ភ្នំពេញ៖ ស្រាបៀរ Heineken បានប្រកាសកិច្ចសហការពិសេសមួយរវាងក្រុម EDM Cambodia និងទីភ្នាក់ងារ Code Red ក្នុងការរៀបចំកម្មវិធីជប់លៀងមួយដែលមានឈ្មោះថា Las Vegas Style Pool Party នៅក្លិប DIB (Dara Independence Beach Club) នៅកោះពេជ្រ នៅថ្ងៃសៅរ៍ទី11 ខែកុម្ភៈនេះ។
ស្រាបៀរ Heineken ដែលជាស្របៀរគុណភាពលំដាប់ថ្នាក់លេខ១ក្នុងពិភពលោកនឹងឧបត្ថម្ភកម្មវិធី Pool Party ជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រារព្ធធ្វើឡើងនៅត្រើយទន្លេមេគង្គ ដែលជាអាងហាលទឹកធំជាងគេក្នុងរាជធានីភ្នំពេញ។
លោក Leeroy Thornhill ជាសមាជិកស្ថាបនិកនៃក្រុមតន្រ្តីអេឡិចត្រូនិកដ៏ល្បីល្បាញអស្ចារ្យដែលមានឈ្មោះថា The Prodigy នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ និងនាំយកតន្ត្រីអេឡិចត្រូនិកអន្ដរជាតិចម្រុះផ្ទាល់ខ្លួនរបស់លោកមកកាន់ព្រះរាជាណាចក្រអច្ឆរិយៈរួមជាមួយនឹងតន្ត្រីករមានទេពកោសល្យចម្រុះពូជសាសន៍ល្បីៗពេញនិយមជាច្រើនរូបរួមមានដូចជា៖
- LEFTY (ហុងគ្រី)
- DJ RAKKY (កម្ពុជា)
- DJ YOKU (ក្រុម EDM Cambodia)
- SAINT VINCENT (បារាំង)
- TIM COATES (ចក្រភពអង់គ្លេស)
កម្មវិធី Pool Party នឹងបើកនៅម៉ោង 3 រសៀល និងបន្តរហូតដល់ម៉ោង 12 យប់នៅក្លិប DIB នៅពីក្រោយសាលកោះពេជ្រ នៅជិតក្លិបវាយកូនហ្គោល HUIONE ។ តម្លៃសំបុត្រចូលគឺ 8 ដុល្លារមានជូនស្រាបៀរ Heineken មួយកំប៉ុង។
សូមជម្រាបថា កម្មវិធីនេះអនុញ្ញាតឲ្យចូលរួមចំពោះអ្នកដែលមានអាយុចាប់ពី ១៨ ឡើងទៅ។
ដើម្បីកក់កន្លែង VIP ឬទទួលបានព័ត៌មានបន្ថែមសូមទាក់ទងមកលេខ៖012 810 789 ឬ01755 9000 ឬចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/events/1199708010085064/