ខេត្តកំពង់ធំ៖ ស្រះទឹកមួយកន្លែង បានឆក់យកជីវឹតក្មេងស្រី៣នាក់ស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍ដ៏សង្វែគនេះបានកើតឡើង កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងស្រះទឹកមួយកន្លែងដែលម្ចាស់គេទើបតែជីកបានរយះពេល៧ថ្ងៃ មានចម្ងាយប្រហែល៥០០ម៉ែត្រ ពីផ្ទះ ស្ថិតក្នុងភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះទាំង៣នាក់ ទី១.ឈ្មោះ ធុច ឡៃហ័រ អាយុ៤ឆ្នាំ ទី២.ឈ្មោះ អាត ផានី អាយុ៥ឆ្នាំ និងទី៣.ឈ្មោះ អាត ចាន់ណា អាយុ៦ឆ្នាំ ពីរនាក់ជាបងប្អូនជីដូនមួយ នឹងគ្នា។
ក្រោយពេលកើតហេតុសមត្ថកិច្ចប្រគល់សាកសពជូនឪពុកម្ដាយ សាច់ញាតិក្រុមគ្រួសារយកមកធ្វើបុណ្យ តាមប្រពៃណី និងអំពាវនាវដល់ប្រជាពលរដ្ឋ សូមឲ្យមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពកូនៗរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់កុំប្រហែលដូច្នេះទៀត ៕ ប៊ុន រិទ្ធី