រដ្ឋាភិបាលរបស់ប្រធានាធិបតីអាល់អាសាដបានច្រានចោលការចោទប្រកាន់ថា បានព្យួរ.កអ្នកទោស១៣ពាន់នាក់នៅក្នុងមន្ទីរឃុំឃាំងក្នុងប្រទេសនេះដើម្បីកម្ចាត់ អ្នកដែលមានទស្សនៈប្រឆាំងរដ្ឋាភិបាល។ រដ្ឋាភិបាលទីក្រុងដាម៉ាកាសបានបញ្ជាក់ថា នេះជាការប៉ុនប៉ងបំផ្លាញរដ្ឋាភិបាលស៊ីរី ក្រោយពេលយកឈ្នះនៅលើសមរភូមិ។
សារព័ត៌មាន CNN បានដកស្រង់របាយ ការណ៍ពីអង្គការសិទ្ធិមនុស្ស Amnesty បានចោទប្រកាន់ប្រធានាធិបតីស៊ីរីថា បានសម្លាប់មនុស្ស១៣ពាន់នាក់នៅ ក្នុងមន្ទីរឃុំឃាំង Saydnaya ភាគខាង ជើងរដ្ឋធានីដាម៉ាកាស។ តាមរបាយការណ៍ អ្នកទោសត្រូវបានបញ្ជូនចេញពីគុកនៅ ពេលយប់ដោយយកទៅព្យួរ.ក។ ការស្រាវជ្រាវខាងលើធ្វើឡើងក្នុងរយៈពេលជាង មួយឆ្នាំដោយមានសាក្សី៨៤នាក់ផងដែរ ក្នុងនោះមានសន្តិសុខនិងអ្នកដែលជាប់ឃុំ។
ប៉ុន្តែលោកអាល់អាសាដ បានច្រាន ចោលការចោទប្រកាន់ខាងលើដោយចាត់ទុកថា នោះជាការប៉ុនប៉ងបំផ្លាញកិត្តិយស របស់លោក និងដាក់គំនាបនយោបាយទៅលើរដ្ឋាភិបាលរបស់លោក។
តាមរបាយការណ៍របស់អង្គការ សហប្រជាជាតិមានពលរដ្ឋប្រមាណ៤សែននាក់ត្រូវបានសម្លាប់ចាប់តាំងពី សង្គ្រាមស៊ីវិលកើតឡើង និងពលរដ្ឋជិត៥លាននាក់បានរត់ភៀសខ្លួនចេញពីប្រទេស ស៊ីរី។
ការចោទប្រកាន់ខាងលើទៅលើរដ្ឋា ភិបាលស៊ីរីនឹងធ្វើឲ្យស្ថានភាពនៅក្នុង ប្រទេសនេះកាន់តែស្មុគស្មាញមិនអាចរកច្រកចេញឃើញ បើទោះបីរដ្ឋាភិបាលបានវាយប្រហារដណ្តើមទីតាំងជាច្រើនមក គ្រប់គ្រងក្តី។
រដ្ឋាភិបាលស៊ីរីបានចាត់ទុកថា ទាំងនោះជាលេសដើម្បីដាក់គំនាបទៅលើរដ្ឋាភិបាលបង្ខំឲ្យប្រធានាធិបតីចុះចេញពី តំណែងក៏ដូចជាបង្ខំឲ្យរុស្ស៊ីដកខ្លួនចេញឈប់ជួយដល់រដ្ឋាភិបាលស៊ីរី។
ក្រុមអ្នកវិភាគបានលើកឡើងថា ការ ផ្តួលរំលំរដ្ឋាភិបាលស៊ីរីគឺជាការចាំបាច់ បើពុំដូច្នោះទេ ស៊ីរីនឹងក្លាយទៅជាផ្នែក មួយនៃប្រទេសរុស្ស៊ីជាមិនខានក្រោមការ ដឹកនាំរបស់លោកអាល់អាសាដដែល តែងតែពឹងផ្អែកទៅលើរុស្ស៊ីនោះ។
រដ្ឋាភិបាលអាមេរិកបង្ហាញការព្រួយ បារម្ភយ៉ាងខ្លាំងពីសកម្មភាពយោធារបស់ រុស្ស៊ីកាន់តែកើនឡើងនៅក្នុងប្រទេសស៊ីរី។ តាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកនេះគឺជាសកម្មភាពដូចទៅនឹងអ្វីដែលប្រធានា ធិបតីរុស្ស៊ីធ្លាប់បានធ្វើនៅតំបន់ស្វយ័ត គ្រីមៀអ៊ីចឹងដែរ។
តាមសារព័ត៌មាន New York Post បានផ្សាយថា ជាច្រើនឆ្នាំកន្លងមករុស្ស៊ីបាន ជួយជាច្រើនដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីអាល់អាសាដ រក្សាតំណែងប្រធានា ធិបតីបានគង់វង្ស ប៉ុន្តែឥទ្ធិពលរបស់លោកបានថយចុះបន្តិចម្តងៗ។ តាមសារព័ត៌ មានខាងលើបានបញ្ជាក់ថា ពេលថ្មីៗនេះ រុស្ស៊ីមានសកម្មភាពចង់គ្រប់គ្រងស៊ីរីវិញ ម្តងដោយទុកឲ្យលោកអាល់អាសាដនៅ រក្សាតំណែងដដែលដូចតំបន់ស្វយ័តគ្រីមៀ នោះដែរ។
សារព័ត៌មានខាងលើបញ្ជាក់ថា លោក ពូទីន ធ្លាប់បានអនុវត្តិគម្រោងពង្រីកទឹកដីបន្ថែមដោយយកប្រទេសនៅជិតខាងដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន។យុទ្ធសាស្ត្ររបស់រុស្ស៊ីក្នុងការពង្រីកឥទ្ធិពលនោះគឺពឹងផ្អែកទៅលើពលរដ្ឋនៅក្នុងតំបន់នោះដែលត្រូវការរុស្ស៊ីជួយជាចាំបាច់ទាំងការជួយដោយប្រយោលឬផ្ទាល់៕ ម៉ែវ សាធី