំ នឹងត្រូវបកស្រាយមុខសភាពីច្បាប់ហាមប្រាមជនភៀសខ្លួនចូលអាមេរិកដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ

ចែករំលែក៖

ទឹកដីអាមេរិកកំពុងតែប្រឈមនឹង សង្គ្រាមផ្លូវច្បាប់តឹងតែងបំផុត និងមានវិវាទ ទ្រង់ទ្រាយធំបំផុតរវាងរដ្ឋាភិបាលថ្មីនឹង ប្រព័ន្ធច្បាប់សហរដ្ឋស្តីពីការហាមប្រាម ជនអ៊ិស្លាមចូលទឹកដីអាមេរិក។ ជាមួយ នឹងការដាក់គំនាបយ៉ាងខ្លាំងពីមហាជន និងប្រព័ន្ធផ្សព្វផ្សាយនានារដ្ឋាភិបាលរបស់ លោក ដូណាល់ ត្រាំ និងត្រូវបកស្រាយឲ្យបានច្បាស់ដើម្បីការពារច្បាប់របស់ខ្លួនដែល បានអនុម័តតែត្រូវតុលាការបង្កកវិញ។

តាមគម្រោងនៅយប់ថ្ងៃទី៧ ខែកុម្ភៈ នេះតុលាការសហរដ្ឋអាមេរិកនៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូនឹងធ្វើការសាកសួរដើម្បីត្រួតពិនិត្យបន្តអនុវត្តច្បាប់ហាមប្រាមជនអន្តោប្រវេសន៍របស់លោកត្រាំ។

ចូលរួមនៅក្នុងការសាកសួរនោះមេធាវីមកពីក្រសួងយុត្តិធម៌អាមេរិកតំណាងឲ្យ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងមេធាវី តំណាងរដ្ឋវ៉ាស៊ីនតោន និងម៉ានីស៊ូតាក៏ចូល រួមផងដែរ។ នេះជាឱកាសដើម្បីរដ្ឋាភិបាល របស់លោក ដូណាល់ ត្រាំ បន្តអនុវត្តច្បាប់ហាមប្រាមចូលអាមេរិកពីពលរដ្ឋអ៊ិស្លាម៧ប្រទេសដែលបានសម្រេចនាពេលកន្លង មក។

កាលពីថ្ងៃទី៦ ខែកុម្ភៈ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសការពារច្បាប់ ដែលខ្លួនអនុម័តដោយចាត់ទុកថា នោះជា វិធីសាស្រ្តល្អបំផុតសម្រាប់ការពារអាមេរិក រួចផុតពីការវាយប្រហាររបស់ក្រុមភេរវ កម្ម។ លោក ត្រាំ សរសេរនៅលើបណ្តាញ សង្គមប្រឆាំងនឹងការស្ទង់មតិនាពេលកន្លង មករបស់បណ្តាញផ្សព្វផ្សាយដែលភាគច្រើនមិនពេញចិត្តលោក។

យោងតាមលទ្ធផលស្ទង់មតិរបស់ បណ្តាញ Public Policy Polling ដែល បានប្រកាសជាផ្លូវការបង្ហាញឲ្យឃើញថា មានពលរដ្ឋអាមេរិកតែ៤៣ភាគរយប៉ុណ្ណោះ បានស្រឡាញ់ចូលចិត្តលោក ដូណាល់ ត្រាំ ។ ក្រៅពីនេះពលរដ្ឋអាមេរិក៤០ភាគ រយចង់ឲ្យដកតំណែងប្រធានាធិបតីពី លោកត្រាំ គឺកើនឡើង៥ភាគរយបើប្រៀបធៀបនឹង១សប្តាហ៍កន្លងមក។ ជាមួយគ្នានោះពលរដ្ឋអាមេរិកជាងកន្លះលាននាក់បាន ចុះហត្ថលេខាលើពាក្យបណ្តឹងប្តឹងលោកត្រាំ។

តាមសារព័ត៌មាន independent ចំនួន ពលរដ្ឋគាំទ្រលោក ត្រាំ ធ្លាក់ចុះខ្លាំងបំផុត មិនធ្លាប់មានក្នុងរយៈពេល២សប្តាហ៍កាន់តំណែងនៅសេតវិមាន។ ជាមួយគ្នានោះ ពលរដ្ឋអាមេរិក២៦ភាគរយបានគាំទ្រនឹងច្បាប់បម្រាមពលរដ្ឋ៧ប្រទេសចូលក្នុងទឹកដីអាមេរិករបស់លោកត្រាំ។

កន្លងមកការស្ទង់មតិរបស់បណ្តាញ ព័ត៌មាន CNN/ORC បានបង្ហាញឲ្យឃើញថាពលរដ្ឋអាមេរិកមានទំនុកចិត្តលើលោកត្រាំតែ៤០ភាគរយប៉ុណ្ណោះ គឺទាបជាង អតីតប្រធានាបតី អូបាម៉ា ជាច្រើន។

ជាមួយគ្នានេះលោក ត្រាំ ក៏បានទទួលនូវពាក្យបណ្តឹងជាច្រើនលើសពីអតីតប្រធានាធិបតី អូបាម៉ា គិតជាមធ្យមចាប់តាំងពី ចូលកាន់តំណែងប្រធានាធិបតីនៅសេត វិមានមួយថ្ងៃលោក ត្រាំ ប្រឈមនឹងការ ប្តឹង៥ករណី។

តាមតួលេខពីការិយាល័យតុលាការអាមេរិកចាប់តាំងពីការចូលកាន់តំណែងមកទល់ពេលនេះលោកត្រាំប្រឈមនឹងពាក្យបណ្តឹង៥២ករណីមកពីរដ្ឋ១៧ផ្សេងគ្នា។ ទាំងនេះគឺជាចំនួនយ៉ាងច្រើនបំផុតមិនធ្លាប់ មានពីមុនមកក្នុងពេលប្រធានាធិបតីអាមេរិកចូលកាន់តំណែង។

បើប្រៀបធៀបនឹងពេលវេលាដូចគ្នា លោកអូបាម៉ាពេលចូលកាន់តំណែងមានតែពាក្យបណ្តឹងតែ៤ករណីប៉ុណ្ណោះ ចំណែក អតីតប្រធានាធិបតី ប៊ូស និងប៊ីលគ្លីនតុន រងការប្តឹងតែ៤ករណី៕ ម៉ែវ សាធី

tse


ចែករំលែក៖