ភ្នំពេញ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ រត់មកប្តឹងសត្ថកិច្ចប៉ុសិ៍ចោមចៅសុំការអន្តរាគមន៍ ខណៈបានចាញ់បោកគេតាមទូរស័ព្ទ ដោយប្រាប់ថា រួបគាត់បានឈ្នះរង្វាន់ចំនួន១មឺុនដុល្លារ ហើយអោយផ្ញើលុយទៅអោយគេសម្រាប់រត់ឯកសារជាបន្តបន្ទាប់រហូតអស់លុយពីខ្លួនទើបភ្ញាក់ដឹងខ្លួន ។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះវេលាម៉ោង១រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបរត់ទៅប្តឹងសមត្ថកិច្ចសុំការអន្តរាគមន៍ ។
ស្ត្រីដែលចាញ់បោកគេនោះឈ្មោះហម ផល្លី អាយុ៣០ឆ្នាំ មុខរបកម្មការិនីរោងចក្រ ស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយលុយដែលចាញ់បោកគេនោះសរុបចំនួន១១៥០ដុល្លារ។
តាមការរៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ មានមនុស្សម្នាក់បានខលចូលទូរស័ព្ទរបស់គាត់ថា រួបគាត់បានឈ្នះរង្វាន់ពីធនាគារអេសីុលីដាចំនួនទឹកប្រាក់៥០០០ដុល្លារ ។ បន្ទាប់មកជនសង្ស័យនោះ ក៏បានអោយគាត់ផ្ញើលុយទៅគេដើម្បីរត់ឯកសារដោយបញ្ជាក់ថា លុយទាំងនោះគេនឹងវេរតាមគណនេយ្យវីង ហើយរួបគាត់ក៏បានយល់ព្រមដោយផ្ញើទៅម្តង១០០ដុល្លារជាបន្តបន្ទាប់ ។
ជនរងគ្រោះបានបន្តថា ក្រោយមកទៀត ជនសង្ស័យនោះក៏បានខលមកម្តងទៀតថា លុយរបស់គាត់កើនឡើងរហូតដល់១មឺុនដុល្លារហើយ ធ្វើអោយគាត់មានចិត្តរំភើបក្រៃលែងរកអ្វីបៀបផ្ទឹមមិនបាន តែមិននឹកស្មានថា ចាញ់បោកគេ ផ្ញើលុយទៅរហូតសរុបលុយអស់ចំនួន១១៥០ដុល្លារ អស់លុយផ្ញើអោយគេ ទើបបងប្អូនបង្ខំអោយប្តឹងសមត្ថកិចិ្ចសុំការអន្តរាគមន៍ ៕សុខាសែនជ័យ