ព័ត៌មានទាន់ហេតុការណ៍៖

សមត្តកិច្ចច្រើននាក់ទង្គិចក្បាលគ្នាចុះបង្រ្កាបបទល្មើសនេសាទសង្ស័យត្រូវមាត់ថ្នាក់ដឹកនាំក្រោយឧទ្ធម្ភាគចក្រហោះហើរថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សមត្តកិច្ចជាច្រើននាក់ទង្គិចក្បាលគ្នាចែកមុខព្រួញសម្រុកចូលបឹងទន្លេសាប ដើម្បីបង្រ្កាបបទល្មើសនេសាទត្រូវបានគេសង្ស័យត្រូវមាត់ថ្នាក់ដឹកនាំ ក្រោយពីឃើញឧទ្ធម្ភាគចក្រហោះហើរកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងមកនេះ។

ប្រតិបត្តិការខាងលើនេះប្រព្រិត្តឡើងនាថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តនានានៃស្រុកចំនួន ០៣ គឺស្រុកក្រគរ.ស្រុកបាកាន និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកំលាំងចុះប្រតិបត្តិការខាងលើបង្ហើបឲ្យដឹងថា កំលាំងជាច្រើនសន្ធឹកសន្ថាប់នេះ ចែកមុខព្រួញគ្នាជាបីតាមបណ្ដាស្រុកដូចបានរាបរបខាងលើ ហើយជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការបង្រ្កាបខាងលើ សរុបទាំង ០៣ស្រុក រួមមាន កំលាំងធ្វើការបង្រ្កាបបានបទល្មើសប្រភេទឧបករណ៍រួមផ្សំ(ប)ចំនួន ៣៨ខ្សែឬកន្លែង ដែលមានប្រវែងចំនួន ១៦១៤០ម៉ែត្រ ក្បាល(ប)ចំនួន ៣១គ្រឿង លូកងចំនួន ០៨មាត់ បង្គោលចំរឹងចំនួន ៥១៨៤ដើម ចាក់លែងត្រីចុះរុះចូលក្នុងទឹកបឹងទន្លេសាបជាបឹងធម្មជាតិវិញចំនួន ៦៧៨គីឡីក្រាម។

ប្រភពព័ត៌មានខាងលើបន្តទៀតថា លទ្ធផលដែលកំលាំងសម្រេចធ្វើការបង្រ្កាបបានជាវត្ថុតាង នៃឧបករណ៍បទល្មើសនេសាទខុសច្បាប់ស្តីពីជលផល បានបំផ្លាញចោលទាំងស្រុងនៅនឹងកន្លែង។

ប្រពភព័ត៌មានផ្សេងៗលើកឡើងថា ទន្ទឹមនិងការដែលកំលាំងចំរុះខេត្តចែកមុខព្រួញគ្នា ដើម្បីធ្វើការចុះបង្រ្កាបបទល្មើសនេសាទតាមបណ្ដាស្រុកនានាទាំងចំនួន ០៣នេះ ដោយសារតែត្រូវមាត់ថ្នាក់ដឹកនាំ និងគំរាមដកគ្រវ័តចោលទៀតផងនោះ ទើបនាំគ្នាចុះធ្វើការបង្រ្កាបបែបនេះ បន្ទាប់ក្រោយពីគេឃើញលោកស្រី Suwanna Gauntlett ស្ថាបនិក និងជានាយកប្រតិបត្តិអង្កការសត្វព្រៃ(Wildlife Allialance) និងក្រុមរួមការងាររបស់លោកស្រី បានអញ្ជើញលោក អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក អភិបាលរងឡើង ឧទ្ធម្ភាគចក្រ ហោះហើរ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ មកនេះ ដើម្បីត្រួតពិនិត្យក្នុងការបង្រ្កាបបន្តកិច្ចប្រតិបត្តិការ ទាំងបទល្មើសព្រៃឈើទាំងបទល្មើសនេសាទ៕ បឹុម ពិន

5 3 1 6 4 2


ចែករំលែក៖