ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារជីវភាពក្រក្រី ពូហ៊ានលើកដៃរឹតកសម្លាប់ក្មួយស្រីនៅក្នុងបន្ទប់

ចែករំលែក៖

ភ្នំពេញ:ប្រតិបត្តិការរយៈពេល១០ ម៉ោងក្នុងការស្វែងរកឃាតករដៃ ដល់ ដែលធ្វើឃាតនារីក្រមុំម្នាក់ជាកូនមន្ត្រីបំរើការនៅរដ្ឋសភាត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយនៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ កាលពីវេលាម៉ោង៥,៣០នាទីល្ងាចថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០១៧ ក្រោយពីជនសង្ស័យធ្វើសកម្មភាពរឹតកសម្លាប់នារីរងគ្រោះនៅក្នុងបន្ទប់ហើយគេចខ្លួនបានរយៈពេល ១០ម៉ោងប៉ុណ្ណោះ ពេលចាប់ខ្លួនបានជនសង្ស័យសារភាពថា មកពីជីវភាពខ្វះខាត ។

ជនសង្ស័យមានឈ្មោះពៅ វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាជាងផ្សាដែក ស្នាក់នៅផ្ទះជួល ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ត្រូវជាពូបង្កើតរបស់នារីរងគ្រោះឈ្មោះពៅ សុភ័ក្រ អាយុ២២ឆ្នាំ ជាកូនមន្ត្រីបំរើការនៅរដ្ឋសភាជាតិ មានទីលំនៅផ្ទះលេខ៤៤៣ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

លោកម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារព្រហ្មទណ្ឌបានអោយដឹងថា តាមចម្លើយសារភាព នៅវេលាម៉ោង៨,៣០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ជនសង្ស័យបានជិះកង់មកលេងផ្ទះនារីរងគ្រោះ ។ ពេលមកដល់ស្រាប់តែជនសង្ស័យឃើញទូរស័ព្ទម៉ាកiPhonរបស់នារីរងគ្រោះទុកនៅលើទូរទស្សន៍….ភ្លាមនោះជនសង្ស័យបានលួចយកដាក់ក្នុងហោប៉ៅហើយត្រូវនារីរងគ្រោះឃើញក៍ស្រែកសួរនាំ…។ គ្រាន់តែនារីរងគ្រោះស្រែកសួរមិនទាន់ផុតពីមាត់ផងស្រាប់តែជនសង្ស័យស្ទុះទៅចាប់អូសដៃនារីរងគ្រោះទាញចូលបន្ទប់ហើយធ្វើសកម្មភាពសាហាវព្រៃផ្សៃមកលើនារីរងគ្រោះតែម្តង ។ ពេលចូលដល់ក្នងបន្ទប់ជនសង្ស័យបានចាប់ច្របាច់ក ផ្តួលទៅលើពូក រួចហើយយកខ្សែភ្លើងកង្ហានិងខ្សែប្រដាប់គៀបសក់រឹតកនារីរងគ្រោះបន្ថៃមទៀតបណ្តាលអោយស្លាប់នៅលើពូកក្នុងបន្ទប់ផ្ទះរបស់ខ្លួន ។

លោកអធិការរងបានបន្តថាបន្ទាប់ពីរឹតកសម្លាប់បានសម្រេចហើយជនសង្ស័យបានយកទូរស័ព្ទ២គ្រឿងនិងកងដៃផ្លាទី១ខ្សែររបស់ជនរងគ្រោះហើយយកម៉ាស់មកពាក់មុខរួចជិះកង់ដើម្បីគេចខ្លួន ។ ដោយសារផ្ទះរបស់ក្រុមគ្រួសារនារីរងគ្រោះមានបំពាក់កាមេរ៉ាសុវត្ថិភាពពេលជនសង្ស័យជិះកង់ដើម្បីគេចខ្លួនបានជាប់នៅក្នុងកាមេរ៉ា បង្កលក្ខណៈងាយស្រួលដល់ការស្រាវជ្រាវរបស់សមត្ថកិច្ចទើបឈានចាប់ខ្លួនបាន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕សណ្តោស

received_788674091284296-600x382

IMG-20170211-WA0086 IMG-20170211-WA0085


ចែករំលែក៖