ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរស ម្នាក់ ដែលបានចតរថយន្តដាក់លក់ហើយ រវល់ តែ ទៅ ហូប ការស្រវឹងធ្លាក់ ភ្នែក ក៏ បានភ្លេចបើករថយន្ត យក ទៅទុក រហូតប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ កាលពី វេលា ម៉ោង ៩ និង ១៥ នាទី យប់ ថ្ងៃ ទី ៩ ខែកុម្ភៈ ស្ថិត នៅ ភូមិ ចោម ចៅ សង្កាត់ ចោម ចៅ ខណ្ឌ ពោធិ៍ សែន ជ័យ ។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុមានម្ចាស់ក្លឹបកម្សាន្តមួយ បានរាយការណ៍ថា មានរថយន្តមួយគ្រឿងចតចោលនៅខាងមុខក្លឹបរបស់គាត់ ដោយមិនឃើញម្ចាស់មកយកធ្វើអោយមានការងឿងឆ្ងល់ ខ្លាចមានរឿងអ្វីកើតឡើង ទើបប្រាប់អោយសមត្ថកិច្ចអោយចុះមកពិត្យជាក់ស្តែង ។
ក្រោយមកស្រាប់តែមានបុរសម្នាក់អះអាងជាម្ចាស់ រថយន្ត ដែល ចត ទុក ចោល នោះ ហើយគាត់បាន ឲ្យ ដឹង ថា ជា រៀងរាល់ថ្ងៃ គាត់ មាន រថយន្ត ២ គ្រឿង សំរាប់ ចត លក់ នៅ តាម ចិញ្ចើម ផ្លូវ ដោយ ដាក់ តាំង បង្ហាញ ចាប់ពី ពេល ព្រឹក រហូត ដល់ ល្ងាច ។
ដោយឡែក នៅ យប់ កើតហេតុ នោះ គាត់ រវល់ ទៅ ចូលរួម ពិធី មង្គលការ នៅ ក្បែរ កន្លែង កើតហេតុ ខាងលើ ដោយ បាន បើករថយន្ត មួយ គ្រឿង យក ទៅ ទុក ហើយ ក៏ បាន ភ្លេច បើករថយន្ត មួយ គ្រឿង ទៀត ម៉ាក ស្តា រិច ពណ៌ ស ពាក់ ស្លាក លេខ ព្រះ សីហ នុ 2A-7161 ដែល បាន តាំង លក់ នោះ យក ទៅ ទុក ។
ខណៈ ពេល នោះ ថៅកែ ក្លិប បាន រាយការណ៍ ទៅ សមត្ថកិច្ច ឱ្យ ចុះ មក ពិនិត្យ រថយន្ត ពីព្រោះ រថយន្ត គឺ បាន ចត នៅ ទីតាំង មុខ ក្លិប ដែល បណ្តាល ឱ្យ មានការ ស្ទះផ្លូវ មិន អាច ឱ្យ ភ្ញៀវ ចូល ទៅ កម្សាន្ត ក្នុង ក្លិប បាន ទើប បង្ក ឲ្យ មានការ ងឿង ឆ្ល ល់ ក្រោយមក ស្រាប់តែ មាន បុរស ម្នាក់ មក អះអាង ថា ជា ម្ចាស់ រថយន្ត តែ មិន មាន ឯកសារ បញ្ជាក់ ទើប សមត្ថកិច្ច បើក រថយន្ត ខាងលើ យក ទៅ រក្សា ទុក នៅ អធិការដ្ឋាន ខណ្ឌ ពោធិ៍ សែន ជ័យ រង់ចាំ ម្ចាស់ រថយន្ត យក ឯកសារ មក បញ្ជាក់ គ្រប់គ្រាន់ ទើប ប្រគល់ ឲ្យ វិញ ៕ សុខាសែនជ័យ