បើទោះបីមានអាកាសធាតុត្រជាក់កាល ពីថ្ងៃទី១២ ខែកុម្ភៈ ពលរដ្ឋរ៉ូម៉ានីរាប់សិបពាន់ នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅទីក្រុងជាច្រើនទូទាំងប្រទេសទាមទាររដ្ឋាភិបាលថ្មីចុះចេញពីតំណែងដោយសារតែអំពើពុករលួយ។ បាតុកម្មខាងលើឈានចូលថ្ងៃទី ១៣ ហើយ។
ប្រព័ន្ធផ្សព្វផ្សាយរ៉ូមានីបានផ្សាយថា មានពលរដ្ឋប្រមាណ៥មឺុននាក់បានទៅកាន់ រដ្ឋធានី Bucharest ចូលរួមធ្វើបាតុកម្មនៅមុខអគារដ្ឋាភិបាល។ ក្រុមបាតុករបានទាម ទាររដ្ឋាភិបាលលាលែងពីតំណែងដោយ សារតែអំពើពុករលួយ។
ក្រៅពីនេះនៅទីក្រុងជាច្រើនទៀតមានបាតុករប្រមាណ៣មឺុននាក់ក៏បានដង្ហែក្បួនធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលផងដែរ។ នេះ ជាការធ្វើបាតុកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់ មានរយៈពេលជិត៣០ឆ្នាំកន្លងមកនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។
ក្រុមបាតុកររ៉ូម៉ានីបានឲ្យដឹងថា ពួកគេបានបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល ហើយ ចង់ឲ្យមានការបោះឆ្នោតមុនអាណត្តិ។ កន្លងមករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលាលែងពីតំណែង ប៉ុន្តែក៏មិនអាចធ្វើឲ្យពល រដ្ឋស្ងប់ចិត្តនោះដែរ។
រ៉ូម៉ានីជាប្រទេសស្ថិតនៅក្នុងសហគមន៍ អឺរ៉ុប ហើយបានចូលជាមួយអឺរ៉ុបនៅឆ្នាំ ២០០៧ ហើយតែងតែរងសម្ពាធពីរដ្ឋា ភិបាលទីក្រុងប៊្រុចសែលដោយសារតែ ដំណើរការយឺតយ៉ាវនៃសង្គ្រាមប្រឆាំង អំពើពុករលួយ។ អង្គការតម្លាភាពអន្តរ ជាតិបានដាក់រ៉ូម៉ានីស្ថិតនៅលំដាប់ទី២៥ ក្នុងចំណោមប្រទេសជាសមាជិក២៨ ប្រទេសរបស់អឺរ៉ុបដែលយឺតយ៉ាវក្នុងការប្រឆាំងអំពើពុករលួយ។ អំពីចំណត់ថ្នាក់នៅលើពិភពលោកវិញរ៉ូម៉ានីឈរនៅលំដាប់ លេខ៥៧ជាប្រទេសពុករលួយ។
សូមជម្រាបជូនថា វិបត្តិនយោបាយនៅរូម៉ានីបានផ្ទុះឡើងក្រោយពីនាយករដ្ឋមន្ត្រីបានបង្កើតឲ្យមានច្បាប់មួយដើម្បីបន្ធូរ បន្ថយអំពើពុករលួយ។ តែពលរដ្ឋមិនទទួល យក និងធ្វើបាតុកម្មប្រឆាំងយ៉ាងខ្លាំងក្លា។
នៅចំពោះមុខសភាដែលលោកប្រធានា ធិបតីខ្លៅយ៉ូហានីសបានបញ្ជាក់ពីបំណងចង់ឃើញលោកនាយករដ្ឋមន្រ្តីសូរីនគ្រីន ដានូចុះចេញពីតំណែង។ តែលោកនាយករដ្ឋមន្រ្តីបានឆ្លើយបកវិញដោយបញ្ជាក់ជាថ្មីថា លោកគ្មានបំណងនឹងលាចេញពី តំណែង និងបន្ថែមថា លោកនឹងបង្ហាញពីជំហរលំអិតរបស់លោកនាឱកាសការជជែក តស៊ូមតិ។ សូមជម្រាបជូនថា លោកគ្រីនដានូបានបង្កើតឲ្យមានច្បាប់មួយដែលអនុញ្ញាតឲ្យឥស្សរជននយោបាយពុករលួយគេចផុតពីសំណាញ់តុលាការ។
តែបញ្ហានៅត្រង់ថា ច្បាប់មួយនេះបានបញ្ឆេះកំហឹងរបស់ប្រជាពលរដ្ឋឲ្យធ្វើបាតុកម្មប្រឆាំងយ៉ាងគគ្រឹកគគ្រេងរហូតជំរុញឲ្យលោកគ្រីនដានូលុបច្បាប់នោះចោលវិញ។ ក៏ប៉ុន្តែកំហឹងរបស់ប្រជាពលរដ្ឋកំពុង បន្តមានដោយទាមទារឲ្យលោកគ្រីនដានូចុះចេញពីតំណែងតែម្តង។ លោកប្រធានាធិបតីយ៉ូហានីសបានយល់ឃើញថា ការ លុបច្បាប់ចោលវិញឬមួយក៏ការដកតំណែង លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ក៏មិនទាន់ គ្រប់គ្រាន់ដើម្បីរម្ងាប់កំហឹងរបស់ប្រជាពល រដ្ឋបានដែរ។
សម្រាប់លោកយ៉ូហានីសដំណោះ ស្រាយនៃវិបត្តិមួយនេះស្ថិតនៅផ្ទៃក្នុង គណបក្សសង្គមប្រជាធិបតេយ្យដែលកំពុង កាន់អំណាចរបស់លោកគ្រីនដានូ។ លោក យ៉ូហានីសបានបន្ថែមថា ដំណោះស្រាយដែលលោកចង់បានដើម្បីបញ្ចប់វិបត្តិគឺ ការរំលាយរដ្ឋាភិបាលសព្វថ្ងៃ ហើយគណបក្សសង្គមប្រជាធិបតេយ្យត្រូវរៀបចំបង្កើត រដ្ឋាភិបាលថ្មីជាមួយនឹងរូបនាយករដ្ឋមន្រ្តីថ្មី។ លោកយ៉ូហានីសបានគូសបញ្ជាក់ថា គណបក្សសង្គមប្រជាធិបតេយ្យដែលបានឈ្នះឆ្នោតកាលពីខែធ្នូត្រូវតែដឹកនាំប្រទេស តែមិនមែនដឹកនាំតាមតែទំនើងចិត្តរបស់ ខ្លួនឡើយ។
នៅទីបញ្ចប់លោកប្រធានាធិបតីបាន ព្រមានថា បើគណបក្សកាន់អំណាចដែលជាអ្នកបង្កើតវិបត្តិ ហើយបែរជាមិនព្រមដោះស្រាយឲ្យបានឆាប់រហ័សទេ លោក នឹងកោះហៅគណបក្សនយោបាយផ្សេងទៀតដើម្បីពិគ្រោះយោបល់ដោយផ្អែក តាមសិទ្ធិអំណាចរបស់ប្រធានាធិបតី។ សូមជម្រាបជូនថា នៅរូម៉ានីអ្នកដែលមាន អំណាចពិតគឺនាយករដ្ឋមន្រ្តី ចំណែក អំណាចប្រធានាធិបតីគ្រាន់ជាអំណាចនិមិត្ត រូបប៉ុណ្ណោះ៕ ម៉ែវ សាធី