ព័ត៌មានទាន់ហេតុការណ៍៖

ស្ទាវល្មោភកាមម្នាក់រំលោភក្មេងស្រីអាយុ១២ឆ្នាំបានសម្រេច ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចាប់វៃខ្នោះ

ចែករំលែក៖

ខេត្តកំពង់ធំ កាលពីវេលាម៉ោង១០និ១៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចកងរាជ អាវុធហត្ថស្រុកសន្ទុក ស្នាក់ការសន្តិសុខ៦០១ចំនួន៣នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី សួស សុវណ្ណាបានចេញបង្រ្កាប ករណីចាប់រំលោភសេពសន្ធវៈបានសម្រេច ។

ហេតុការណ៍នេះបានឡើងនៅចំណុចលើខ្នងអាង ស្ថិតនៅក្នុង ភូមិជ័យជំនះ ឃុំ កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថបានអោយដឹងថាមុនពេលកើតហេតុ ក្មេងស្រីបានដេកក្នុងផ្ទះម្នាក់ឯង ឪពុកម្ដាយទៅធ្វើការនៅ ចំនុច៩៩ ក្នុងទឹកដីស្រុកសណ្ដានមិនទាន់មក ឆ្លៀតឱកាសនោះ ជនសង្ស័យឈ្មោះភន ឌី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករឡត៍ឥដ្ឋ រស់នៅភូមិជ័យជំនះ ឃុំ កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ ម.ស.ន. អាយុ១២ឆ្នាំ ដោយច្របាច់ក និងរំលោភបានសម្រេច ក្នុងផ្ទះជនរងគ្រោះ ។

ក្រោយពីរំលោភរួច ជនរងគ្រោះស្រែកអោយអ្នកជិតខាងជួយ ដោយឃើញជនរងគ្រោះធ្លាក់ឈាម និងមានការឈឺចាប់នៅកន្លែងប្រដាប់ភេទ និងបំពង់ក(ក្អកធ្លាក់ឈាម) ក៏ត្រូវបានអ្នកជិតខាង និងបងប្អូនក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត រីឯជនសង្ស័យត្រូវបានឃាត់ខ្លួននៅស្នាក់ការ៦០១ មួយយប់លុះព្រឹកឡើងសួរនាំ ធ្វើកំណត់ហេតុ ដើម្បីកសាងសំណុំរឿងនៅ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧រួច បានបញ្ចូនជនសង្ស័យមកទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំដើម្បីចាត់វិធានការទៅតាម ៕ ប៊ុន រិទ្ធី

ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖