តាមមន្ត្រីចារកម្មអាមេរិកនិងកូរ៉េខាង ត្បូងបានឲ្យដឹងថា បច្ចុប្បន្នកូរ៉េខាងជើង អាចផលិតក្បាលគ្រាប់បរមាណូរហូតដល់៦០គ្រាប់ ។
តាមរបាយការណ៍ចារកម្មអាមេរិកនិងកូរ៉េខាងត្បូងបានបញ្ជាក់ទៅកាន់សារព័ត៌មាន Korea Joongang Daily ថា កូរ៉េខាងជើងមានសារធាតុអ៊ុយរ៉ានីញ៉ូមរហូតដល់៧៥៨គីឡូក្រាមដែលបានចម្រាញ់រួច និង សារធាតុ plutonium ៥៤ គីឡូក្រាម ។ ជាមួយនឹងសារធាតុដ៏ច្រើននោះកូរ៉េខាងជើងអាចផលិតបានក្បាលគ្រាប់បរមាណូយ៉ាងតិច៦០គ្រាប់។
មន្ត្រីចារកម្មអាមេរិកបានបញ្ជាក់ថា គ្រាប់បែកបរមាណូមួយគ្រាប់គឺត្រូវការសារ ធាតុ Plutonium តែ៤-៦គីឡូក្រាម និង សារធាតុអ៊ុយរ៉ានីញ៉ូមពី១៦-២០គីឡូ ក្រាមប៉ុណ្ណោះ។ សូមបញ្ជាក់ថា គ្រាប់បែកបរមាណូដែលអាមេរិកទម្លាក់នៅជប៉ុនក្នុងសង្គ្រាមលោកលើកទីពីរប្រើប្រាស់សារធាតុ Plutonium ជិត៦គីឡូក្រាម។ នៅពេលនេះកូរ៉េខាងជើងមានសារធាតុនេះដល់ទៅ៥៤គីឡូក្រាមអាចផលិតបានគ្រាប់បែក បរមាណូយ៉ាងតិច ពី៤៦-៦០គ្រាប់។
នេះជាលើកទីមួយហើយដែលក្រុមចារកម្មអាមេរិកនិងកូរ៉េខាងត្បូងប្រកាសពីការរក្សាទុកនូវសារធាតុអ៊ុយរ៉ានីញ៉ូមបាន ចម្រាញ់រួចសម្រាប់ផលិតគ្រាប់បែកបរមាណូ។
មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូងមួយ រូបបានបញ្ជាក់ថា ក្រុមចារកម្មប្រទេសនេះនឹងតាមដានជាប់ជានិច្ចនៅទីតាំងចម្រាញ់សារធាតុសម្រាប់ផលិតគ្រាប់បែកនៅកូរ៉េខាងជើង។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ជាមួយនឹងសារធាតុបរមាណូយ៉ាងច្រើននោះនៅពេលដ៏ខ្លីខាងមុខកូរ៉េខាងជើងនឹងក្លាយទៅជាប្រទេសមហាអំណាចបរមា ណូ។ នៅពេលនោះកុំថាឡើយកូរ៉េខាងត្បូង សូម្បីតែអាមេរិកក៏មិនហ៊ានប៉ះពាល់នោះដែរ។
ការរីកចម្រើនក្នុងវិស័យផលិតមីស៊ីលនិងគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើងត្រូវបានគេសន្និដ្ឋានគឺមានការជួយដោយ ប្រយោលពីប្រទេសចិនក្នុងនោះមានការ ទិញទំនិញពីកូរ៉េខាងជើង ទើបប្រទេសនេះមានប្រាក់គ្រប់គ្រាន់សម្រាប់កម្មវិធី កាំជ្រួចមីស៊ីលនិងបរមាណូ។
ប្រាក់ចំណាយសម្រាប់កម្មវិធីអាវុធរបស់ កូរ៉េខាងជើងគឺបានមកពីការនាំចេញផលិត ផលទៅកាន់ប្រទេសចិនតែមួយគត់ដោយ កូរ៉េខាងជើងមិនអាចនាំទៅកាន់ប្រទេស ណាផ្សេងបានឡើយក្រោយរងទណ្ឌកម្មពីសហគមន៍អន្តរជាតិ។ ចំណុចទាំងនោះហើយបានជាអ្នកឯកទេសចាត់ទុកថា ចិនគឺជាអ្នកកាន់កូនសោកម្មវិធីបរមាណូកូរ៉េខាងជើង បើចិនចូលរួមដាក់ទណ្ឌកម្មមិន ទិញទំនិញកូរ៉េខាងជើងនោះប្រទេសនេះ មិនអាចដំណើរការកម្មវិធីអាវុធគំរាមកំហែង អាមេរិក និងកូរ៉េខាងត្បូងនោះឡើយ។
នៅពេលនេះក្រុងសេអ៊ូលបានស្នើទៅកាន់រដ្ឋាភិបាលទីក្រុងប៉េកាំងដើម្បីជូន ដំណឹងទៅដល់ប្រជាពលរដ្ឋរបស់ខ្លួនកុំឲ្យទិញផលិតផលចេញពីសួនឧស្សាហកម្ម រួមកេសុងដែលត្រូវបានបិទកាលពីឆ្នាំមុននៅក្នុងប្រទេសកូរ៉េខាងជើងដែលជា ចំណុច ថ្មីមួយទៀតអាចធ្វើឲ្យប្រទេសកម្មុយនីស្ដមួយនេះបន្ថែមការព្រួយបារម្ភមួយកម្រិត ទៀតសម្រាប់ការស្វែងរករូបិយប័ណ្ណបរទេស ទៅបំពេញមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងទៀតថា ខ្លួនបានកត់សម្គាល់ឃើញពីគោល បំណងរបស់អាជ្ញាធរកូរ៉េខាងជើងដែល ចង់លក់ផលិតផលជាកម្មសិទ្ធិរបស់កូរ៉េខាង ត្បូងដែលត្រូវបានផលិតឡើងនៅក្នុងសួនឧស្សាហកម្មរួមកេសុង រួមទាំងចង្រ្កានដាំបាយទៅឲ្យក្រុមអ្នកបញ្ជាទិញនៅក្នុង ប្រទេសចិន។
ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន១២៤ក្រុមហ៊ុនត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងប្រាប់ឲ្យដកខ្លួនចេញពីតំបន់ឧស្សាហកម្ម រួមកេ សុងកាលពីឆ្នាំមុនដោយការបិទតំបន់ឧស្សា ហកម្មមួយនេះធ្វើឡើងបន្ទាប់ពីមានការ បង្កជម្លោះប្រដាប់អាវុធជាបន្ដ បន្ទាប់ពី សំណាក់ប្រទេសកូរ៉េខាងជើង រួមទាំងការធ្វើតេស្ដក្បាលគ្រាប់នុយក្លេអ៊ែរកាលពីក្នុងខែមករា ឆ្នាំ២០១៦។
ជាមួយនឹងការកើនឡើងនៃកម្មវិធីបរមាណូកូរ៉េខាងជើងធ្វើឲ្យកូរ៉េខាងត្បូងកាន់តែព្រួយបារម្ភដោយបានស្នើអាមេរិកបញ្ជូនអាវុធទំនើបៗជាច្រើនទៀតមកការពារកូរ៉េខាងត្បូង។ កន្លងមកថ្មីកម្លាំងទាហានជើងទឹកអាមេរិកបានបញ្ជូននាវាចម្បាំង ទំនើបបំផុតរបស់ខ្លួនទៅកាន់កូរ៉េខាងត្បូងដោយនៅលើនាវានោះមានបំពាក់កាំជ្រួចមីស៊ីលនាំផ្លូវ។ នាវាចម្បាំងដែលបញ្ជនទៅនោះ ប្រភេទ USS Zumwalt (DDG1000)មានតម្លៃជាង៤ពាន់លានដុល្លារ។
សារព័ត៌មាន Korea Herald បានផ្សាយ ថា ការបញ្ជូននាវាចម្បាំងដ៏ទំនើបខាងលើធ្វើឡើងតាមសំណើរបស់មេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកឧត្តមសេនីយ៍ Harry Harris បានលើកឡើងនៅក្នុងជំនួបពិភាក្សាជាមួយមន្ត្រីកូរ៉េខាងត្បូង។
តាមការបញ្ជាក់របស់លោក Harris នាវា USS Zumwalt មានចំណុះ១៦ពាន់ តោននឹងដាក់ពង្រាយនៅទីតាំទាហាន ជើងទឹកកោះ Jeju ស្ថិតនៅភាគខាងត្បូង កូរ៉េខាងត្បូង។ ប៉ុន្តែមកទល់ពេលនេះរដ្ឋាភិបាលអាមេរិកមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយ។
បើទោះបីគម្រោងបញ្ជូននាវាខាងលើ មិនទាន់ប្រកាសជាផ្លូវការ តែនោះជាសកម្ម ភាពសម្រាប់ទប់ទល់នឹងការគំរាមកំហែង របស់កូរ៉េខាងជើងទៅលើកូរ៉េខាងត្បូង។
នាវាខាងលើបានដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ពជើងទឹកអាមេរិកកាលពីខែ តុលាឆ្នាំ២០១៦ ដោយបានបំពាក់កាំជ្រួច មីស៊ីលនាំផ្លូវ SM-1 SM-2 និង SM-6 អាចវាយស្ទាក់កាំជ្រួចមីស៊ីលរបស់សត្រូវបានគ្រប់ពេល។ មិនត្រឹមតែប៉ុណ្ណោះនាវាខាងលើបានបំពាក់អាវុធឡាស៊ែរផងដែរ។
ចំណែកភាគីចិនវិញបានបញ្ជាក់ថា ការបញ្ជូននាវាខាងលើរបស់អាមេរិកមកកាន់កូរ៉េខាងត្បូងនឹងធ្វើឲ្យស្ថានភាពក្នុងតំបន់កាន់តែតានតឹងថែមទៀត។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ចិនក៏បានបង្កើនសកម្មភាពតាមដានរាល់ការមកដល់របស់កម្លាំងទាហានអាមេរិកដោយ ចិនបង្កើនចំនួនយន្តហោះគ្មានមនុស្សបើកយាមល្បាត។
នៅពេលនេះដែរចិនបានគ្រោងធ្វើ តេស្តការហោះហើររបស់ drone ដើរដោយ ថាមពលព្រះអាទិត្យដ៏ធំបំផុតនៅក្នុងបរិយាសកាសខាងលើរបស់ផែនដីដែលមានរយៈកម្ពស់ចន្លោះពី៥០ទៅ៨០គីឡូម៉ែត្រ។
យោងតាមក្រសួងការពារជាតិចិននៅ ថ្ងៃពុធបានឲ្យដឹងថា ក្រុមហ៊ុន China Academy of Aerospace Aerodynamics គ្រោងនឹងធ្វើតេស្ត drone ដែលមានប្រវែង ស្លាបប្រហែល៤០ម៉ែត្រនៅក្នុងបរិយា កាសខាងលើរបស់ផែនដី។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍ថា មន្ត្រីចិនបាននិយាយ ថា drone ដើរដោយថាមពលព្រះអាទិត្យ នេះអាចហោះហើរក្នុងរយៈកម្ពស់ដ៏ខ្ពស់ អស់រយៈពេលដ៏វែង ព្រមទាំងងាយស្រួលក្នុងការថែទាំទៀតផង៕ ម៉ែវ សាធី