ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីតូចម្នាក់លង់ទឹកស្រះស្លាប់ ខណៈជីដូនភ្លេចខ្លួនមួយភ្លែត

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីម្នាក់បានលង់ទឹកស្លាប់ ខណៈពេលម្តាយទៅធ្វើការបាត់ហើយទុកកូនឲ្យយាយជួយមើលថែជារៀងរាល់ថ្ងៃ ដោយមានការថ្វេសប្រហែសមួយ ភ្លែតប៉ុណ្ណោះ ក្មេងស្រីនោះក៏បានដើរធ្លាក់ក្នុងទឹក ស្រះមួយកន្លែងបណ្ដាលឲ្យលង់ទឹកស្លាប់ ។ ហេតុការណ៍ខាងលើនោះ បាន បង្កឲ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង៣និង៥០នាទី រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃកុដិ សង្កាត់ កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះខាងលើនោះ ឈ្មោះ ខេន ថវិកា អាយុ២ឆ្នាំ មានម្ដាយឈ្មោះយុាំ សៀត ៣៧ឆ្នាំ មុខរបរជា កម្មការិនីរោងចក្រកាត់ដែរ មានស្រុក កំណើតនៅក្នុងភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀងនិង ឪពុកឈ្មោះ ឡុង ខេន អាយុ៣៥ឆ្នាំ មុខរបរជាកម្មកររោងចក្រកាត់ដេរ ចំណែកស្រ្តីជាជីដូនឈ្មោះ សុខ សារ៉ូ អាយុ៧៤ឆ្នាំ ហើយអ្នកទាំងអស់គ្នានោះស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ស្រ្តីជាជីដូនបានស្រាតសម្លៀកបំពាក់ បម្រុងងូតទឹកឲ្យចៅ នៅចំណុចក្បែរស្រះទឹកស្ថិតនៅក្បែរផ្ទះនោះ ប៉ុន្តែខណៈនោះដោយសារភ្លេចយកសាប៊ូទៅ ជាមួយគាត់ក៏បានទុកចៅនៅក្បែរមាត់ស្រះទឹកនោះ ចម្ងាយប្រហែល៥ម៉ែត្ររួចបានដើរទៅយកសាប៊ូនៅផ្ទះ ប៉ុន្តែក្រោយពេលយកសាប៊ូ បានហើយគាត់មិនបានទៅរកចៅភ្លាមៗនោះឡើយ ព្រោះគាត់បានឈឺបត់ជើង ក៏បានចូលទៅបត់ជើង នៅក្នុងបង្គន់ ។ លុះបត់ជើងរួច ទើបនឹកឃើញទៅរកចៅ ដើម្បីងូតទឹកឲ្យ ប៉ុន្តែស្រាប់តែបាត់មិនឃើញ ទើបមាន ការឆោឡោ ហើយក្រោយមកមានបុរសម្នាក់ទៀត ដែលត្រូវជាពូក្មេងស្រីនោះជួយដើររក ហើយបានប្រទះ ឃើញក្មេងស្រីរងគ្រោះ ស្លាប់នៅក្នុងទឹកបាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើល បន្ទាប់មកបានស្រង់ឡើង គោករាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ទើបប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖