ព័ត៌មានទាន់ហេតុការណ៍៖

កូនសមាជិកក្រុមប្រឹក្សាខេត្តម្នាក់បើកឡានល្មើសច្បាប់ហើយចុះវាយប៉ូលិសតែត្រូវបានអន្តរាគមន៍ដោះលែងទៅវិញភ្លាមៗ

ចែករំលែក៖

ខេត្តសៀមរាប៖ អ្នកបើករថយន្ត Mercedesទំនើបពណ៌ខ្មៅល្មើសច្បាប់លើសល្បឿនកំណត់ ត្រូវនគរបាលចរាចរណ៍ហៅផាកពិន័យ ពេលចុះពីរថយន្ដស្ទុះមកវាយមន្ត្រីនគរបាលចរាចរណ៍ កំពុងបំពេញភារកិច្ច និងត្រួតពិនិត្យតាមគោលដៅ ដែលត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់លោកតោ គឹមស៊ាន អតីតប្រធានមន្ទីរអប់រំ និងបច្ចុប្បន្នគឺជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា គួរឱ្យសោកស្ដាយជនបង្កមិនទាន់បានទៅដល់ស្នងការដ្ឋាននគរបាលខេត្តផង ស្រាប់តែមានការអន្តរាគមន៍ពីអ្នកមានអំណាចឱ្យដោះលែងវិញភ្លាមៗ ។ ទង្វើនេះធ្វើឱ្យមន្ត្រីនគរបាលចរាចរណ៍អ្នកអនុវត្តច្បាប់មានអាក់អន់ចិត្តជាខ្លាំង។

លោកអនុសេនីយ៍ទោ ញឹក សុខុន ដែលជាអ្នកដឹកនាំក្នុងការពិនិត្យបទល្មើសចរាចរណ៍នៅគោលខាងលើនេះ បានឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ថា៖ យុវជនដែលបើកបរលើសល្បឿន កំណត់ក្នុងទីប្រជុំជន ត្រូវបានគេស្គាល់ថា ឈ្មោះ តោ សារិទ្ធ អាយុ២៧ឆ្នាំ ជាអ្នករស់នៅក្នុងក្រុងសៀមរាប បើកបររថយន្តម៉ាក Mercedes សេរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខ 2P.2555 ក្នុងគោលដៅពីកើតទៅលិច និង ត្រូវជាកូនរបស់លោក តោ គឹមស៊ាន អតីតប្រធានមន្ទីរអប់រំ និងបច្ចុប្បន្នគឺជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប។

លោកបន្ដថា ក្នុងក្រុងអោយបើកល្បឿន ពី៤០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែយុវជនខាងលើនេះ បានបើកបររហូតដល់៧១គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះតែជនល្មើសនោះបើកទ្វាររថយន្តស្ទុះមកវាយ សមត្ថកិច្ចនគរបាលចរាចរណ៍ តែ មន្ត្រីនគរបាលគេចទាន់ ។

លោកបន្ថែមទៀតថា បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងនគរបាលចរាចរណ៍បានក្រៀកយុវជនខាងលើនោះ នាំយកទៅស្នងការនគរបាលខេត្ត ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។

ជុំវិញករណីខាងលើនោះ លោកវរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ថា យុវជនដែលបើកបររថយន្ត Mercedes ទំនើប ពណ៌ខ្មៅ លើសល្បឿនកំណត់ និងឈ្លោះប្រកែកគ្នាជាមួយមន្ត្រីនគរបាល នោះត្រូវបានដោះលែងឱ្យត្រឡប់ទៅផ្ទះវិញហើយ ដោយសារតែយុវជនរូបនេះ ដឹងកំហុស និងសុំទោសមន្ត្រីនគរបាលរួចរាល់អស់ហើយ។

ចំណែកមជ្ឍដ្ឋាននានាក្នុងខេត្តសៀមរាប បានរិះគន់ចំៗទៅថ្នាក់លើថា ការដោះលែងយុវជនខាងលើបែបយ៉ាងតក់ក្រហល់នេះ ធ្វើឱ្យមានការរិះគន់ពីសំណាក់ថ្នាក់លើ មួយចំនួនថា មកពីថ្នាក់ដឹកនាំខេត្តមួយចំនួន មិនបានគិតពិចារណា ដល់ថ្នាក់ក្រោមនោះ ទើបធ្វើឱ្យមន្ត្រីថ្នាក់ក្រោម ដែលបានអនុវត្តច្បាប់តាមថ្នាក់លើនោះ អាក់អន់ស្រពន់ចិត្ត តែពួកគាត់មិនហ៊ាននិយាយ ព្រោះពួកគាត់មានស័ក្តិតូចតាច ខា្លចនិយាយចំៗទៅ បាត់មុខតំណែង និងអស់បុណ្យស័ក្តិ ថែមទៀត។

រីឯប្រភពផ្សេងមួយទៀត បានលើកឡើងថា ដោយសារតែយុវជនរូបនេះ មានឪពុកជាសមាជិកក្រុមប្រឹក្សាខេត្ត ទើបបានជាគេហ៊ានដោះលែងត្រឡប់ទៅផ្ទះវិញបានលឿនបែបនេះ ប៉ុន្តែប្រសិនបើ ប្រជាពលរដ្ឋតូចតាចវិញ ប្រហែលជាត្រូវចូលគុកបាត់ទៅហើយ ៕ ប៊ុនរិទ្ធី

ae (1) ae (2) ae (3)


ចែករំលែក៖