ព័ត៌មានទាន់ហេតុការណ៍៖

សេតវិមានចង់ឲ្យរុស្ស៊ីសងគ្រីមៀទៅឲ្យអ៊ុយក្រែនវិញ

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញពីគោលនយោបាយតឹងតែង ជាមួយរុស្ស៊ីជាលើកទីមួយចាប់តាំងពីលោក ត្រាំ ជាប់ឆ្នោតប្រធានាធិបតីអាមេរិកដោយ បានបញ្ជាក់ថា អាមេរិកសង្ឃឹមថាទីក្រុង មូស្គូនឹងសងតំបន់គ្រីមៀទៅឲ្យអ៊ុយក្រែន វិញ ដែលរុស្ស៊ីបានដាក់បញ្ចូលទៅក្នុងការគ្រប់គ្រងរបស់ខ្លួនកាលពីឆ្នាំ២០១៤។

សារព័ត៌មាន RT បានដកស្រងសម្តីអ្នកនាំពាក្យសេតវិមានលោក Sean Spicer បាន ប្រកាសនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១៤ ខែកុម្ភៈ ថាប្រធានាធិបតី ត្រាំ ចង់មានទំនាក់ទំនងល្អជាមួយរុស្ស៊ី។ លោក ត្រាំ បានបង្ហាញពីទស្សនៈរបស់ខ្លួនថា លោកសង្ឃឹមថា រដ្ឋាភិបាលរុស្ស៊ីនឹងកាត់ បន្ថយអំពើហិង្សានៅអ៊ុយក្រែនដោយសងតំបន់គ្រីមៀទៅឲ្យប្រទេសនេះវិញ។

អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការ សហប្រជាជាតិ Nikki Haley ធ្លាប់បានលើក ឡើងពីបញ្ហាគ្រីមៀនៅក្នុងកិច្ចប្រជុំសន្តិ សុខអង្គការសហប្រជាជាតិដោយបញ្ជាក់ ថា តំបន់គ្រីមៀជាផ្នែកមួយនៃប្រទេសអ៊ុយក្រែន។ រាល់ការដាក់ទណ្ឌកម្មរបស់អាមេ រិកពាក់ព័ន្ធនឹងគ្រីមៀនៅតែបន្តរហូតដល់ពេលរុស្ស៊ីព្រមសងគ្រីមៀទៅឲ្យអ៊ុយក្រែនវិញ។

អ្នកនាំពាក្យសេតវិមានបញ្ជាក់ថា បើទោះបីអាមេរិកចង់រក្សាទំនាក់ទំនងល្អ ប្រសើរជាមួយរុស្ស៊ី ប៉ុន្តែទស្សនៈរបស់លោក ស្រី Nikki Haley លើកឡើងនៅអង្គការ សហប្រជាជាតិគឺជាសម្តីតំណាងឲ្យប្រធានាធិបតីស្តីពីបញ្ហាគ្រីមៀ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិអគ្គរដ្ឋទូតរុស្ស៊ីបានបញ្ជាក់ថា តំបន់គ្រីមៀបានដាក់បញ្ចូលទៅក្នុងការ គ្រប់គ្រងរបស់រុស្ស៊ីធ្វើឲ្យដោយការស្ទង់ មតិរបស់ពលរដ្ឋក្នុងតំបន់ដោយមានពល រដ្ឋដល់ទៅ៩៧ភាគរយគាំទ្រឲ្យរុស្ស៊ីគ្រប់គ្រងមិនមែនរុស្ស៊ីទៅដណ្តើមយកមកគ្រប់គ្រងនោះឡើយ។

តំបន់គ្រីមៀគឺជាផ្នែកមួយនៃទឹកដីរុស្ស៊ីកាលពីឆ្នាំ១៧៨៣ ក្រោយមកក៏បានប្រគល់ ឲ្យសាធារណរដ្ឋសូវៀតអ៊ុយក្រែននៅឆ្នាំ ១៩៥៤ ដោយមេដឹកនំាជាន់ខ្ពស់សូវៀត។ ប៉ុន្តែក្រោយអំពើហិង្សានៅឆ្នាំ២០១៤ ពលរដ្ឋនៅទីនោះបានសម្រេចធ្វើការបោះឆ្នោតប្រជាមតិចាកចេញពីអ៊ុយក្រែនទៅចូលជាមួយរុស្ស៊ីវិញ៕ ម៉ែវ សាធី

031114_1333_CrimeaTheRu1 putin


ចែករំលែក៖