ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបអ្នកជូញដូគ្រឿងញៀនឃាត់មនុស្ស២នាក់ថ្នាំញៀនមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងអន្តរាគនម៍ចុះបង្ក្រាបជាក់ស្តែងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចបន្ទប់ជួលលេខ១១២ ជាន់ទី១មុខរោងចក្រប៊ឺរី ភូមិជម្ពូវ័ន សង្កាត់ ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ ភូ ចាន់ ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើតភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ។ ទី២ឈ្មោះ.ជឹម សុភា ភេទស្រីអាយុ៣៤ឆ្នាំ នៅជម្ពូវ័ន ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ដោយមានការសហការជាមួយបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរបានរាយការណ៍ប្រាប់ទីតាំងខាងលើមានករណីជូញដូគរឿងញៀន ទើបកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកអធិការរងវរៈសេនីយត្រី ប្រាក់ សុជាតិ ចុះបង្ក្រាប់ជាក់ស្តែងនិងឃាត់ខ្លួនជនសង្ស័យ២នាក់និងហូតថ្នាំញៀនម្សៅសក្រាមសម៉ាទឹកកក ចំនួន ២៨កញ្ចប់តូច .២កញ្ចប់កន្លះល្មម និង១កញ្ចប់ធំ រួមនិងឧបករណ៍វេចខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនរួមជាមួយវត្ថុតាង បញ្ចូនខ្លួនមកកាន់ផ្នែកជំនាញនៃអធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖