ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទេសចរជនជាតិអូទ្រីសម្នាក់ស្លាប់ ក្នុងព្រៃសង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្យមណ្ឌលគិរីៈ បុរសជាអ្នកទេសចរ ជនជាតិអូទ្រីសម្នាក់បានស្លាប់ ក្នុងដំណើរចូលព្រៃដើម្បីប្រមាញ់ថតរូបសត្វព្រៃនៅក្នុងភូមិសាស្ត្រព្រៃក្នុងស្រុកកែវសីមា ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចព្រៃភូមិមេម៉ង់ ឃុំមេម៉ង់ ស្រុកកែវសីមាខេត្តមណ្ឌលគិរី។

ជនជាតិអូទ្រីសដែលបានស្លាប់ត្រូវបានគេស្គាល់អត្តសញ្ញាណថាឈ្មោះLIS KAGERNOT ហៅ ក្រៅ(ជែរី) ភេទប្រុស អាយុ៤៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ P7836828។

យោងតាមការរៀបរាប់ពីមគ្គុទេសក៍ទេសចរ ដែលធ្វើដំណើរជាមួយជែរី បានរៀបរាប់ថា នៅថ្ងៃទី០៨ ខែកុម្ភៈ ពួកគេបានចេញដំណើរពីក្រុងសែបមនោរម្យឆ្ពោះទៅទឹកដីឃុំមេម៉ង់ ស្រុកកែវសីមា មានគ្នីគ្នា០៤នាក់ ក្នុងនោះម្នាក់ជាមគ្គុទេសក៍ ម្នាក់ជាជនបរទេស និងពីរនាក់ទៀត ជាជនជាតិព្នងដែលស្គាល់ភូមិសាស្ត្រព្រៃ ក្នុងបំណងចូល ទៅថតរូបសត្វព្រៃ ក្នុងតំបន់ខាងលើ។
ប្រភពពីមគ្គុទេសក៍ដដែលបញ្ជាក់ថានៅយប់ថ្ងៃដដែល ពួកគេបានសំរាក នៅក្នុងភូមិពូកេះ ឃុំមេម៉ង់។ លុះព្រឹកឡើងថ្ងៃទៅ០៩ក្រុមរបស់គេបានចូលទៅព្រៃខាងក្រោយភូមិដើម្បីបន្តកាងាររបស់ខ្លួន។
នៅម៉ោងប្រមាណជា៩ព្រឹកថ្ងៃដដែល ជែរី មានអាការៈទន់ខ្លួន បញ្ឍរភ្នែក ហើយពួកគេបាន ព្យាយាមសង្គ្រោះបឋមផងដែរ ប៉ុន្តែមិនអាចជួយសង្រ្គោះជែរីបាននោះទេ គេក៏បានដាច់ខ្យល់ស្លាប់នៅក្នុងព្រៃក្រោយភូមិតែម្តង។

នគរបាលនៃស្នងការដ្ឋានខេត្តមណ្ឌលគិរីនៅថ្ងៃទី១០ កុម្ភៈនេះបានប្រាប់ថា សាកសពត្រូវបានដឹកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីរួចរាល់ហើយៗជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីបញ្ជួនសាកសពទៅកាន់ប្រទេសកំណើតវិញផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពិនិត្យលើសាកសពគឺមិនមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មក្រៅអំពីខ្យល់គរស្លាប់នោះឡើយ ៕

1 4 3


ចែករំលែក៖